បន្ទាប់មក លោកយ៉ូសែបបញ្ជាឲ្យគ្រូពេទ្យ ដែលនៅបម្រើលោក អប់សពឪពុក។ គ្រូពេទ្យក៏នាំគ្នាអប់សពលោកអ៊ីស្រាអែល។
២ របាក្សត្រ 16:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេយកសពទៅបញ្ចុះក្នុងផ្នូរមួយ ដែលទ្រង់បានឲ្យគេជីកនៅបុរីព្រះបាទដាវីឌ។ គេតម្កល់សពរបស់ស្ដេចលើគ្រែមួយ ដោយមានអប់គ្រឿងក្រអូបដែលរៀបចំឡើង តាមក្បួនតម្រារបស់អ្នកអប់សព ហើយគេក៏បានដុតគ្រឿងក្រអូបយ៉ាងច្រើន ដើម្បីទុកជាគារវកិច្ចចំពោះស្ដេច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបញ្ចុះសពនៅក្នុងផ្នូររបស់ទ្រង់ ដែលបានដាប់ទុកសម្រាប់ទ្រង់នៅក្នុងក្រុងដាវីឌ ក៏តម្កល់សពនៅទីដែលបានអប់ ហើយមានពេញដោយគ្រឿងក្រអូបផ្សេងៗ ដែលពួកផ្សំគ្រឿងក្រអូបបានធ្វើ តាមវិជ្ជារបស់គេ ហើយគេថ្វាយព្រះភ្លើងដល់ទ្រង់ ជាការគោរពដល់ទ្រង់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេបញ្ចុះសព នៅក្នុងផ្នូររបស់ទ្រង់ ដែលបានដាប់ទុកសំរាប់ទ្រង់នៅក្នុងក្រុងដាវីឌ ក៏ដំកល់សពនៅទីដែលបានអប់ ហើយមានពេញដោយគ្រឿងក្រអូបផ្សេងៗ ដែលពួកផ្សំគ្រឿងក្រអូបបានធ្វើ តាមវិជ្ជារបស់គេ ហើយគេថ្វាយព្រះភ្លើងដល់ទ្រង់ ជាការយ៉ាងធំ។ អាល់គីតាប គេយកសពទៅបញ្ចុះក្នុងផ្នូរមួយ ដែលគាត់បានឲ្យគេជីកនៅបុរីស្តេចទត។ គេតម្កល់សពរបស់ស្តេចលើគ្រែមួយ ដោយមានអប់គ្រឿងក្រអូបដែលរៀបចំឡើង តាមក្បួនតម្រារបស់អ្នកអប់សព ហើយគេក៏បានដុតគ្រឿងក្រអូបយ៉ាងច្រើន ដើម្បីទុកជាគារវកិច្ចចំពោះស្តេច។ |
បន្ទាប់មក លោកយ៉ូសែបបញ្ជាឲ្យគ្រូពេទ្យ ដែលនៅបម្រើលោក អប់សពឪពុក។ គ្រូពេទ្យក៏នាំគ្នាអប់សពលោកអ៊ីស្រាអែល។
ឪពុកទូលបង្គំបានសុំឲ្យទូលបង្គំស្បថថា “ពុកជិតស្លាប់ហើយ! កាលណាពុកស្លាប់ កូនត្រូវបញ្ចុះសពពុកក្នុងផ្នូរ ដែលពុកបានរៀបចំទុកនៅស្រុកកាណាន”។ ដូច្នេះ ទូលបង្គំសូមអនុញ្ញាតធ្វើដំណើរទៅបញ្ចុះសពឪពុក រួចហើយទូលបង្គំវិលត្រឡប់មកវិញ»។
គេបាននាំយកសពលោកអេសាអែលទៅបញ្ចុះក្នុងផ្នូរ ដែលជាកម្មសិទ្ធិរបស់ឪពុកលោក នៅបេថ្លេហិម។ បន្ទាប់មក លោកយ៉ូអាប់ និងទាហានរបស់លោក នាំគ្នាដើរពេញមួយយប់ ហើយទៅដល់ក្រុងហេប្រូននៅពេលថ្ងៃរះ។
