ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 25:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​អម៉ា‌ស៊ីយ៉ា​ប្រមូល​ទាហាន​នៅ​ស្រុក​យូដា គឺ​ប្រជា‌ជន​ក្នុង​កុល‌សម្ព័ន្ធ​យូដា និង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ហើយ​ចែក​ពួក​គេ​ជា​កង តាម​អំបូរ​របស់​ខ្លួន ក្រោម​ការ​ដឹក​នាំ​របស់​មេ​បញ្ជា‌ការ​កង‌ពល​ធំ និង​មេ​បញ្ជា‌ការ​កង‌ពល​តូច។ បន្ទាប់​មក ស្ដេច​ជំរឿន​ប្រុសៗ​ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ឃើញ​មាន​ទាំង​អស់ ៣០០ ០០០​នាក់ ជា​ទាហាន​ដ៏​ចំណាន ដែល​ប្រើ​លំពែង ប្រើ​ខែល​ចេញ​ទៅ​ធ្វើ​សឹក​បាន។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ័ម៉ា‌ស៊ីយ៉ា​បាន​ប្រមូល​ពួក​យូដា ឲ្យ​មក​រួម​ផ្គុំ​គ្នា​តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ នៅ​ក្រោម​អំណាច​នៃ​មេ​លើ​មួយ​ពាន់​នាក់ និង​មេ​លើ​មួយ​រយ​នាក់ គឺ​ទាំង​ពួក​យូដា និង​ពួក​បេនយ៉ាមីន​ទាំង​អស់។ រាប់​ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ឃើញ​មាន​មនុស្ស​ជ្រើស‌រើស​បី​សែន​នាក់ ដែល​សុទ្ធ​តែ​អាច​ទៅ​ច្បាំង​បាន ហើយ​ចេះ​កាន់​លំពែង និង​ខែល។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មួយ​ទៀត អ័ម៉ា‌ស៊ីយ៉ា​ទ្រង់​ប្រមូល​ពួក​យូដា ឲ្យ​មូល​គ្នា រួម​ផ្គុំ​គេ​តាម​វង្សា‌នុវង្ស​របស់​ឪពុក​គេ នៅ​ក្រោម​អំណាច​នៃ​មេ​លើ​១​ពាន់​នាក់ នឹង​មេ​លើ​១​រយ​នាក់ គឺ​ទាំង​ពួក​យូដានឹង​ពួក​បេន‌យ៉ាមីន​ទាំង​អស់​ផង ក៏​រាប់​គេ​ចាប់​តាំង​ពី​អាយុ​២០​ឆ្នាំ​ឡើង​ទៅ​លើ ឃើញ​មាន​មនុស្ស​ជ្រើស‌រើស​៣​សែន​នាក់ ដែល​សុទ្ធ​តែ​អាច​នឹង​ទៅ​ច្បាំង​បាន ហើយ​ចេះ​កាន់​លំពែងនឹង​ខែល​ផង

សូមមើលជំពូក

អាល់គីតាប

ស្តេច​អម៉ា‌ស៊ីយ៉ា​ប្រមូល​ទាហាន​នៅ​ស្រុក​យូដា គឺ​ប្រជា‌ជន​ក្នុង​កុល‌សម្ព័ន្ធ​យូដា និង​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន ហើយ​ចែក​ពួក​គេ​ជា​កង តាម​អំបូរ​របស់​ខ្លួន ក្រោម​ការ​ដឹក​នាំ​របស់​មេ​បញ្ជា‌ការ​កង‌ពល​ធំ និង​មេ​បញ្ជា‌ការ​កង‌ពល​តូច។ បន្ទាប់​មក​ស្តេច​ជំរឿន​ប្រុសៗ​ដែល​មាន​អាយុ​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ឃើញ​មាន​ទាំង​អស់ ៣០០ ០០០​នាក់ ជា​ទាហាន​ដ៏​ចំណាន​ដែល​ប្រើ​លំពែង ប្រើ​ខែល​ចេញ​ទៅ​ធ្វើ​សឹក​បាន។

សូមមើលជំពូក



២ របា‌ក្សត្រ 25:5
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌បាទ​ដាវីឌ​បាន​ប្រជុំ​ពិភាក្សា​ជា​មួយ​ពួក​មេ​បញ្ជា​ការ​កង‌ពល​ធំ និង​ពួក​មេ​បញ្ជា​ការ​កង‌ពល​តូច ព្រម​ទាំង​មេ​ដឹក​នាំ​ទាំង​អស់។


នេះ​ជា​បញ្ជី​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​ត្រូវ​បម្រើ​ការ‌ងារ​ថ្វាយ​ស្ដេច តាម​ចំនួន​មេ​ក្រុម​គ្រួសារ មេ​បញ្ជា​ការ មេ​កង មេ​ក្រុម និង​នាយ​ទាហាន ដែល​ជា​ជំនួយ​របស់​ស្ដេច ក្នុង​ការ​ចែក​វេន​កង‌ពល​ចេញ​ទៅ​ប្រតិបត្តិ​ការ រៀង​រាល់​ខែ ក្នុង​មួយ​ឆ្នាំៗ។ កង‌ពល​នីមួយៗ​មាន​ទាហាន ២៤ ០០០​នាក់។


