ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 28:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មាន​ព្យាការី​មួយ​រូប​របស់​ព្រះ‌អម្ចាស់ ឈ្មោះ​អូដេឌ បាន​ចេញ​ទៅ​ជួប​កង‌ទ័ព​អ៊ីស្រា‌អែល ដែល​វិល​មក​ក្រុង​សាម៉ារី​វិញ។ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង​ទាស់​នឹង​ជន‌ជាតិ​យូដា ព្រះអង្គ​បាន​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា។ ប៉ុន្តែ អ្នក​រាល់​គ្នា​សម្លាប់​រង្គាល​ពួក​គេ​យ៉ាង​សាហាវ ធ្វើ​ឲ្យ​សម្រែក​លាន់​ឮ​ដល់​ផ្ទៃ​មេឃ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ នៅ​ទី​នោះ​មាន​ហោរា​ម្នាក់​របស់​ព្រះ‌យេហូវ៉ា ឈ្មោះ​អូដេឌ លោក​ចេញ​ទៅ​ជួប​ពល‌ទ័ព​ដែល​វិល​មក​ក្រុង​សា‌ម៉ា‌រី ពោល​ថា៖ «មើល៍! ព្រោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​បុព្វ‌បុរស​អ្នក​រាល់​គ្នា ព្រះ‌អង្គ​មាន​សេចក្ដី​ក្រោធ​ដល់​ពួក​យូដា បាន​ជា​ព្រះ‌អង្គ​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​បាន​ប្រហារ​ជីវិត​គេ ដោយ​មោហោ​ចិត្ត ដែល​គរ​ឡើង​ដល់​ផ្ទៃ​មេឃ​ហើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ប៉ុន្តែនៅ​ទី​នោះ​មាន​ហោរា​ម្នាក់​របស់​ព្រះ‌យេហូវ៉ា ឈ្មោះ​អូដេឌ លោក​ចេញ​ទៅ​ជួប​នឹង​ពល‌ទ័ព ដែល​វិល​មក​ឯ​ក្រុង​សា‌ម៉ា‌រី ពោល​ថា មើល ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ពួក​ឰយុកោ​អ្នក​រាល់​គ្នា ទ្រង់​មាន​សេចក្ដី​ក្រោធ​ដល់​ពួក​យូដា បាន​ជា​ទ្រង់​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​នៃ​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​បាន​ប្រហារ​ជីវិត​គេ ដោយ​មោហោ​ចិត្ត ដែល​គរ​ឡើង​ដល់​ផ្ទៃ​មេឃ​ហើយ

សូមមើលជំពូក

អាល់គីតាប

មាន​ណាពី​មួយ​នាក់​របស់អុលឡោះ‌តាអាឡា ឈ្មោះ​អូដេឌ បាន​ចេញ​ទៅ​ជួប​កង‌ទ័ព​អ៊ីស្រ‌អែល ដែល​វិល​មក​ក្រុង​សាម៉ា‌រី​វិញ។ គាត់​និយាយ​ទៅ​ពួក​គេ​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា ទ្រង់​ខឹង​យ៉ាង​ខ្លាំង ទាស់​នឹង​ជន‌ជាតិ​យូដា ទ្រង់​បាន​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្តាប់​ដៃ​របស់​អ្នក​រាល់​គ្នា។ ប៉ុន្តែ អ្នក​រាល់​គ្នា​សម្លាប់​រង្គាល​ពួក​គេ​យ៉ាង​សាហាវ ធ្វើ​ឲ្យ​សំរែក​លាន់​ឮ​ដល់​ផ្ទៃ​មេឃ។

សូមមើលជំពូក



២ របា‌ក្សត្រ 28:9
22 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក គេ​ពោល​ថា៖ «តោះ​យើង​នាំ​គ្នា​សង់​ក្រុង​មួយ និង​ប្រាសាទ​មួយ ដែល​មាន​កំពូល​ខ្ពស់​ដល់​មេឃ ដើម្បី​ឲ្យ​យើង​មាន​ឈ្មោះ​ល្បី ហើយ​យើង​នឹង​មិន​បែក‌ខ្ញែក​គ្នា​ទៅ​ពាស‌ពេញ​លើ​ផែនដី​ឡើយ»។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​កាអ៊ីន​ថា៖ «ម្ដេច​ក៏​អ្នក​ប្រព្រឹត្ត​ដូច្នេះ? សម្រែក​ឈាម​ប្អូន​របស់​អ្នក​បាន​លាន់​ឮ​ពី​ដី​ឡើង​មក​ដល់​យើង។


ពេល​នោះ មាន​ព្យាការី​ម្នាក់​ចូល​មក​គាល់​ព្រះ‌បាទ​អហាប់ ជា​ស្ដេច​អ៊ីស្រា‌អែល ដោយ​ទូល​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: តើ​អ្នក​ឃើញ​កង‌ទ័ព​ដ៏​សន្ធឹក‌សន្ធាប់​នេះ​ទេ? យើង​នឹង​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក ហើយ​អ្នក​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន»។


ពេល​នោះ ព្យាការី​ចូល​ទៅ​គាល់​ស្ដេច​អ៊ីស្រា‌អែល ហើយ​ទូល​ថា៖ «សូម​ព្រះ‌ករុណា​ក្លាហាន​ឡើង ហើយ​សូម​ទ្រង់​ព្រះ‌តម្រិះ​មើល​ថា តើ​ព្រះ‌ករុណា​ត្រូវ​ធ្វើ​យ៉ាង​ណា ដ្បិត​ឆ្នាំ​ក្រោយ​ស្ដេច​ស្រុក​ស៊ីរី​មុខ​ជា​លើក​ទ័ព​មក​ច្បាំង​នឹង​ព្រះ‌ករុណា​ទៀត​មិន​ខាន»។


