២ របាក្សត្រ 35:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥
ពួកមន្ត្រីរបស់ស្ដេចក៏ស្ម័គ្រចិត្តយកសត្វរបស់ខ្លួនប្រគល់ជូនប្រជាជន ក្រុមបូជាចារ្យ និងក្រុមលេវីដែរ។ លោកហ៊ីលគីយ៉ា លោកសាការី និងលោកយេហ៊ីអែល ជាអ្នកទទួលខុសត្រូវកិច្ចការក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ យកចៀម ២ ៦០០ក្បាល ព្រមទាំងគោ ៣០០ក្បាល ប្រគល់ជូនក្រុមបូជាចារ្យ សម្រាប់ពិធីបុណ្យចម្លង។
សូមមើលជំពូក
ឯពួកអ្នកដែលជាប្រធានរបស់ទ្រង់ គេឲ្យដល់ពួកជន ពួកសង្ឃ និងពួកលេវីដោយស្ម័គ្រពីចិត្តដែរ ហើយហ៊ីលគីយ៉ា សាការី និងយេហ៊ីអែល ជាពួកមេលើព្រះដំណាក់របស់ព្រះ ក៏ឲ្យចៀមពីរពាន់ប្រាំមួយរយ និងគោបីរយ ដល់ពួកសង្ឃសម្រាប់ជាតង្វាយនៃបុណ្យរំលង
សូមមើលជំពូក
ឯពួកអ្នកដែលជាប្រធានរបស់ទ្រង់ គេឲ្យដល់ពួកជន ពួកសង្ឃ នឹងពួកលេវីដោយស្ម័គ្រពីចិត្តដែរ ហើយហ៊ីលគីយ៉ា សាការី នឹងយេហ៊ីអែល ជាពួកមេលើព្រះវិហារនៃព្រះ ក៏ឲ្យចៀម២ពាន់៦រយ នឹងគោ៣រយ ដល់ពួកសង្ឃសំរាប់ជាដង្វាយនៃបុណ្យរំលង
សូមមើលជំពូក
ពួកមន្ត្រីរបស់ស្តេចក៏ស្ម័គ្រចិត្តយកសត្វរបស់ខ្លួនប្រគល់ជូនប្រជាជន ក្រុមអ៊ីមុាំ និងក្រុមលេវីដែរ។ លោកហ៊ីលគីយ៉ា លោកសាការីយ៉ា និងលោកយេហ៊ីអែលជាអ្នកទទួលខុសត្រូវកិច្ចការក្នុងដំណាក់របស់អុលឡោះយកចៀម ២ ៦០០ ក្បាល ព្រមទាំងគោ ៣០០ ក្បាល ប្រគល់ជូនក្រុមអ៊ីមុាំសម្រាប់ពិធីបុណ្យរំលង។
សូមមើលជំពូក