ហេតុអ្វីបានជាវីរបុរសដ៏អង់អាច ត្រូវស្លាប់ដូច្នេះ? ហេតុអ្វីបានជាគ្រឿងសស្ត្រាវុធ ក៏ត្រូវវិនាសអន្តរាយអស់ដូច្នេះ?
២ សាំយូអែល 1:26 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងយ៉ូណាថានជាទីស្រឡាញ់បំផុតអើយ ចិត្តខ្ញុំឈឺចាប់ខ្លោចផ្សា ដោយសារបាត់បង់រូបបង សេចក្ដីស្រឡាញ់របស់បងវិសេសបំផុត គឺប្រសើរលើសសេចក្ដីស្រឡាញ់ របស់ស្រីៗទៅទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱយ៉ូណាថាន បងអើយ ខ្ញុំឈឺចាប់ណាស់ បងជាទីពេញចិត្តរបស់ខ្ញុំ បងស្រឡាញ់ដល់ខ្ញុំខ្លាំងណាស់ លើសជាងសេចក្ដីស្រឡាញ់ របស់ស្រីៗទៅទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱយ៉ូណាថាន បងអើយ ខ្ញុំមានសេចក្ដីទុក្ខចំពោះបង ដោយព្រោះបងជាទីពេញចិត្តដល់ខ្ញុំណាស់ ហើយដែលបងស្រឡាញ់ដល់ខ្ញុំ នោះជាទីអស្ចារ្យ ក៏លើសជាងសេចក្ដីស្រឡាញ់របស់ស្រីៗផង អាល់គីតាប បងយ៉ូណាថាន ជាទីស្រឡាញ់បំផុតអើយ ចិត្តខ្ញុំឈឺចាប់ខ្លោចផ្សា ដោយសារបាត់បង់រូបបង សេចក្តីស្រឡាញ់របស់បងវិសេសបំផុត គឺប្រសើរលើសសេចក្តីស្រឡាញ់ របស់ស្រីៗទៅទៀត។ |
ហេតុអ្វីបានជាវីរបុរសដ៏អង់អាច ត្រូវស្លាប់ដូច្នេះ? ហេតុអ្វីបានជាគ្រឿងសស្ត្រាវុធ ក៏ត្រូវវិនាសអន្តរាយអស់ដូច្នេះ?
អ្នកណាមានមិត្តភក្ដិច្រើន អ្នកនោះរមែងកើតទុក្ខ តែមិត្តភក្ដិខ្លះមានចិត្តស្មោះត្រង់លើសបងប្អូនបង្កើតទៅទៀត។
សម្ដេចយ៉ូណាថាននាំដំណឹងទៅប្រាប់លោកដាវីឌថា៖ «ព្រះបាទសូល ជាបិតារបស់ខ្ញុំ មានបំណងចង់សម្លាប់លោកប្អូន។ ដូច្នេះ ព្រឹកស្អែកនេះ ចូរប្រុងប្រយ័ត្ន ហើយរកកន្លែងលាក់ខ្លួនទៅ។
សម្ដេចយ៉ូណាថានបានសុំឲ្យលោកដាវីឌស្បថសាជាថ្មី ក្នុងនាមនៃសេចក្ដីស្រឡាញ់ដែលសម្ដេចមានចំពោះរូបលោក ដ្បិតសម្ដេចយ៉ូណាថានស្រឡាញ់លោកដាវីឌ ដូចស្រឡាញ់ខ្លួនឯង។
ពេលក្មេងនោះចេញផុតទៅ លោកដាវីឌក៏ចេញពីកន្លែងលាក់ខ្លួននៅខាងត្បូងផ្ទាំងថ្ម ហើយក្រាបចុះ ឱនមុខដល់ដី ថ្វាយបង្គំសម្ដេចយ៉ូណាថានបីដង។ លោកទាំងពីរឱបគ្នា ហើយមិត្តសម្លាញ់ទាំងពីរនាក់នាំគ្នាយំយ៉ាងខ្លាំង ជាពិសេសលោកដាវីឌ។
ថ្ងៃមួយ សម្ដេចយ៉ូណាថាន ជាបុត្ររបស់ព្រះបាទសូល បានទៅជួបលោកដាវីឌនៅហូរ៉េសា ដើម្បីលើកទឹកចិត្តលោកឲ្យពឹងផ្អែកលើព្រះជាម្ចាស់