គាត់​ទូល​ស្ដេច​ថា៖ «ព្រះ‌អម្ចាស់ មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: ដោយ​អ្នក​លែង​មនុស្ស​ដែល​យើង​បាន​កាត់​ទោស​ប្រហារ​ជីវិត អ្នក​ត្រូវ​ស្លាប់​ជំនួស​គេ ហើយ​ប្រជា‌រាស្ត្រ​របស់​អ្នក​ក៏​ត្រូវ​ស្លាប់​ជំនួស​ប្រជា‌រាស្ត្រ​របស់​គេ​ដែរ»។


ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​កាដ​ថា៖ «យើង​តប់‌ប្រមល់​ខ្លាំង​ណាស់! សូម​ឲ្យ​យើង​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌អម្ចាស់ ជា​ជាង​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដ៏​ធំ‌ធេង»។


ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ស្ដេច បាន​ប្រគល់​ស្ដេច​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​ស៊ីរី។ កង‌ទ័ព​ស៊ីរី​វាយ​ឈ្នះ​ព្រះ‌បាទ​អហាស រួច​ចាប់​ប្រជា‌ជន​ជា​ច្រើន​យក​ទៅ​ជា​ឈ្លើយ​នៅ​ក្រុង​ដាម៉ាស។ ព្រះ‌បាទ​អហាស​ក៏​ត្រូវ​បរា‌ជ័យ​យ៉ាង​ធ្ងន់ ហើយ​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ស្រុក​អ៊ីស្រា‌អែល​ដែរ


ដោយ​ទូល‌អង្វរ​ថា៖ «ឱ​ព្រះ​នៃ​ទូលបង្គំ​អើយ! ទូលបង្គំ​អាម៉ាស់​មុខ​ខ្លាំង​ណាស់! ព្រះ​នៃ​ទូលបង្គំ​អើយ ទូលបង្គំ​ខ្មាស​មិន​ហ៊ាន​សម្លឹង​ទៅ​រក​ព្រះអង្គ​ទេ ដ្បិត​កំហុស​របស់​យើង​ខ្ញុំ​កើន​កាន់​តែ​ច្រើន​ឡើង ខ្ពស់​ជាង​ក្បាល​យើង​ខ្ញុំ​ទៅ​ទៀត។ រីឯ​អំពើ​បាប​របស់​យើង​ខ្ញុំ​ក៏​គរ​ឡើង​ជា​ច្រើន រហូត​ដល់​ផ្ទៃ​មេឃ​ដែរ។


ដ្បិត​ពួក​គេ​តាម​ព្យាបាទ​អស់​អ្នក ដែល​ព្រះអង្គ​បាន​ដាក់​ទោស​រួច​ហើយ ពួក​គេ​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ព្រះអង្គ​បាន​វាយ ឲ្យ​របួស​នោះ រឹង‌រឹត​តែ​ឈឺ​ចាប់​ថែម​ទៀត។


ពី​មុន​យើង​ទាស់​ចិត្ត​នឹង​ប្រជា‌រាស្ត្រ​របស់​យើង យើង​បាន​បំបាក់​មុខ​ប្រជា‌រាស្ត្រ ដែល​ជា​កេរ‌មត៌ក​របស់​យើង ហើយ​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក តែ​អ្នក​ពុំ​បាន​អាណិត​មេត្តា​ពួក​គេ​សោះ អ្នក​សង្កត់‌សង្កិន​ធ្វើ​បាប​មនុស្ស​ចាស់​ជរា។


«ចូរ​ក្រោក​ឡើង ធ្វើ​ដំណើរ​ទៅ​ក្រុង​នីនីវេ​មហា​នគរ ជា​បន្ទាន់ ហើយ​ប្រកាស​ប្រាប់​អ្នក​ក្រុង​នោះ​ថា អំពើ​អាក្រក់​របស់​ពួក​គេ​ល្បី​រន្ទឺ​រហូត​មក​ដល់​យើង»។


តែ​យើង​ក្រេវ‌ក្រោធ​យ៉ាង​ខ្លាំង ទាស់​នឹង​ប្រជា‌ជាតិ​នានា ដែល​អាង​លើ​កម្លាំង​ខ្លួន​ឯង។ ពេល​យើង​ក្រេវ‌ក្រោធ​នឹង​អ៊ីស្រា‌អែល​តែ​បន្តិច ប្រជា‌ជាតិ​ទាំង​នោះ​បែរ​ជា​នាំ​គ្នា​ធ្វើ​បាប​ជន‌ជាតិ​អ៊ីស្រា‌អែល​យ៉ាង​សែន​វេទនា»។


ដ្បិត​បាប​របស់​ក្រុង​នេះ​គរ​ឡើង​ខ្ពស់​ដល់​មេឃ ព្រះ‌ជា‌ម្ចាស់​នៅ​តែ​នឹក​ឃើញ​អំពើ​ទុច្ចរិត​របស់​គេ។


ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ជា​មួយ​ពួក​គេ ហើយ​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ព្រះ‌បាទ​គូសាន-‌រីសា‌ថែម ជា​ស្ដេច​ស្រុក​អើរ៉ាម-‌ណាហា‌រេម។ ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​ជា​ចំណុះ​ស្ដេច​នោះ​អស់​រយៈ​ពេល​ប្រាំ​បី​ឆ្នាំ។