ពេលនោះ ជនជាតិស៊ីរីនៅក្រុងដាម៉ាស លើកគ្នាមកជួយព្រះបាទហាដារេស៊ើរ ជាស្ដេចស្រុកសូបា ព្រះបាទដាវីឌក៏វាយឈ្នះពួកគេ ហើយសម្លាប់អស់ចំនួនពីរម៉ឺនពីរពាន់នាក់។
២ របាក្សត្រ 24:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មួយឆ្នាំកន្លងមកទៀត កងទ័ពស៊ីរីបានឡើងមកវាយព្រះបាទយ៉ូអាស។ ពួកគេមកដល់ស្រុកយូដា និងក្រុងយេរូសាឡឹម។ ពួកគេកាប់សម្លាប់មេដឹកនាំទាំងប៉ុន្មានរបស់ប្រជាជន ហើយបញ្ជូនជយភណ្ឌទាំងអស់ទៅថ្វាយស្ដេចនៅក្រុងដាម៉ាស។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅចុងឆ្នាំនោះ កងទ័ពសាសន៍ស៊ីរីឡើងមកច្បាំងនឹងទ្រង់ គេចូលមកក្នុងស្រុកយូដា និងក្រុងយេរូសាឡិម បំផ្លាញពួកដែលជាប្រធានក្នុងបណ្ដាជនទាំងអស់ ហើយរឹបយករបស់ទាំងប៉ុន្មាននោះ ផ្ញើទៅថ្វាយដល់ស្តេចក្រុងដាម៉ាស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ចុងឆ្នាំនោះឯង នោះកងទ័ពសាសន៍ស៊ីរី គេឡើងមកច្បាំងនឹងទ្រង់ គេលុកចូលមកក្នុងស្រុកយូដា នឹងក្រុងយេរូសាឡិម ក៏បំផ្លាញពួកដែលជាប្រធាន ក្នុងបណ្តាជនទាំងអស់ទៅ ហើយអស់ទាំងរបឹបដែលគេចាប់បាននោះគេផ្ញើទៅថ្វាយដល់ស្តេចក្រុងដាម៉ាស អាល់គីតាប មួយឆ្នាំកន្លងមកទៀត កងទ័ពស៊ីរីបានឡើងមកវាយស្តេចយ៉ូអាស។ ពួកគេមកដល់ស្រុកយូដា និងក្រុងយេរូសាឡឹម។ ពួកគេកាប់សម្លាប់មេដឹកនាំទាំងប៉ុន្មានរបស់ប្រជាជន ហើយបញ្ជូនជយភ័ណ្ឌទាំងអស់ ទៅជូនស្តេចនៅក្រុងដាម៉ាស។ |
ពេលនោះ ជនជាតិស៊ីរីនៅក្រុងដាម៉ាស លើកគ្នាមកជួយព្រះបាទហាដារេស៊ើរ ជាស្ដេចស្រុកសូបា ព្រះបាទដាវីឌក៏វាយឈ្នះពួកគេ ហើយសម្លាប់អស់ចំនួនពីរម៉ឺនពីរពាន់នាក់។
ពេលនោះ ព្យាការីចូលទៅគាល់ស្ដេចអ៊ីស្រាអែល ហើយទូលថា៖ «សូមព្រះករុណាក្លាហានឡើង ហើយសូមទ្រង់ព្រះតម្រិះមើលថា តើព្រះករុណាត្រូវធ្វើយ៉ាងណា ដ្បិតឆ្នាំក្រោយស្ដេចស្រុកស៊ីរីមុខជាលើកទ័ពមកច្បាំងនឹងព្រះករុណាទៀតមិនខាន»។
មួយឆ្នាំក្រោយមក ព្រះបាទបេនហាដាដយាងត្រួតពលទាហានស៊ីរី ហើយលើកទ័ពឆ្ពោះទៅក្រុងអាផែក ដើម្បីច្បាំងនឹងអ៊ីស្រាអែល។
ការសងសឹកស្រេចតែលើយើង យើងនឹងតបទៅពួកគេវិញ នៅពេលពួកគេជំពប់ដួល! ដ្បិតថ្ងៃវេទនាជិតមកដល់ហើយ ថ្ងៃអន្សារបស់ពួកគេនៅជិតបង្កើយ។