Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 18:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល លោក​បាន​ជ្រើស‌រើស​មនុស្ស​មាន​សមត្ថ‌ភាព ហើយ​តែង‌តាំង​ពួក​គេ​ឲ្យ​ទទួល​ខុស​ត្រូវ​លើ​ប្រជា‌ជន គឺ​ឲ្យ​ធ្វើ​ជា​មេ​ក្រុម​លើ​មនុស្ស​មួយ​ពាន់​នាក់ មេ​ក្រុម​លើ​មនុស្ស​មួយ​រយ​នាក់ មេ​ក្រុម​លើ​មនុស្ស​ហា‌សិប​នាក់ និង​មេ​ក្រុម​លើ​មនុស្ស​ដប់​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 លោក​ម៉ូសេ​រើស​យក​មនុស្ស​ដែល​ប៉ិន‌ប្រសប់ ពី​ក្នុង​ចំណោម​ពួក​អ៊ីស្រា‌អែល​ទាំង​អស់ រួច​តែង​តាំង​គេ​ឲ្យ​ធ្វើ​ជា​មេ​លើ​បណ្ដា​‌ជន គឺ​ជា​មេ​លើ​មនុស្ស​មួយ​ពាន់​នាក់ ជា​មេ​លើ​មនុស្ស​មួយ​រយ​នាក់ ជា​មេ​លើ​មនុស្ស​ហាសិប​នាក់ និង​ជា​មេ​លើ​មនុស្ស​ដប់​នាក់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 គឺ​លោក​រើស​យក​មនុស្ស ដែល​ប៉ិន‌ប្រសប់​ក្នុង​ពួក​អ៊ីស្រាអែល​ទាំង​អស់ តាំង​ឡើង​ឲ្យ​ធ្វើ​ជា​មេ​ត្រួត‌ត្រា​លើ​បណ្តាជន​ទាំង‌ឡាយ ជា​មេ​លើ​មនុស្ស​១​ពាន់​នាក់ ជា​មេ​លើ​១​រយ​នាក់ ជា​មេ​លើ​៥០​នាក់ ហើយ​ជា​មេ​លើ​១០​នាក់​ដូច្នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

25 ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល គាត់​បាន​ជ្រើស​រើស​មនុស្ស​ដែល​មាន​សមត្ថភាព ហើយ​តែង​តាំង​ពួក​គេ​ឲ្យ​ទទួល​ខុស​ត្រូវ​លើ​ប្រជា‌ជន គឺ​ឲ្យ​ធ្វើ​ជា​មេ​ក្រុម​លើ​មនុស្ស​មួយ​ពាន់​នាក់ មេ​ក្រុម​លើ​មនុស្ស​មួយ​រយ​នាក់ មេ​ក្រុម​លើ​មនុស្ស​ហាសិប​នាក់ និង​មេ​ក្រុម​លើ​មនុស្ស​ដប់​នាក់។

សូមមើលជំពូក ចម្លង




និក្ខមនំ 18:25
9 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​គ្រប់‌គ្រង​លើ​ស្រុក​អេស៊ីប​ទាំង​មូល​ស្រាប់ ដូច្នេះ សុំ​លោក​ចាត់​ចែង​ឲ្យ​ឪពុក និង​បងប្អូន​លោក តាំង​ទី​លំ‌នៅ​លើ​ទឹក​ដី​មួយ​កន្លែង​ដ៏​ល្អ​ជាង​គេ សុំ​ឲ្យ​ពួក​គេ​ទៅ​រស់​នៅ​ក្នុង​តំបន់​កូសែន​ចុះ។ ក្នុង​ចំណោម​ពួក​គេ ប្រសិន​បើ​លោក​ឃើញ​នរណា​មាន​សមត្ថ‌ភាព សុំ​តែង‌តាំង​គេ​ឲ្យ​មើល​ខុស​ត្រូវ​លើ​ហ្វូង​សត្វ​របស់​យើង​ផ្ទាល់​ផង»។


ព្រះ‌បាទ​ដាវីឌ​យាង​ត្រួត​ពិនិត្យ​កង‌ទ័ព​ដែល​មក​ជា​មួយ ហើយ​តែង‌តាំង​មេ​បញ្ជា​ការ​កង‌ពល​ធំ និង​មេ​បញ្ជា​ការ​កង‌ពល​តូច ឲ្យ​ត្រួត​លើ​ពួក​គេ។


