ពួកស៊ីរីបាក់ទ័ពរត់នៅមុខកងទ័ពអ៊ីស្រាអែល។ ព្រះបាទដាវីឌសម្លាប់ទាហានដែលបររទេះចម្បាំង អស់ប្រាំពីររយនាក់ និងពលទ័ពសេះអស់បួនម៉ឺននាក់ ស្ដេចក៏បានប្រហារលោកសូបាក់ ជាមេបញ្ជាការ ឲ្យស្លាប់នៅទីនោះដែរ។
២ របាក្សត្រ 12:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះចៅស៊ីសាក់ដឹកនាំកងទ័ពដែលមានរទេះចម្បាំង ១ ២០០ ទ័ពសេះ ៦០ ០០០នាក់ ព្រមទាំងមានពលទាហានជាតិលីប៊ី ស៊ូគី និងអេត្យូពីយ៉ាងច្រើន មកជាមួយផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានរទេះចម្បាំងមួយពាន់ពីររយ និងពលសេះប្រាំមួយម៉ឺននាក់ ឯពលទាហានដែលចេញពីស្រុកអេស៊ីព្ទមកជាមួយទ្រង់ គឺជាពួកសាសន៍លីប៊ី សាសន៍ស៊ូគី និងសាសន៍អេធីអូពី នោះរាប់មិនបានឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មានទាំងរទេះចំបាំង១ពាន់២០០ នឹងពលសេះ៦ម៉ឺននាក់ ឯពលទាហាន ដែលចេញពីស្រុកអេស៊ីព្ទមកជាមួយនឹងទ្រង់ គឺជាពួកសាសន៍លីប៊ី សាសន៍ស៊ូគី នឹងសាសន៍អេធីអូពី នោះរាប់មិនបានឡើយ អាល់គីតាប ស្តេចស៊ីសាក់ដឹកនាំកងទ័ពដែលមានរទេះចំបាំង ១ ២០០ ទ័ពសេះ ៥០ ០០០ នាក់ ព្រមទាំងមានពលទាហានជាតិលីប៊ី ស៊ូគី និងអេត្យូពីយ៉ាងច្រើន មកជាមួយផង។ |
ពួកស៊ីរីបាក់ទ័ពរត់នៅមុខកងទ័ពអ៊ីស្រាអែល។ ព្រះបាទដាវីឌសម្លាប់ទាហានដែលបររទេះចម្បាំង អស់ប្រាំពីររយនាក់ និងពលទ័ពសេះអស់បួនម៉ឺននាក់ ស្ដេចក៏បានប្រហារលោកសូបាក់ ជាមេបញ្ជាការ ឲ្យស្លាប់នៅទីនោះដែរ។
ពីមុននោះ ព្រះអម្ចាស់បានធ្វើឲ្យកងពលស៊ីរីនៅក្នុងទីតាំងទ័ព ឮស្នូរសន្ធឹករទេះចម្បាំង និងទ័ពសេះ ព្រមទាំងកងទ័ពមួយយ៉ាងធំ។ ពួកគេនិយាយគ្នាថា៖ «ពិតជាស្ដេចស្រុកអ៊ីស្រាអែលទៅពឹងទ័ពរបស់ស្ដេចជនជាតិហេត និងទ័ពរបស់ស្ដេចស្រុកអេស៊ីប ឲ្យមកច្បាំងនឹងយើងហើយ!»។
ព្រះអម្ចាស់បានវាយជនជាតិអេត្យូពីឲ្យបាក់ទ័ព រត់នៅចំពោះមុខព្រះបាទអេសា និងកងទ័ពយូដា។
ព្រះបាទអេសាមានទ័ពចំនួន ៣០០ ០០០នាក់ ដែលជាអ្នកស្រុកយូដា ប្រដាប់ដោយខែលធំ និងលំពែង ហើយ២៨០ ០០០នាក់ទៀត ជាអ្នកស្រុកបេនយ៉ាមីន ប្រដាប់ដោយខែលតូច និងជំនាញខាងបាញ់ធ្នូ។ អ្នកទាំងនោះសុទ្ធតែជាទាហានដ៏ពូកែអង់អាច។
