ពួកគេមិនចែកស្បៀងអាហារឲ្យអស់អ្នកដែលមានឈ្មោះក្នុងបញ្ជី ចាប់ពីបីឆ្នាំឡើងទៅប៉ុណ្ណោះទេ គឺចែកឲ្យអស់អ្នកដែលទទួលចូលបម្រើការងារក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ តាមវេនតាមក្រុមរបស់ខ្លួន ជារៀងរាល់ថ្ងៃដែរ។
២ របាក្សត្រ 31:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះរាជាបង្គាប់ប្រជាជន និងអ្នកក្រុងយេរូសាឡឹម ឲ្យប្រគល់ចំណែករបស់ក្រុមបូជាចារ្យ និងក្រុមលេវីទៅពួកគេ ធ្វើដូច្នេះ ពួកគេមិនខ្វល់ខ្វាយនឹងអ្វីផ្សេងទៀត ក្រៅពីគិតដល់ក្រឹត្យវិន័យរបស់ព្រះអម្ចាស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មួយទៀត ទ្រង់បង្គាប់ដល់ពួកមនុស្សនៅក្រុងយេរូសាឡិម ឲ្យគេចែកឲ្យពួកសង្ឃ និងពួកលេវីមានចំណែកដែរ ដើម្បីឲ្យអ្នកទាំងនោះបានកាន់ខ្ជាប់ តាមក្រឹត្យវិន័យព្រះយេហូវ៉ា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មួយទៀតទ្រង់បង្គាប់ដល់ពួកមនុស្ស នៅក្រុងយេរូសាឡិម ឲ្យគេចែកឲ្យពួកសង្ឃ នឹងពួកលេវីមានចំណែកដែរ ដើម្បីឲ្យអ្នកទាំងនោះបានកាន់ខ្ជាប់ តាមក្រិត្យវិន័យព្រះយេហូវ៉ា អាល់គីតាប ស្តេចបង្គាប់ប្រជាជន និងអ្នកក្រុងយេរូសាឡឹម ឲ្យប្រគល់ចំណែករបស់ក្រុមអ៊ីមុាំ និងក្រុមលេវីទៅពួកគេ ធ្វើដូច្នេះ ពួកគេមិនខ្វល់ខ្វាយនឹងអ្វីផ្សេងទៀត ក្រៅពីគិតដល់ហ៊ូកុំរបស់អុលឡោះតាអាឡា។ |
ពួកគេមិនចែកស្បៀងអាហារឲ្យអស់អ្នកដែលមានឈ្មោះក្នុងបញ្ជី ចាប់ពីបីឆ្នាំឡើងទៅប៉ុណ្ណោះទេ គឺចែកឲ្យអស់អ្នកដែលទទួលចូលបម្រើការងារក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ តាមវេនតាមក្រុមរបស់ខ្លួន ជារៀងរាល់ថ្ងៃដែរ។
ផលដំបូងបង្អស់នៃដំណាំទាំងឡាយ និងអ្វីៗគ្រប់យ៉ាងដែលអ្នករាល់គ្នាញែកទុកដោយឡែកនោះ ជាចំណែករបស់ពួកបូជាចារ្យ។ ត្រូវយកម្សៅដំបូងបង្អស់មកជូនពួកបូជាចារ្យ ដើម្បីឲ្យផ្ទះរបស់អ្នកបានទទួលពរ។
ពាក្យសម្ដីរបស់បូជាចារ្យបង្រៀនមនុស្ស ឲ្យស្គាល់ព្រះជាម្ចាស់ ហើយក្រឹត្យវិន័យក៏ហូរចេញពីមាត់បូជាចារ្យដែរ ព្រោះគាត់ជាអ្នកនាំព្រះបន្ទូលរបស់ ព្រះអម្ចាស់នៃពិភពទាំងមូល។
ចំពោះអ្នកដែលទទួលការអប់រំខាងព្រះបន្ទូល ត្រូវយកអ្វីៗទាំងប៉ុន្មានដែលខ្លួនមានមួយចំណែក មកចែកដល់អ្នកដែលអប់រំខ្លួននោះផង។
ហើយគាត់ក៏អាចទទួលអាហារមួយចំណែកស្មើនឹងពួកលេវីឯទៀតៗ ថែមពីលើអ្វីៗដែលគាត់លក់បាន»។
អស់អ្នកក្នុងពូជពង្សរបស់លោកលេវី*ដែលបានទទួលមុខងារជាបូជាចារ្យ*នោះ ក៏បានទទួលបញ្ជាឲ្យហូតយកតង្វាយមួយភាគដប់*ពីប្រជាជន ស្របតាមក្រឹត្យវិន័យ* គឺហូតយកពីអស់អ្នកជាសាច់ឈាមរបស់ខ្លួន ដែលជាពូជពង្សរបស់លោកអប្រាហាំដូចគ្នា។