កាលព្រះបាទអេសាសោយទិវង្គត គេបានយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីព្រះបាទដាវីឌ ជាអយ្យកោ។ ព្រះបាទយ៉ូសាផាត ជាបុត្រ បានឡើងស្នងរាជ្យ។
២ របាក្សត្រ 16:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអេសាសោយទិវង្គត ទៅជួបជុំនឹងពួកអយ្យកោ នៅឆ្នាំទីសែសិបមួយនៃរជ្ជកាលរបស់ស្ដេច។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទអេសាក៏ផ្ទំលក់ទៅជាមួយបុព្វបុរសរបស់ទ្រង់ គឺបានសុគតនៅឆ្នាំទីសែសិបមួយ ក្នុងរាជ្យរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អេសាក៏ផ្ទំលក់ទៅ ជាមួយនឹងពួកឰយុកោទ្រង់ទៅ គឺបានសុគតនៅឆ្នាំទី៤១ ក្នុងរាជ្យរបស់ទ្រង់ អាល់គីតាប ស្តេចអេសាស្លាប់ ទៅជួបជុំនឹងពួកអយ្យកោ នៅឆ្នាំទីសែសិបមួយនៃរជ្ជកាលរបស់ស្តេច។ |
កាលព្រះបាទអេសាសោយទិវង្គត គេបានយកសពទៅបញ្ចុះក្នុងផ្នូររបស់រាជវង្ស នៅបុរីព្រះបាទដាវីឌ ជាអយ្យកោ។ ព្រះបាទយ៉ូសាផាត ជាបុត្រ បានឡើងស្នងរាជ្យ។
នៅឆ្នាំទីសាមសិបប្រាំបួននៃរជ្ជកាលរបស់ស្ដេច ទ្រង់កើតរោគាយ៉ាងធ្ងន់នៅព្រះបាទា ប៉ុន្តែ ទោះបីទ្រង់ប្រឈួនយ៉ាងនេះក្ដី ក៏ទ្រង់ពុំបានទូលអង្វរសូមព្រះអម្ចាស់ជួយដែរ គឺទ្រង់បែរជារកគ្រូពេទ្យព្យាបាលទៅវិញ។
គេយកសពទៅបញ្ចុះក្នុងផ្នូរមួយ ដែលទ្រង់បានឲ្យគេជីកនៅបុរីព្រះបាទដាវីឌ។ គេតម្កល់សពរបស់ស្ដេចលើគ្រែមួយ ដោយមានអប់គ្រឿងក្រអូបដែលរៀបចំឡើង តាមក្បួនតម្រារបស់អ្នកអប់សព ហើយគេក៏បានដុតគ្រឿងក្រអូបយ៉ាងច្រើន ដើម្បីទុកជាគារវកិច្ចចំពោះស្ដេច។