លោកយេរ៉ូបោមជាកូនរបស់លោកនេបាត ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីម នៅស្រុកសេរេដា ម្ដាយរបស់លោកឈ្មោះសេរូអា ជាស្ត្រីមេម៉ាយ។ លោកយេរ៉ូបោមជារាជបម្រើរបស់ព្រះបាទសាឡូម៉ូន តែលោកបានបះបោរប្រឆាំងនឹងស្ដេច។
២ របាក្សត្រ 13:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ យេរ៉ូបោម កូនរបស់លោកនេបាត ជាអ្នកបម្រើរបស់ព្រះបាទសាឡូម៉ូន ដែលជាបុត្ររបស់ព្រះបាទដាវីឌ បានក្រោកឡើងបះបោរប្រឆាំងនឹងម្ចាស់របស់ខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ យេរ៉ូបោម ជាកូននេបាត ដែលជាអ្នកបម្រើរបស់ព្រះបាទសាឡូម៉ូន បុត្រាព្រះបាទដាវីឌ បានក្រោកឡើងបះបោរនឹងចៅហ្វាយរបស់ខ្លួន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែយេរ៉ូបោម ជាកូននេបាត ដែលជាអ្នកបំរើរបស់សាឡូម៉ូន បុត្រាដាវីឌ វាបានលើកខ្លួនឡើងបះបោរនឹងចៅហ្វាយរបស់ខ្លួន អាល់គីតាប ប៉ុន្តែ យេរ៉ូបោមកូនរបស់លោកនេបាត ជាអ្នកបម្រើរបស់ស្តេចស៊ូឡៃម៉ាន ដែលជាបុត្ររបស់ស្តេចទត បានក្រោកឡើងបះបោរប្រឆាំងនឹងម្ចាស់របស់ខ្លួន។ |
លោកយេរ៉ូបោមជាកូនរបស់លោកនេបាត ក្នុងកុលសម្ព័ន្ធអេប្រាអ៊ីម នៅស្រុកសេរេដា ម្ដាយរបស់លោកឈ្មោះសេរូអា ជាស្ត្រីមេម៉ាយ។ លោកយេរ៉ូបោមជារាជបម្រើរបស់ព្រះបាទសាឡូម៉ូន តែលោកបានបះបោរប្រឆាំងនឹងស្ដេច។
កាលប្រជាជនអ៊ីស្រាអែលទាំងមូលដឹងថា លោកយេរ៉ូបោមវិលត្រឡប់មកវិញ គេក៏ជួបជុំគ្នា ហើយចាត់មនុស្សឲ្យទៅអញ្ជើញលោកមក។ គេអភិសេកលោកជាស្ដេចលើប្រជាជនអ៊ីស្រាអែលទាំងមូល។ មានតែកុលសម្ព័ន្ធយូដាមួយប៉ុណ្ណោះ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រាជវង្សព្រះបាទដាវីឌ។
ប្រសិនបើប្រជាជនរបស់ខ្ញុំនៅតែទៅថ្វាយយញ្ញបូជាក្នុងព្រះដំណាក់របស់ព្រះអម្ចាស់នៅក្រុងយេរូសាឡឹមដូច្នេះ ចិត្តគំនិតរបស់ពួកគេនឹងវិលទៅរករេហូបោម ជាស្ដេចស្រុកយូដា និងជាម្ចាស់ដើមរបស់ពួកគេវិញ។ ពេលនោះ ពួកគេមុខជាសម្លាប់ខ្ញុំ រួចវិលទៅរករេហូបោម ជាស្ដេចស្រុកយូដាមិនខាន»។
ព្រះអម្ចាស់គង់នៅជាមួយស្ដេច ដូច្នេះ ស្ដេចទទួលជោគជ័យក្នុងគ្រប់កិច្ចការដែលស្ដេចធ្វើ។ ព្រះបាទហេសេគាបានបះបោរប្រឆាំងនឹងស្ដេចស្រុកអាស្ស៊ីរី ហើយរំដោះខ្លួនរួចផុតពីនឹមរបស់ស្ដេចនោះ។
គឺយ៉ាងនេះហើយដែលប្រជាជនអ៊ីស្រាអែលបះបោរប្រឆាំងនឹងរាជវង្សព្រះបាទដាវីឌ រហូតដល់សព្វថ្ងៃ។