រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទហេសេគា និងវីរភាពដ៏អង់អាចទាំងប៉ុន្មាន ហើយការជីកស្រះ និងប្រឡាយ ដើម្បីបង្ហូរទឹកចូលក្នុងក្រុងយេរូសាឡឹម សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។
២ របាក្សត្រ 32:24 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រានោះ ព្រះបាទហេសេគាប្រឈួនជាទម្ងន់ ហៀបនឹងសុគត។ ស្ដេចបានទូលអង្វរព្រះអម្ចាស់ ហើយព្រះអម្ចាស់តបមកវិញ ដោយប្រទានទីសម្គាល់ដ៏អស្ចារ្យមួយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ ព្រះបាទហេសេគាចាប់ប្រឈួនជាធ្ងន់ ហៀបនឹងសុគត តែទ្រង់អធិស្ឋានដល់ព្រះយេហូវ៉ា ហើយព្រះយេហូវ៉ាមានព្រះបន្ទូលមក ព្រមទាំងប្រាប់ទីសម្គាល់ដល់ស្តេច ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ ហេសេគាទ្រង់ចាប់ប្រឈួនជាធ្ងន់ហៀបនឹងសុគត តែទ្រង់អធិស្ឋានដល់ព្រះយេហូវ៉ា ហើយព្រះយេហូវ៉ាទ្រង់មានបន្ទូលមក ព្រមទាំងប្រាប់ទីសំគាល់ដល់ស្តេច អាល់គីតាប នៅគ្រានោះស្តេចហេសេគាឈឺជាទម្ងន់ ហៀបនឹងស្លាប់។ ស្តេចបានទូរអាអង្វរអុលឡោះតាអាឡា ហើយអុលឡោះតាអាឡាតបមកវិញ ដោយប្រទានទីសំគាល់ដ៏អស្ចារ្យមួយ។ |
រាជកិច្ចផ្សេងៗទៀតរបស់ព្រះបាទហេសេគា និងវីរភាពដ៏អង់អាចទាំងប៉ុន្មាន ហើយការជីកស្រះ និងប្រឡាយ ដើម្បីបង្ហូរទឹកចូលក្នុងក្រុងយេរូសាឡឹម សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់ស្ដេចស្រុកយូដា។
ប៉ុន្តែ នៅគ្រាដែលស្ដេចស្រុកបាប៊ីឡូនចាត់ទូតឲ្យមក ដើម្បីសួរដំណឹងអំពីឫទ្ធិបាដិហារិយ៍ ដែលកើតមាននៅក្នុងស្រុក ព្រះជាម្ចាស់បានបោះបង់ចោលព្រះបាទហេសេគា ដើម្បីល្បងលមើលថា តើស្ដេចមានព្រះហឫទ័យយ៉ាងណា។