ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 10:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​ឃើញ​ថា ស្ដេច​ពុំ​ព្រម​ស្ដាប់​តាម​សំណូម​ពរ​របស់​ខ្លួន​ទេ ពួក​គេ​ក៏​ទូល​ស្ដេច​ថា៖ «ពួក​យើង​គ្មាន​ជាប់​ជំពាក់​អ្វី នឹង​ព្រះ‌បាទ​ដាវីឌ​ទៀត​ទេ ពួក​យើង​ក៏​គ្មាន​ចំណែក​មត៌ក​អ្វី​រួម​ជា​មួយ កូន​របស់​លោក​អ៊ីសាយ​ដែរ! ប្រជា‌ជន​អ៊ីស្រា‌អែល​អើយ ចូរ​វិល​ត្រឡប់​ទៅ​ទី​លំ‌នៅ​រៀង​ខ្លួនៗ​វិញ​ចុះ។ រាជ‌វង្ស​របស់​ព្រះ‌បាទ​ដាវីឌ​អើយ ឥឡូវ​នេះ សូម​បី​បាច់​ថែ‌រក្សា​ខ្លួន​ឯង​ទៅ!»។ ប្រជា‌ជន​អ៊ីស្រា‌អែល​នាំ​គ្នា​វិល​ត្រឡប់​ទៅ​កាន់​ទី​លំ‌នៅ​របស់​ខ្លួន​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​ប្រជាជន​អ៊ីស្រា‌អែល​ទាំង​អស់​បាន​ឃើញ​ថា ស្តេច​មិន​ព្រម​ស្តាប់​តាម​គេ​ដូច្នោះ គេ​ទូល​តប​ថា៖ «តើ​យើង​រាល់​គ្នា​មាន​ចំណែក​អ្វី​ខាង​ដាវីឌ? យើង​ក៏​គ្មាន​មត៌ក​ជា‌មួយ​កូន​ចៅ​អ៊ីសាយ​ដែរ ឱ​ពួក​អ៊ីស្រា‌អែល​អើយ ចូរ​យើង​វិល​ទៅ​ផ្ទះ​រៀង​ខ្លួន​វិញ​ទៅ ឥឡូវ​នេះ ដាវីឌ​អើយ ចូរ​មើល​ព្រះ‌វង្ស​របស់​ខ្លួន​ឯង​ចុះ»។ ដូច្នេះ ពួក​អ៊ីស្រា‌អែល​ទាំង​អស់​ក៏​ត្រឡប់​ទៅ​ទី​លំនៅ​គេ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​កាល​ពួក​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន​បាន​ឃើញ​ថា ស្តេច​មិន​ព្រម​ស្តាប់​តាម​គេ​ដូច្នោះ នោះ​គេ​ទូល​តប​ថា តើ​យើង​រាល់​គ្នា​មាន​ចំណែក​អ្វី​ខាង​ដាវីឌ យើង​ក៏​គ្មាន​មរដក​ជា​មួយ​នឹង​កូន​ចៅ​អ៊ីសាយ​ដែរ ឱ​ពួក​អ៊ីស្រាអែល​អើយ ចូរ​យើង​វិល​ទៅ​ផ្ទះ​រៀង​ខ្លួន​វិញ​ទៅ ឥឡូវ​នេះ ដាវីឌ​អើយ ចូរ​មើល​ព្រះ‌វង្ស​របស់​ខ្លួន​ឯង​ចុះ ដូច្នេះ ពួក​អ៊ីស្រាអែល​ទាំង​អស់​ក៏​ត្រឡប់​ទៅ​ឯ​ទី​លំនៅ​គេ​វិញ​ទៅ

