ព្រះបាទដាវីឌអញ្ជើញលោកមកជប់លៀងរួមតុ ព្រមទាំងបង្អកស្រាលោកឲ្យស្រវឹងថែមទៀតផង។ លុះដល់ល្ងាច លោកអ៊ូរីទៅទទួលទានដំណេកជាមួយនាយទាហានរបស់ស្ដេចដដែល គឺលោកពុំបានវិលត្រឡប់ទៅផ្ទះរបស់លោកទេ។
២ សាំយូអែល 11:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្ដេចតបវិញថា៖ «ថ្ងៃនេះ ចូរអ្នកនៅទីនេះសិនចុះ ចាំស្អែក យើងឲ្យអ្នកត្រឡប់ទៅវិញ»។ លោកអ៊ូរីស្នាក់នៅក្រុងយេរូសាឡឹមរហូតដល់ស្អែក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ ដាវីឌមានរាជឱង្ការថា៖ «បើដូច្នេះ ថ្ងៃនេះ ឯងស្នាក់នៅទីនេះទៀតចុះ ហើយដល់ថ្ងៃស្អែក ឯងត្រូវត្រឡប់ទៅវិញ»។ ដូច្នេះ អ៊ូរីក៏ស្នាក់នៅក្រុងយេរូសាឡិមក្នុងថ្ងៃនោះ ហើយថ្ងៃស្អែកទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះដាវីឌមានបន្ទូលថា បើដូច្នេះ ចូរឯងទៅឯណេះក្នុងថ្ងៃនេះទៀតចុះ ស្អែកឡើងយើងនឹងឲ្យឯងទៅវិញ នោះអ៊ូរីក៏ស្នាក់នៅក្រុងយេរូសាឡិមក្នុងថ្ងៃនោះ ហើយថ្ងៃស្អែកទៀត អាល់គីតាប ទតតបវិញថា៖ «ថ្ងៃនេះចូរអ្នកនៅទីនេះសិនចុះ ចាំស្អែកយើងឲ្យអ្នកត្រឡប់ទៅវិញ»។ លោកអ៊ូរីស្នាក់នៅក្រុងយេរូសាឡឹមរហូតដល់ស្អែក។ |
ព្រះបាទដាវីឌអញ្ជើញលោកមកជប់លៀងរួមតុ ព្រមទាំងបង្អកស្រាលោកឲ្យស្រវឹងថែមទៀតផង។ លុះដល់ល្ងាច លោកអ៊ូរីទៅទទួលទានដំណេកជាមួយនាយទាហានរបស់ស្ដេចដដែល គឺលោកពុំបានវិលត្រឡប់ទៅផ្ទះរបស់លោកទេ។
ទោះបីអំពើអាក្រក់មានរសជាតិផ្អែម នៅក្នុងមាត់របស់គេ ទោះបីគេលាក់វានៅក្រោមអណ្ដាត
អ្នកនឹងចេញពីស្រុកនោះមកវិញ ទាំងដើរទូលដៃលើក្បាល ដ្បិតព្រះអម្ចាស់មិនយល់ស្របឲ្យ អ្នកទៅរកពឹងផ្អែកប្រជាជាតិនោះទេ ពួកគេពុំអាចជួយអ្នកបានឡើយ»។