អ្នកទាំងនេះសុទ្ធតែជាកូនរបស់លោកយេឌីអែល ដែលជាមេលើក្រុមគ្រួសាររបស់ខ្លួន និងជាមនុស្សពូកែអង់អាច។ ចំនួនក្រុមគ្រួសាររបស់ពួកគេមានទាំងអស់១៧ ២០០នាក់ ហើយជាមនុស្សដែលអាចចេញទៅច្បាំងបាន។
២ របាក្សត្រ 17:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សហការីរបស់គាត់មានលោកយ៉ូសាបា ជាមេបញ្ជាការលើកងពល ១៨០ ០០០នាក់ ដែលត្រៀមខ្លួនជាស្រេចក្នុងការប្រយុទ្ធ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក មានយ៉ូសាបាឌ ហើយក្រោមបង្គាប់លោកមានមនុស្សមួយសែនប្រាំបីម៉ឺននាក់ ដែលប្រុងប្រៀបនឹងទៅច្បាំងជាស្រេច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បន្ទាប់មកមានយ៉ូសាបាឌ ហើយក្រោមបង្គាប់លោកមានមនុស្ស១សែន៨ម៉ឺននាក់ ដែលប្រុងប្រៀបនឹងទៅច្បាំងជាស្រេច អាល់គីតាប សហការីរបស់គាត់មានលោកយ៉ូសាបា ជាមេបញ្ជាការលើកងពល ១៨០ ០០០ នាក់ ដែលត្រៀមខ្លួនជាស្រេចក្នុងការប្រយុទ្ធ។ |
អ្នកទាំងនេះសុទ្ធតែជាកូនរបស់លោកយេឌីអែល ដែលជាមេលើក្រុមគ្រួសាររបស់ខ្លួន និងជាមនុស្សពូកែអង់អាច។ ចំនួនក្រុមគ្រួសាររបស់ពួកគេមានទាំងអស់១៧ ២០០នាក់ ហើយជាមនុស្សដែលអាចចេញទៅច្បាំងបាន។
ក្នុងកុលសម្ព័ន្ធបេនយ៉ាមីនមានលោកអេលីយ៉ាដា ជានាយទាហានដ៏អង់អាច និងជាមេបញ្ជាការលើកងពល ២០០ ០០០នាក់ ជាទាហានដែលប្រដាប់ខ្លួនដោយធ្នូ និងខែល។
អ្នកទាំងនេះសុទ្ធតែនៅបម្រើស្ដេច រួមទាំងអ្នកឯទៀតៗ ដែលស្ដេចដាក់ឲ្យប្រចាំការនៅតាមក្រុង ដែលមានកំពែងរឹងមាំទាំងប៉ុន្មានក្នុងស្រុកយូដា។