សូមមើលជំពូក

អាល់គីតាប

ពេល​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​ឃើញ​ថា ស្តេច​ពុំ​ព្រម​ស្តាប់​តាម​សំណូម​ពរ​របស់​ខ្លួន​ទេ ពួក​គេ​ក៏​ជម្រាប​ស្តេច​ថា៖ «ពួក​យើង​គ្មាន​ជាប់​ជំពាក់​អ្វី នឹង​ស្តេច​ទត​ទៀត​ទេ ពួក​យើង​ក៏​គ្មាន​ចំណែក​មត៌ក​អ្វី​រួម​ជា​មួយ កូន​របស់​លោក​អ៊ីសាយ​ដែរ! ប្រជា‌ជន​អ៊ីស្រ‌អែល​អើយ ចូរ​វិល​ត្រឡប់​ទៅ​ទី​លំ‌នៅ​រៀង​ខ្លួនៗ​វិញ​ចុះ។ រាជ‌វង្ស​របស់​ស្តេច​ទត​អើយ ឥឡូវ​នេះ​សូម​បី​បាច់​ថែ​រក្សា​ខ្លួន​ឯង​ទៅ!»។ ប្រជា‌ជន​អ៊ីស្រ‌អែល​នាំ​គ្នា​វិល​ត្រឡប់​ទៅ​កាន់​ទី​លំ‌នៅ​របស់​ខ្លួន​វិញ។

សូមមើលជំពូក



២ របា‌ក្សត្រ 10:16
34 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ មាន​គេ​នាំ​ដំណឹង​មក​ទូល​ព្រះ‌បាទ​ដាវីឌ​ថា៖ «ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ចូល​ដៃ​ជា​មួយ​សម្ដេច​អាប់‌សា‌ឡុម​ហើយ!»។


ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អប៊ី‌សាយ និង​មន្ត្រី​ទាំង​អស់​ថា៖ «សូម្បី​តែ​បុត្រ​បង្កើត ដែល​ជា​សាច់​ឈាម​របស់​យើង ក៏​វា​រក​សម្លាប់​យើង​ទៅ​ហើយ ប្រសិន​បើ​ព្រះ‌អម្ចាស់​បង្គាប់​ដូច្នេះ ទុក​ឲ្យ​អ្នក​ស្រុក​បេន‌យ៉ាមីន​ម្នាក់​នេះ​ជេរ​ប្រទេច‌ផ្ដាសា​យើង​ទៅ!


គ្រា​នោះ នៅ​ក្រុង​គីល‌កាល់​មាន​មនុស្ស​ពាល​ម្នាក់ ក្នុង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន ឈ្មោះ​សេបា ជា​កូន​របស់​លោក​ប៊ីគ្រី បាន​ផ្លុំ​ត្រែ​ឡើង ហើយ​ប្រកាស​ថា៖ «ពួក​យើង​គ្មាន​ជាប់​សាច់‌ញាតិ​អ្វី​នឹង​ព្រះ‌បាទ​ដាវីឌ​ទេ ហើយ​ក៏​គ្មាន​ពាក់‌ព័ន្ធ​អ្វី​ជា​មួយ​កូន​របស់​លោក​អ៊ីសាយ​ដែរ! ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ! សូម​វិល​ត្រឡប់​ទៅ​ទី​លំ‌នៅ​រៀងៗ​ខ្លួន​វិញ!»។


យើង​នឹង​មិន​ដក​ហូត​យក​រាជា​ណាចក្រ​ទាំង​មូល​ទេ គឺ​យើង​នឹង​ទុក​កុល‌សម្ព័ន្ធ​មួយ​ឲ្យ​កូន​របស់​អ្នក​គ្រប់‌គ្រង ដោយ​យល់​ដល់​ដាវីឌ ជា​បិតា​របស់​អ្នក និង​យល់​ដល់​យេរូ‌សាឡឹម ជា​ក្រុង​ដែល​យើង​បាន​ជ្រើស‌រើស»។


យើង​នឹង​ឲ្យ​គេ​គ្រប់‌គ្រង​លើ​ដំណាក់​របស់​យើង និង​នគរ​របស់​យើង​រហូត​ត​ទៅ ហើយ​រាជ​សម្បត្តិ​របស់​គេ​ក៏​នឹង​បាន​រឹង‌មាំ​រហូត​ត​ទៅ​ដែរ»។


ព្រះ‌បាទ​រេហូ‌បោម​គ្រង​រាជ្យ​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​រស់​នៅ​តាម​ក្រុង​ទាំង‌ឡាយ​ក្នុង​ស្រុក​យូដា។


