ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 26:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​អូសៀស​បាន​ប្រគល់​ខែល លំពែង មួក​ដែក អាវ‌ក្រោះ ធ្នូ ព្រម​ទាំង​ដង្ហក់​សម្រាប់​បាញ់​គ្រួស ឲ្យ​ទាហាន​គ្រប់ៗ​រូប។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះបាទ​អូសៀស​ក៏​ចាត់​ចែង​ធ្វើ​ខែល លំពែង​មួក​សឹក និង​អាវ​ក្រោះ ព្រម​ទាំង​ធ្នូ និង​ក្រួស​សម្រាប់​បាញ់​ឲ្យ​គេ គឺ​ឲ្យ​ពួក​ពល‌ទ័ព​ទាំង​អស់​នោះ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អូសៀស​ទ្រង់​ក៏​ចាត់‌ចែង​ធ្វើ​ខែល លំពែង មួក​សឹក នឹង​អាវ​ក្រោះ ព្រម​ទាំង​ធ្នូ នឹង​ក្រួស​សំរាប់​បាញ់​ឲ្យ​គេ គឺ​ឲ្យ​ពួក​ពល‌ទ័ព​ទាំង​អស់​នោះ

សូមមើលជំពូក

អាល់គីតាប

ស្តេច​អូសៀស​បាន​ប្រគល់​ខែល លំពែង មួក​ដែក អាវ​ក្រោះ ធ្នូ ព្រម​ទាំង​ដង្ហក់​សម្រាប់​បាញ់​គ្រួស​ឲ្យ​ទាហាន​គ្រប់ៗ​គ្នា។

សូមមើលជំពូក



២ របា‌ក្សត្រ 26:14
6 ការដាក់ឲ្យឆ្លើយតបគ្នា  

និង​មាន​ចំនួន​ទាំង​អស់ ៣០៧ ៥០០​នាក់ ដែល​សុទ្ធ​តែ​ជា​ទាហាន​ដ៏​ខ្លាំង​ពូកែ មាន​ចិត្ត​អង់‌អាច ហើយ​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ប្រយុទ្ធ​ទល់​នឹង​ខ្មាំង​សត្រូវ​របស់​ព្រះ‌រាជា។


នៅ​ក្រុង​យេរូ‌សាឡឹម ស្ដេច​ឲ្យ​ជាង​ដ៏​ជំនាញ​ផលិត​គ្រឿង​សស្ត្រា‌វុធ ដាក់​នៅ​តាម​ប៉ម និង​តាម​មុម​កំពែង​ក្រុង ដើម្បី​បាញ់​ព្រួញ និង​ចោល​ដុំ​ថ្ម។ កិត្តិនាម​របស់​ស្ដេច​បាន​ល្បី​ខ្ចរ‌ខ្ចាយ​រហូត​ដល់​ស្រុក​ឆ្ងាយៗ ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ជួយ​ស្ដេច​យ៉ាង​ច្រើន​បំផុត ធ្វើ​ឲ្យ​ស្ដេច​ពង្រឹង​អំណាច​កាន់​តែ​ខ្លាំង​ឡើងៗ។


ផ្នែក​ខាង​លើ​របស់​អាវ​វែង​នោះ ត្រូវ​កាត់​ប្រឡោះ​មួយ​ចំ​កណ្ដាល​សម្រាប់​ស៊ក​ក្បាល។ ត្រូវ​ដេរ‌រឹម​ជុំ‌វិញ​ប្រឡោះ​នោះ ដើម្បី​កុំ​ឲ្យ​រហែក គឺ​ដេរ​តាម​របៀប​ដែល​គេ​ដេរ​ជាយ​អាវ​ស្បែក។


ទ័ព​សេះ​ត្រូវ​ចង​បង្ហៀរ​សេះ ហើយ​ឡើង​ជិះ​ទៅ! ចូរ​តម្រៀប​គ្នា​ជា​ជួរ ពាក់​មួក​ដែក សំលៀង​មុខ​លំពែង ហើយ​ពាក់​អាវ‌ក្រោះ​ទៅ!


ក្នុង​ចំណោម​ពួក​គេ មាន​ទាហាន​ដ៏​ជំនាញៗ​ចំនួន​ប្រាំ‌ពីរ​រយ​នាក់ ដែល​ប្រើ​តែ​ដៃ​ឆ្វេង។ អ្នក​ទាំង​នោះ​អាច​ប្រើ​ដង្ហក់​ចោល​ដុំ​គ្រួស សូម្បី​តែ​សក់​មួយ​សរសៃ​ក៏​ចោល​ឥត​ខុស​ឡើយ។


ដាវីឌ​លូក​ដៃ​ក្នុង​កូន​ថង់​យ៉ាង​រហ័ស យក​ក្រួស​មួយ​គ្រាប់​មក​ដាក់​នឹង​ខ្សែ​ដង្ហក់ បាញ់​ចំ​ថ្ងាស​ជន​ភីលីស្ទីន​នោះ។ គ្រាប់​ក្រួស​ធ្លុះ​ចូល​ក្នុង​ថ្ងាស​របស់​ជន​ភីលីស្ទីន វា​ក៏​ដួល​ផ្កាប់​មុខ។