ពេលនោះ លោកមហាបូជាចារ្យហ៊ីលគីយ៉ាមានប្រសាសន៍ទៅកាន់លោកសាផាន ជាស្មៀនហ្លួងថា៖ «ខ្ញុំបានរកឃើញគម្ពីរវិន័យ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់!»។ លោកហ៊ីលគីយ៉ាជូនគម្ពីរនេះទៅលោកសាផាន ហើយលោកសាផានក៏អាន។
២ របាក្សត្រ 34:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកហ៊ីលគីយ៉ាមានប្រសាសន៍ទៅកាន់លោកសាផាន ជាស្មៀនហ្លួងថា៖ «ខ្ញុំបានរកឃើញគម្ពីរវិន័យនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់!»។ លោកហ៊ីលគីយ៉ាជូនគម្ពីរនោះទៅលោកសាផាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកក៏ប្រាប់ដល់ស្មៀនសាផានថា ខ្ញុំបានប្រទះឃើញគម្ពីរក្រឹត្យវិន័យ នៅក្នុងព្រះវិហាររបស់ព្រះយេហូវ៉ា រួចលោកប្រគល់គម្ពីរនោះទៅសាផាន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកក៏ប្រាប់ដល់ស្មៀនសាផានថា ខ្ញុំបានប្រទះឃើញគម្ពីរក្រិត្យវិន័យ នៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា រួចលោកប្រគល់គម្ពីរនោះទៅសាផាន អាល់គីតាប លោកហ៊ីលគីយ៉ាមានប្រសាសន៍ទៅកាន់លោកសាផាន ជាស្មៀនស្តេចថា៖ «ខ្ញុំបានរកឃើញគីតាបហ៊ូកុំនៅក្នុងដំណាក់របស់អុលឡោះតាអាឡា!»។ លោកហ៊ីលគីយ៉ាជូនគីតាបនោះទៅលោកសាផាន។ |
ពេលនោះ លោកមហាបូជាចារ្យហ៊ីលគីយ៉ាមានប្រសាសន៍ទៅកាន់លោកសាផាន ជាស្មៀនហ្លួងថា៖ «ខ្ញុំបានរកឃើញគម្ពីរវិន័យ នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់!»។ លោកហ៊ីលគីយ៉ាជូនគម្ពីរនេះទៅលោកសាផាន ហើយលោកសាផានក៏អាន។
ពេលគេយកប្រាក់ ដែលប្រជាជនថ្វាយជាតង្វាយសម្រាប់ព្រះដំណាក់របស់ព្រះអម្ចាស់ចេញមក នោះលោកមហាបូជាចារ្យហ៊ីលគីយ៉ារកឃើញគម្ពីរវិន័យ ដែលព្រះអម្ចាស់ប្រទានមកតាមរយៈលោកម៉ូសេ។
លោកសាផានក៏យកគម្ពីរទៅថ្វាយស្ដេច ហើយទូលរៀបរាប់ដូចតទៅ៖ «យើងខ្ញុំធ្វើតាមរាជបញ្ជាទាំងប៉ុន្មានរបស់ព្រះករុណា។
បន្ទាប់មក ស្ដេចយាងទៅកាន់ព្រះដំណាក់របស់ព្រះអម្ចាស់ ជាមួយប្រជាជនទាំងអស់នៅស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទាំងមូល គឺមានអស់លោកបូជាចារ្យ ក្រុមលេវី និងប្រជាជនទាំងអស់ គ្រប់ជាន់ថ្នាក់។ ព្រះរាជាអានព្រះបន្ទូលទាំងប៉ុន្មាន ក្នុងគម្ពីរសម្ពន្ធមេត្រី ដែលគេរកឃើញក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ឲ្យប្រជាជនស្ដាប់។
ក្រោយមក ក្នុងរជ្ជកាលព្រះចៅអើថាស៊ើកសេសជាស្ដេចស្រុកពែរ្ស មានបូជាចារ្យមួយរូប ឈ្មោះអែសរ៉ា ជាកូនរបស់លោកសេរ៉ាយ៉ា ដែលត្រូវជាកូនរបស់លោកអសារា ជាកូនរបស់លោកហ៊ីលគីយ៉ា
លុះដល់ខែទីប្រាំពីរ ជនជាតិអ៊ីស្រាអែល ដែលរស់នៅតាមក្រុងរបស់ខ្លួន បានមកជួបជុំគ្នា ដោយមានចិត្តគំនិតតែមួយ ក្នុងព្រលានដែលស្ថិតនៅខាងមុខទ្វារគង្គា។ ពួកគេសុំឲ្យលោកបូជាចារ្យអែសរ៉ា ជាបណ្ឌិតខាងវិន័យ យកគម្ពីរវិន័យរបស់លោកម៉ូសេ គឺក្រឹត្យវិន័យដែលព្រះអម្ចាស់ ប្រទានមកឲ្យជនជាតិអ៊ីស្រាអែលកាន់តាម។
ព្រះរាជាត្រាស់ហៅពួកនាយកបូជាចារ្យ* និងពួកអាចារ្យ*ទាំងប៉ុន្មានរបស់ប្រជាជនមក ដើម្បីសួរគេពីទីកន្លែងដែលព្រះគ្រិស្ត*ត្រូវប្រសូត។
ពេលណាស្ដេចឡើងគ្រងរាជសម្បត្តិហើយ ត្រូវឲ្យស្ដេចយកក្រឹត្យវិន័យនេះពីបូជាចារ្យលេវី ទៅចម្លងទុកក្នុងសៀវភៅមួយ។