២ របាក្សត្រ 6:32 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
សូម្បីតែជនបរទេសដែលមិនមែនជាជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គ មកពីស្រុកឆ្ងាយ ព្រោះតែព្រះនាមដ៏ឧត្ដុង្គឧត្ដម ព្រមទាំងឫទ្ធិបារមី និងតេជានុភាពរបស់ព្រះអង្គ ប្រសិនបើគេមកអង្វរព្រះអង្គក្នុងព្រះដំណាក់នេះ
សូមមើលជំពូក
មួយទៀត សូម្បីតែពួកបរទេស ដែលមិនមែនជាពូជពង្សអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះអង្គទេ បើកាលណាគេមកពីស្រុកឆ្ងាយ ដោយព្រោះព្រះនាមរបស់ព្រះអង្គដ៏ធំ ព្រះហស្តដ៏មានឥទ្ធិឫទ្ធិ និងតេជានុភាពរបស់ព្រះអង្គ កាលណាគេអធិស្ឋានតម្រង់មកឯព្រះវិហារនេះ
សូមមើលជំពូក
មួយទៀតត្រង់ឯពួកសាសន៍ដទៃ ដែលមិនមែនជាពូជពង្សអ៊ីស្រាអែល ជារាស្ត្រទ្រង់ទេ បើកាលណាគេមកពីស្រុកឆ្ងាយ ដោយព្រោះព្រះនាមទ្រង់ដ៏ជាធំ នឹងព្រះហស្តដ៏មានឥទ្ធិឫទ្ធិ ហើយព្រះពាហុលើកសំរេចរបស់ទ្រង់ កាលណាគេអធិស្ឋានដំរង់មកឯព្រះវិហារនេះ
សូមមើលជំពូក
សូម្បីតែជនបរទេស ដែលមិនមែនជាជនជាតិអ៊ីស្រអែល មកពីស្រុកឆ្ងាយ ព្រោះតែនាមដ៏ឧត្តុង្គឧត្តម ព្រមទាំងអំណាច និងតេជានុភាពរបស់ទ្រង់ ប្រសិនបើគេមកអង្វរទ្រង់ក្នុងដំណាក់នេះ
សូមមើលជំពូក