ព្រះបាទអេសាសោយទិវង្គត ទៅជួបជុំនឹងពួកអយ្យកោ នៅឆ្នាំទីសែសិបមួយនៃរជ្ជកាលរបស់ស្ដេច។
ជំងឺនោះកាន់តែធ្ងន់ឡើងៗពីមួយថ្ងៃទៅមួយថ្ងៃនោះ។ ប្រមាណជាពីរឆ្នាំក្រោយមក ពោះវៀនរបស់ស្ដេចយ៉ូរ៉ាមក៏ធ្លាយចេញពីរូបកាយ ហើយស្ដេចសោយទិវង្គត ដោយឈឺចាប់បំផុត។ ប្រជាជនពុំបានធ្វើពិធីថ្វាយព្រះភ្លើងចំពោះស្ដេច ដូចគេបានធ្វើចំពោះអយ្យកោរបស់ស្ដេចឡើយ។
ពេលព្រះបាទហេសេគាសោយទិវង្គត គេបានបញ្ចុះសពស្ដេចត្រង់កន្លែងដែលខ្ពស់ជាងគេ ក្នុងទីបញ្ចុះរបស់ព្រះរាជវង្សព្រះបាទដាវីឌ។ អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទាំងមូល នាំគ្នាធ្វើពិធីបុណ្យគោរពស្ដេច នៅពេលដែលស្ដេចសោយទិវង្គត។ ព្រះបាទម៉ាណាសេជាបុត្រ បានឡើងស្នងរាជ្យ។
រាជបម្រើលើកស្ដេចចេញពីរាជរថដែលស្ដេចជិះ ដាក់ក្នុងរាជរថមួយទៀត ដឹកទៅក្រុងយេរូសាឡឹម។ ស្ដេចក៏សោយទិវង្គត ហើយគេបញ្ចុះសពស្ដេចក្នុងផ្នូររបស់ព្រះរាជវង្ស។ អ្នកស្រុកយូដា និងអ្នកក្រុងយេរូសាឡឹមទាំងមូល នាំគ្នាកាន់ទុក្ខព្រះបាទយ៉ូសៀស។
រុយងាប់ធ្វើឲ្យខូចប្រេងក្រអូបរបស់អ្នកធ្វើទឹកអប់យ៉ាងណា អំពើលេលាតែបន្តិចក៏អាចបង្ខូចប្រាជ្ញា និងកិត្តិយសយ៉ាងនោះដែរ។
តើអ្នកមានឋានៈអ្វី ជាពូជពង្សស្ដេចណា បានជាអ្នកហ៊ានជីកផ្នូរទុកនៅក្នុងវាំងដូច្នេះ? អ្នកដាប់ថ្មធ្វើផ្នូរទុកសម្រាប់ខ្លួន នៅលើទីខ្ពស់!
តែអ្នកនឹងស្លាប់តាមសម្រួល។ គេនឹងដុតគ្រឿងក្រអូបអប់សពអ្នក ដូចគេដុតសម្រាប់ដូនតា និងស្ដេចឯទៀតៗដែលសោយរាជ្យមុនអ្នកដែរ។ គេយំកាន់ទុក្ខអ្នកដោយរៀបរាប់ថា: “គួរអនិច្ចា ព្រះករុណាជាអម្ចាស់! យើងប្រាប់អ្នកឲ្យដឹងជាមុន”» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
លុះផុតថ្ងៃសប្ប័ទ*ហើយ នាងម៉ារីជាអ្នកស្រុកម៉ាដាឡា នាងម៉ារីជាម្ដាយយ៉ាកុប និងនាងសាឡូមេ បានទិញគ្រឿងក្រអូប យកទៅអប់ព្រះសពព្រះយេស៊ូ។
ពួកទាហានដ៏អង់អាចនៅក្រុងនោះក៏នាំគ្នាចេញដំណើរទៅ។ ក្រោយពីដើរអស់រយៈពេលពេញមួយយប់ ពួកគេបានទៅដល់ក្រុងបេតសាន ហើយស្រាយសពរបស់ព្រះបាទសូល និងបុត្រា ចុះពីកំពែងក្រុងនោះ រួចនាំគ្នាវិលត្រឡប់មកក្រុងយ៉ាបេសវិញ យកសពទាំងនោះទៅបូជា។