ព្រះបាទដាវីឌក៏វាយឈ្នះជនជាតិម៉ូអាប់ដែរ ស្ដេចបង្ខំឲ្យពួកគេដេកនៅដី ហើយរាប់យកចំនួនពីរភាគបីទៅសម្លាប់ និងទុកមួយភាគបីឲ្យនៅរស់។ ជនជាតិម៉ូអាប់ក៏ធ្លាក់ខ្លួនចំណុះព្រះបាទដាវីឌ ហើយត្រូវថ្វាយសួយសារអាករផង។
២ សាំយូអែល 12:31 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯប្រជាជននៅក្រុងនោះវិញ ព្រះបាទដាវីឌបានកៀរយកមកធ្វើជាឈ្លើយ ព្រមទាំងបង្ខំពួកគេឲ្យអារឈើ ដាប់ថ្ម កាប់អុស និងធ្វើឥដ្ឋ។ ព្រះបាទដាវីឌធ្វើដូច្នេះ ចំពោះក្រុងឯទៀតៗរបស់ជនជាតិអាំម៉ូនដែរ។ បន្ទាប់មក ស្ដេចវិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញជាមួយកងទ័ពទាំងមូល។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ក៏នាំមនុស្សទាំងអស់ដែលនៅក្រុងនោះចេញមក ប្រើគេឲ្យធ្វើការកាប់រំលំ អារឈើ ភ្ជួររាស់ និងធ្វើការក្នុងឡអិដ្ឋ ទ្រង់ក៏ធ្វើដូច្នោះដល់អស់ទាំងក្រុងរបស់ពួកកូនចៅអាំម៉ូន រួចទ្រង់នាំពលទ័ពទាំងប៉ុន្មានត្រឡប់ទៅក្រុងយេរូសាឡិមវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏នាំមនុស្សទាំងអស់ដែលនៅក្រុងនោះចេញមក ប្រើគេឲ្យធ្វើការកាប់រំលំហើយអារឈើ ព្រមទាំងភ្ជួររាស់ ហើយធ្វើការក្នុងឡអិដ្ឋ ទ្រង់ក៏ធ្វើដូច្នោះដល់អស់ទាំងក្រុងរបស់ពួកកូនចៅអាំម៉ូន រួចទ្រង់នាំបណ្តាទ័ពទាំងប៉ុន្មានត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ។ អាល់គីតាប រីឯប្រជាជននៅក្រុងនោះវិញ ស្តេចទតបានកៀរយកមកធ្វើជាឈ្លើយ ព្រមទាំងបង្ខំពួកគេឲ្យអារឈើដាប់ថ្ម កាប់អុស និងធ្វើឥដ្ឋ។ ស្តេចទតធ្វើដូច្នេះ ចំពោះក្រុងឯទៀតៗរបស់ជនជាតិអាំម៉ូនដែរ។ បន្ទាប់មក ស្តេចវិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ជាមួយកងទ័ពទាំងមូល។ |
ព្រះបាទដាវីឌក៏វាយឈ្នះជនជាតិម៉ូអាប់ដែរ ស្ដេចបង្ខំឲ្យពួកគេដេកនៅដី ហើយរាប់យកចំនួនពីរភាគបីទៅសម្លាប់ និងទុកមួយភាគបីឲ្យនៅរស់។ ជនជាតិម៉ូអាប់ក៏ធ្លាក់ខ្លួនចំណុះព្រះបាទដាវីឌ ហើយត្រូវថ្វាយសួយសារអាករផង។
ព្រះបាទដាវីឌយកមកុដដែលស្ថិតនៅលើសិរសាស្ដេចរបស់ជនជាតិអាំម៉ូន មកុដនោះធ្វើអំពីមាស ទម្ងន់សាមសិបគីឡូក្រាម ហើយមានដាំត្បូងពេជ្រទៀតផង។ គេយកមកុដនោះមកបំពាក់លើព្រះសិរសារបស់ព្រះបាទដាវីឌ។ ព្រះបាទដាវីឌក៏បានរឹបអូសយកជយភណ្ឌយ៉ាងច្រើនពីក្រុងនោះ។
រីឯប្រជាជននៅក្នុងក្រុងនោះវិញ ព្រះបាទដាវីឌបានជន្លៀសយកមកជាឈ្លើយ ហើយបង្ខំឲ្យអារឈើ ដាប់ថ្ម កាប់អុស។ ព្រះបាទដាវីឌប្រព្រឹត្តដូច្នេះ ចំពោះក្រុងឯទៀតៗរបស់ជនជាតិអាំម៉ូនដែរ។ បន្ទាប់មក ស្ដេចវិលត្រឡប់មកក្រុងយេរូសាឡឹមវិញជាមួយកងទ័ពទាំងមូល។
«ចូរយកដុំថ្មធំៗទៅកប់ក្នុងដីឥដ្ឋ ដែលស្ថិតនៅព្រលានធ្វើពីឥដ្ឋខាងមុខមាត់ទ្វារដំណាក់របស់ស្ដេចផារ៉ោន នាក្រុងថាផ្នេស ឲ្យប្រជាជនយូដាឃើញ
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ដោយអ្នកស្រុកអាំម៉ូនបានប្រព្រឹត្តអំពើបាប ផ្ទួនៗគ្នាជាច្រើនដង យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ ព្រោះពួកគេបានវះពោះស្ត្រីមានគភ៌ នៅស្រុកកាឡាដ ដើម្បីវាតទឹកដីរបស់ខ្លួន។
ហេតុនេះ យើងនឹងបញ្ឆេះភ្លើង ដុតកំពែងក្រុងរ៉ាបាត ព្រមទាំងដុតកម្ទេចប្រាសាទរបស់ក្រុងនោះ នៅថ្ងៃមានចម្បាំង មានសម្រែកសឹកសង្គ្រាម និងមានខ្យល់ព្យុះបក់បោកមកយ៉ាងខ្លាំង។
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ដោយអ្នកក្រុងដាម៉ាសបានប្រព្រឹត្តអំពើបាប ផ្ទួនៗគ្នាជាច្រើនដង យើងនឹងដាក់ទោសពួកគេ ឥតប្រែប្រួលឡើយ ព្រោះពួកគេបានកិនកម្ទេចអ្នកស្រុកកាឡាដ នឹងរនាស់ដែក។
អ្នកខ្លះត្រូវគេយកដុំថ្មគប់សម្លាប់ ត្រូវគេសម្លាប់ដោយអារនឹងរណារ ត្រូវគេសម្លាប់ដោយមុខដាវ ត្រូវរសាត់អណ្ដែតពីកន្លែងមួយទៅកន្លែងមួយ មានតែស្បែកចៀម និងស្បែកពពែបិទបាំងខ្លួន ខ្វះខាតសព្វគ្រប់ទាំងអស់ ហើយត្រូវគេជិះជាន់សង្កត់សង្កិនធ្វើបាបថែមទៀតផង។
បន្ទាប់មក លោកយ៉ូស្វេ និងប្រជាជនអ៊ីស្រាអែលទាំងមូល នាំគ្នាវិលត្រឡប់ទៅជំរំនៅគីលកាល់វិញ។