ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 10:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​កង‌ទ័ព​ដែល​នៅ​សល់ លោក​ប្រគល់​ឲ្យ​លោក​អប៊ី‌សាយ​ជា​ប្អូន ចេញ​ទៅ​តទល់​នឹង​ជន‌ជាតិ​អាំម៉ូន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​បណ្ដា​ទ័ព​ដែល​នៅ​សល់ ក៏​ប្រគល់​ទៅ​ក្នុង​អំណាច​អ័ប៊ី‌សាយ​ជា​ប្អូន ហើយ​ប្អូន​ក៏​តម្រៀប​ពល ដើម្បី​តទល់​នឹង​ពួក​កូន​ចៅ​អាំម៉ូន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​បណ្តា​ទ័ព​ដែល​សល់​នៅ នោះ​ក៏​ប្រគល់​ទៅ​ក្នុង​អំណាច​អ័ប៊ី‌សាយ ជា​ប្អូន ហើយ​ប្អូន​ក៏​ដំរៀប​ពល​ត​នឹង​ពួក​កូន​ចៅ​អាំម៉ូន

សូមមើលជំពូក

អាល់គីតាប

រីឯ​កង‌ទ័ព​ដែល​នៅ​សល់ គាត់​ប្រគល់​ឲ្យ​លោក​អប៊ី‌សាយ​ជា​ប្អូន ចេញ​ទៅ​តទល់​នឹង​ជន‌ជាតិ​អាំម៉ូន។

សូមមើលជំពូក



២ សាំ‌យូ‌អែល 10:10
6 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​មាន​ប្រសាសន៍​ទៅ​កាន់​ប្អូន​របស់​លោក​ថា៖ «បើ​ពួក​ស៊ីរី​ខ្លាំង​ជាង​បង ប្អូន​ត្រូវ​មក​ជួយ​បង​ផង។ ផ្ទុយ​ទៅ​វិញ បើ​ពួក​អាំម៉ូន​ខ្លាំង​ជាង​ប្អូន បង​នឹង​ទៅ​ជួយ​ប្អូន​វិញ។


លោក​យ៉ូអាប់​ឃើញ​ថា លោក​ត្រូវ​ប្រឈម​មុខ​ច្បាំង​តទល់​នឹង​គេ​ដល់​ទៅ​ពីរ​មុខ​ព្រួញ គឺ​មួយ​នៅ​ចំ​ពី​មុខ ហើយ​មួយ​ទៀត​នៅ​ពី​ក្រោយ ដូច្នេះ លោក​ជ្រើស​រើស​ទាហាន​ដ៏​ចំណានៗ​ពី​កង‌ទ័ព​អ៊ីស្រា‌អែល រៀប​ជា​ក្បួន​ទ័ព​ចេញ​ទៅ​តទល់​នឹង​ពួក​ស៊ីរី។


ស្ដេច​ចែក​ពល​ទ័ព​ជា​បី​កង: កង​ទី​មួយ​ឲ្យ​នៅ​ក្រោម​បញ្ជា​របស់​លោក​យ៉ូអាប់ កង​ទី​ពីរ​នៅ​ក្រោម​បញ្ជា​របស់​លោក​អប៊ី‌សាយ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា និង​ជា​ប្អូន​របស់​លោក​យ៉ូអាប់ ហើយ​កង​ទី​បី​នៅ​ក្រោម​បញ្ជា​របស់​លោក​អ៊ីត‌តាយ ជា​ជន‌ជាតិ​កាថ។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ពល​ទ័ព​ថា៖ «យើង​ចង់​ចេញ​ទៅ​ច្បាំង​រួម​ជា​មួយ​អ្នក​រាល់​គ្នា​ដែរ»។


លោក​អប៊ី‌សាយ​ជា​ប្អូន​របស់​លោក​យ៉ូអាប់ និង​ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា ជា​ប្រមុខ​នៃ​មេ‌ទ័ព​ទាំង​បី​រូប។ លោក​បាន​ប្រើ​លំពែង​សម្លាប់​ខ្មាំង​សត្រូវ​អស់​បី​រយ​នាក់។ លោក​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​នៅ​ក្នុង​ក្រុម​មេ‌ទ័ព​ទាំង​បី។


លោក​អប៊ី‌សាយ ជា​កូន​របស់​អ្នក​ស្រី​សេរូយ៉ា បាន​ប្រហារ​ជន‌ជាតិ​អេដុម​អស់ ១៨ ០០០​នាក់ នៅ​ជ្រលង​ភ្នំ​អំបិល។


ក្រោយ​មក ព្រះ‌បាទ​ណាហាស ជា​ស្ដេច​របស់​ជន‌ជាតិ​អាំម៉ូន បាន​សោយ​ទិវង្គត ហើយ​បុត្រ​របស់​ស្ដេច​ឡើង​ស្នង​រាជ្យ។