នៅគ្រានោះ ព្រះបាទសេរ៉ាស ជាស្ដេចស្រុកអេត្យូពី បានលើកទ័ពចំនួនមួយលាននាក់ ព្រមទាំងរទេះចម្បាំងបីរយគ្រឿង មកច្បាំងនឹងកងទ័ពយូដា ហើយមកដល់ក្រុងម៉ារីសា។
កាលជនជាតិអេត្យូពី និងជនជាតិលីប៊ី លើកទ័ពមកជាមួយគ្នា ទោះបីពួកគេមានពលទ័ព រទេះចម្បាំង និងទ័ពសេះ ច្រើនឥតគណនាក្ដី ក៏ព្រះអម្ចាស់ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់ព្រះករុណាដែរ ដ្បិតព្រះករុណាបានពឹងផ្អែកលើព្រះអង្គ។
ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក យើងជាព្រះដ៏វិសុទ្ធនៃជនជាតិអ៊ីស្រាអែល ជាព្រះសង្គ្រោះរបស់អ្នក។ យើងបានប្រគល់ប្រជាជនអេស៊ីបឲ្យសត្រូវ ដើម្បីលោះអ្នក យើងក៏បានប្រគល់ស្រុកអេត្យូពី និងស្រុកសេបា ជាថ្នូរឲ្យគេ ដើម្បីលោះអ្នកដែរ។
អ្នកស្រុកអេត្យូពី អ្នកស្រុកពូត អ្នកស្រុកលូឌ ពួកកូនកាត់ទាំងប៉ុន្មាន និងអ្នកស្រុកគូប ព្រមទាំងប្រជាជនរបស់យើងផ្ទាល់ ក៏នឹងត្រូវស្លាប់ដោយមុខដាវជាមួយជនជាតិអេស៊ីបដែរ»។
ស្ដេចនឹងយកទ្រព្យសម្បត្តិនៅស្រុកអេស៊ីបមកធ្វើជាកម្មសិទ្ធិ គឺមាស ប្រាក់ និងរបស់របរដ៏មានតម្លៃ។ ជនជាតិលីប៊ី និងជនជាតិអេត្យូពី នឹងសុំធ្វើជាចំណុះរបស់ស្ដេចនោះ។
ស្រុកអេត្យូពី និងស្រុកអេស៊ីប ជាកម្លាំងដែលមិនចេះសាបសូន្យរបស់គេ រីឯអ្នកស្រុកពូថ និងអ្នកស្រុកលីប៊ី ក៏ជាបរិវាររបស់គេដែរ។
លោកស៊ីសេរ៉ាប្រមូលរទេះដែកទាំងប្រាំបួនរយគ្រឿង និងកងទ័ពទាំងអស់របស់គាត់ នៅហារ៉ូសេតកូយឹម ហើយចេញដំណើរឆ្ពោះទៅជ្រោះគីសូន។
ពួកគេនាំគ្នាមក ទាំងដឹកហ្វូងសត្វ និងជំរំរបស់គេមកជាមួយផង ពួកគេមានគ្នាច្រើនអនេកដូចកណ្ដូប គឺទាំងមនុស្ស ទាំងសត្វអូដ្ឋ មានចំនួនច្រើនឥតគណនាចូលមកបំផ្លាញស្រុកអ៊ីស្រាអែល។
ជនជាតិភីលីស្ទីនប្រមូលទ័ពចេញមកច្បាំងតទល់នឹងជនជាតិអ៊ីស្រាអែល។ ពួកគេមានរទេះចម្បាំងចំនួនបីម៉ឺនគ្រឿង មានទ័ពសេះប្រាំមួយពាន់ និងមានពលទាហានច្រើនកុះករ ដូចខ្សាច់នៅឆ្នេរសមុទ្រ។ ពួកគេបានលើកទ័ពមកបោះជំរំនៅមីកម៉ាស់ ខាងកើតបេតអាវេន។