ពេល​ព្រះ‌បាទ​រេហូ‌បោម​យាង​មក​ដល់​ក្រុង​យេរូ‌សាឡឹម ស្ដេច​ប្រមូល​ទាហាន​ក្នុង​ពូជ‌ពង្ស​យូដា និង​បេន‌យ៉ាមីន បាន​ចំនួន ១៨០ ០០០​នាក់ ដែល​សុទ្ធ​តែ​ជា​អ្នក​ចម្បាំង​យ៉ាង​ស្ទាត់​ជំនាញ ដើម្បី​ចេញ​ទៅ​ច្បាំង​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល ដណ្ដើម​យក​អាណា‌ចក្រ​ទាំង​មូល​មក​ថ្វាយ​ព្រះ‌បាទ​រេហូ‌បោម​វិញ។


ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​ប្រជា‌ជន​យូដា​ថា៖ «ចូរ​នាំ​គ្នា​សង់​ក្រុង​ទាំង​នេះ ហើយ​ធ្វើ​កំពែង​ព័ទ្ធ​ជុំ‌វិញ ព្រម​ទាំង​ប៉ម ទ្វារ និង​រនុក ក្នុង​ពេល​ដែល​ស្រុក​នៅ​សុខ‌សាន្ត‌ត្រាណ។ យើង​រាល់​គ្នា​បាន​ស្វែង​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ព្រោះ​តែ​យើង​ស្វែង​រក​ហើយ ទើប​ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​យើង​បាន​សុខ‌សាន្ត គ្រប់​ទិស‌ទី»។ ដូច្នេះ ពួក​គេ​សង់​ក្រុង​នានា​បាន​សម្រេច​ជា​ស្ថាពរ។


ព្រះ‌បាទ​អេ‌សា​មាន​ទ័ព​ចំនួន ៣០០ ០០០​នាក់ ដែល​ជា​អ្នក​ស្រុក​យូដា ប្រដាប់​ដោយ​ខែល​ធំ និង​លំពែង ហើយ​២៨០ ០០០នាក់​ទៀត ជា​អ្នក​ស្រុក​បេន‌យ៉ាមីន ប្រដាប់​ដោយ​ខែល​តូច និង​ជំនាញ​ខាង​បាញ់​ធ្នូ។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​ទាហាន​ដ៏​ពូកែ​អង់‌អាច។


ស្ដេច​ក៏​បាន​យក​ប្រាក់​សុទ្ធ​មួយ​រយ​ណែន​ទៅ​ជួល​ទាហាន​ដ៏​ពូកែ​អង់‌អាច​ចំនួន ១០០ ០០០ នាក់ ពី​ស្រុក​អ៊ីស្រា‌អែល។


និង​មាន​ចំនួន​ទាំង​អស់ ៣០៧ ៥០០​នាក់ ដែល​សុទ្ធ​តែ​ជា​ទាហាន​ដ៏​ខ្លាំង​ពូកែ មាន​ចិត្ត​អង់‌អាច ហើយ​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ប្រយុទ្ធ​ទល់​នឹង​ខ្មាំង​សត្រូវ​របស់​ព្រះ‌រាជា។


ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល លោក​បាន​ជ្រើស‌រើស​មនុស្ស​មាន​សមត្ថ‌ភាព ហើយ​តែង‌តាំង​ពួក​គេ​ឲ្យ​ទទួល​ខុស​ត្រូវ​លើ​ប្រជា‌ជន គឺ​ឲ្យ​ធ្វើ​ជា​មេ​ក្រុម​លើ​មនុស្ស​មួយ​ពាន់​នាក់ មេ​ក្រុម​លើ​មនុស្ស​មួយ​រយ​នាក់ មេ​ក្រុម​លើ​មនុស្ស​ហា‌សិប​នាក់ និង​មេ​ក្រុម​លើ​មនុស្ស​ដប់​នាក់។


អើរ៉ុន និង​អ្នក​ផ្ទាល់ ត្រូវ​ជំរឿន​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​អស់ តាម​កង‌ពល​របស់​ពួក​គេ គឺ​អ្នក​ដែល​អាច​បម្រើ​កង‌ទ័ព​បាន និង​មាន​អាយុ​ចាប់​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ។


ស្ដេច​នឹង​តែង‌តាំង​មេ​កង​ឲ្យ​ត្រួត​ទាហាន​មួយ​ពាន់​នាក់ ឬ​មេ​ក្រុម​ដែល​ត្រួត​ទាហាន​ហា‌សិប​នាក់។ ស្ដេច​ប្រើ​អ្នក​ខ្លះ​ឲ្យ​ទៅ​ភ្ជួរ​រាស់ ច្រូត​កាត់​ថ្វាយ​ស្ដេច ហើយ​ខ្លះ​ទៀត​ផលិត​គ្រឿង​អាវុធ និង​គ្រឿង​ប្រដាប់​រទេះ​ចម្បាំង​របស់​ស្ដេច។