ត្រូវ​ជ្រើស‌រើស​មនុស្ស​ដែល​មាន​សមត្ថ‌ភាព ពី​ក្នុង​ចំណោម​ប្រជា‌ជន ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ជា​អ្នក​គួរ​ឲ្យ​ទុក​ចិត្ត មិន​ចេះ​ស៊ី​សំណូក។ ចូរ​តែង‌តាំង​ពួក​គេ​ឲ្យ​ធ្វើ​ជា​មេ​ក្រុម​លើ​មនុស្ស​មួយ​ពាន់​នាក់ មេ​ក្រុម​លើ​មនុស្ស​មួយ​រយ​នាក់ មេ​ក្រុម​លើ​មនុស្ស​ហា‌សិប​នាក់ និង​មេ​ក្រុម​លើ​មនុស្ស​ដប់​នាក់។


លោក​ម៉ូសេ​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ឪពុក​ក្មេក​ទូន្មាន។


អស់​លោក​ទាំង​នេះ​សុទ្ធ​តែ​ជា​តំណាង​របស់​សហគមន៍ ជា​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​របស់​គេ​រៀងៗ​ខ្លួន និង​ជា​មេ‌ទ័ព​អ៊ីស្រា‌អែល។


ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ​ត្រូវ​យក​បុរស​ម្នាក់​ដែល​ជា​មេ​លើ​ក្រុម​គ្រួសារ មក​ជួយ​អ្នក​ទាំង​ពីរ​ក្នុង​ការ​ជំរឿន​ប្រជា‌ជន។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រមូល​ព្រឹទ្ធា‌ចារ្យ​អ៊ីស្រា‌អែល​ចិត‌សិប​នាក់​ឲ្យ​មក​ជួប​យើង គឺ​ព្រឹទ្ធា‌ចារ្យ និង​មេ​ដឹក​នាំ ដែល​អ្នក​ស្គាល់​ច្បាស់​ថា​ពិត​ជា​ព្រឹទ្ធា‌ចារ្យ និង​មេ​ដឹក​នាំ​របស់​ប្រជា‌ជន​មែន។ ចូរ​នាំ​ពួក​គេ​មក​ពន្លា​ជួប​ព្រះ‌អម្ចាស់ ហើយ​ឈរ​នៅ​ទី​នោះ​ជា​មួយ​អ្នក។


ពួក​សិស្ស​ទាំង​ប៉ុន្មាន​ពេញ​ចិត្ត​នឹង​សេចក្ដី​ស្នើ​នេះ​ណាស់ គេ​ក៏​ជ្រើស​យក​លោក​ស្ទេផាន ដែល​ពោរ‌ពេញ​ដោយ​ជំនឿ និង​ដោយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* លោក​ភីលីព លោក​ប្រូខូ‌រ៉ុស លោក​នីកា‌ន័រ លោក​ទីម៉ូន លោក​ប៉ាមេ‌ណា និង​លោក​នីកូ‌ឡាស ជា​អ្នក​ស្រុក​អន់‌ទី‌យ៉ូក ដែល​ចូល​សាសនា​យូដា។


ខ្ញុំ​ក៏​បាន​ជ្រើស​រើស​មេ​ដឹក​នាំ​ពី​ក្នុង​កុល‌សម្ព័ន្ធ​របស់​អ្នក​រាល់​គ្នា គឺ​មនុស្ស​ដែល​មាន​ប្រាជ្ញា និង​មាន​កេរ្តិ៍​ឈ្មោះ​ល្អ តែង‌តាំង​ឲ្យ​ធ្វើ​ជា​មេ​ដឹក​នាំ​លើ​មួយ​ពាន់​នាក់ មេ​ដឹក​នាំ​លើ​មួយ​រយ​នាក់ មេ​ដឹក​នាំ​លើ​ហា‌សិប​នាក់ និង​មេ​ដឹក​នាំ​លើ​ដប់​នាក់ ព្រម​ទាំង​ឲ្យ​មាន​ពួក​តំរួត​មើល​ខុស​ត្រូវ​លើ​កុល‌សម្ព័ន្ធ​របស់​អ្នក​រាល់​គ្នា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម