ព្រះបាទដាវីឌវាយឈ្នះព្រះបាទហាដារេស៊ើរ ជាបុត្ររបស់ព្រះបាទរេហូប និងជាស្ដេចស្រុកសូបា ក្នុងពេលដែលព្រះបាទហាដារេស៊ើរ កំពុងតែទៅកាន់កាប់តំបន់ទន្លេអឺប្រាតឡើងវិញ។
២ របាក្សត្រ 8:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសាឡូម៉ូនលើកទ័ពទៅវាយយកក្រុងហាម៉ាត់ នៅស្រុកសូបា ហើយកាន់កាប់ក្រុងនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទសាឡូម៉ូនបានចេញទៅច្បាំង ហើយយកបានក្រុងហាម៉ាត-សូបា ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សាឡូម៉ូនទ្រង់ចេញទៅច្បាំង ហើយយកបានក្រុងហាម៉ាត-សូបា អាល់គីតាប ស្តេចស៊ូឡៃម៉ានលើកទ័ពទៅវាយយកក្រុងហាម៉ាត់ នៅស្រុកសូបា ហើយកាន់កាប់ក្រុងនោះ។ |
ព្រះបាទដាវីឌវាយឈ្នះព្រះបាទហាដារេស៊ើរ ជាបុត្ររបស់ព្រះបាទរេហូប និងជាស្ដេចស្រុកសូបា ក្នុងពេលដែលព្រះបាទហាដារេស៊ើរ កំពុងតែទៅកាន់កាប់តំបន់ទន្លេអឺប្រាតឡើងវិញ។
រាជកិច្ចផ្សេងទៀតរបស់ព្រះបាទយេរ៉ូបោម និងអ្វីៗទាំងប៉ុន្មានដែលស្ដេចបានធ្វើ ព្រមទាំងវីរភាពដ៏អង់អាចក្នុងការធ្វើសឹកសង្គ្រាម ការវាយដណ្ដើមយកក្រុងដាម៉ាស និងក្រុងហាម៉ាត់ពីកណ្ដាប់ដៃរបស់ជនជាតិយូដា មកដាក់ក្រោមការគ្រប់គ្រងរបស់ស្រុកអ៊ីស្រាអែល សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកអ៊ីស្រាអែល។
រីឯស្ដេចទាំងឡាយរបស់ក្រុងហាម៉ាត់ ក្រុងអើផាឌ ក្រុងសេផាវែម ក្រុងហេណា និងក្រុងអ៊ីវ៉ា ក៏ត្រូវវិនាសអស់គ្មានសល់ដែរ!»។
ព្រះបាទដាវីឌវាយឈ្នះព្រះបាទហាដារេស៊ើរ ជាស្ដេចស្រុកសូបា នៅក្រុងហាម៉ាត់ ក្នុងពេលដែលព្រះបាទហាដារេស៊ើរកំពុងតែទៅកាន់កាប់តំបន់ទន្លេអឺប្រាត។
ព្រះរាជាសង់ក្រុងទាំងប៉ុន្មានដែលព្រះបាទហ៊ីរ៉ាម ជាស្ដេចក្រុងទីរ៉ុស បានថ្វាយនោះឡើងវិញ រួចឲ្យប្រជាជនអ៊ីស្រាអែលទៅរស់នៅ។
ស្ដេចក៏បានសង់ក្រុងថាត់ម៉ោរ នៅតំបន់វាលរហោស្ថាន ព្រមទាំងក្រុងនានា ធ្វើជាឃ្លាំងដាក់ស្បៀង នៅតំបន់ហាម៉ាត់។
ពួកគេក៏នាំគ្នាចេញទៅសង្កេតមើលស្រុក ចាប់តាំងពីវាលរហោស្ថានស៊ីនរហូតដល់រេហូប ដែលជាច្រកចូលក្រុងហាម៉ាត់។