គឺ​យ៉ាង​នេះ​ហើយ​ដែល​ប្រជា‌ជន​អ៊ីស្រា‌អែល​បះ‌បោរ​ប្រឆាំង​នឹង​រាជ‌វង្ស​ព្រះ‌បាទ​ដាវីឌ រហូត​ដល់​សព្វ​ថ្ងៃ។


នៅ​ទី​នេះ យើង​នឹង​ធ្វើ​ឲ្យ​មាន​ស្ដេច ប្រកប​ដោយ​ឫទ្ធា‌នុភាព​កើត​ពី ពូជ‌ពង្ស​របស់​ដាវីឌ យើង​នឹង​រៀបចំ​ឲ្យ​មាន​ស្ដេច មួយ​អង្គ​ស្នង​រាជ្យ ជំនួស​ស្ដេច​ដែល​យើង​បាន​ចាក់​ប្រេង​អភិសេក។


ព្រះអង្គ​ធ្វើ​ឲ្យ​កំហឹង​របស់​មនុស្ស​លោក ប្រែ​ទៅ​ជា​ការ​លើក​សរសើរ​តម្កើង​ព្រះអង្គ​វិញ ហើយ​អស់​អ្នក​ដែល​នៅ​សេស‌សល់ ពី​សង្គ្រាម​នឹង​នាំ​គ្នា​មក​ថ្វាយ‌បង្គំ​ព្រះអង្គ។


មាន​ខ្នែង​មួយ​ដុះ​ចេញ​ពី​គល់ របស់​លោក​អ៊ីសាយ មាន​ដើម​ថ្មី​មួយ ដុះ​ចេញ​ពី​ឫស​របស់​លោក។


«នៅ​ថ្ងៃ​នោះ យើង​នឹង​លើក​ខ្ទម​របស់​ដាវីឌ ដែល​ជិត​រលំ​ទៅ​ហើយ​នោះ​ឡើង​វិញ យើង​នឹង​ជួស‌ជុល​កន្លែង​ធ្លុះ‌ធ្លាយ យើង​នឹង​លើក​កន្លែង​ដែល​រលំ​បាក់​បែក ហើយ​សង់​ខ្ទម​នោះ​ឲ្យ​បាន​ល្អ​ដូច​ដើម​វិញ


រីឯ​អ្នក​ស្រុក​នោះ​ស្អប់​លោក បាន​ជា​គេ​ចាត់​អ្នក​តំណាង​ឲ្យ​ទៅ​តាម​ក្រោយ នាំ​ពាក្យ​ថា “យើង​ខ្ញុំ​មិន​ចង់​ឲ្យ​លោក​នេះ​ធ្វើ​ស្ដេច​លើ​យើង​ខ្ញុំ​ជា​ដាច់​ខាត”។


ម្យ៉ាង​ទៀត ពួក​ខ្មាំង​សត្រូវ​ដែល​មិន​ចង់​ឲ្យ​យើង​គ្រង​រាជ្យ​លើ​គេ​ទេ​នោះ ចូរ​នាំ​គេ​មក ហើយ​សម្លាប់​ចោល​នៅ​មុខ​យើង​ចុះ”»។


ចាប់​ពី​ពេល​នោះ​មក ក្នុង​ចំណោម​សិស្ស មាន​គ្នា​ច្រើន​ដក​ខ្លួន​ថយ ឈប់​តាម​ព្រះអង្គ​ទៀត។


បន្ទាប់​មក ម្នាក់ៗ​ក៏​វិល​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​វិញ។


ដោយ​ព្រះ‌បាទ​ដាវីឌ​ជា​ព្យាការី​មួយ​រូប ទ្រង់​ជ្រាប​ថា ព្រះ‌ជាម្ចាស់​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ជា​មួយ​ស្ដេច​ថា នឹង​ប្រទាន​ឲ្យ​ព្រះ‌រាជ‌វង្ស​របស់​ស្ដេច​មួយ​អង្គ​ឡើង​ស្នង​រាជ្យ។


ព្រះ‌គ្រិស្ត​ត្រូវ​តែ​គ្រង​រាជ្យ ទម្រាំ​ដល់​ព្រះ‌ជាម្ចាស់​បង្ក្រាប​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន មក​ដាក់​ក្រោម​ព្រះ‌បាទា​របស់​ព្រះអង្គ។


យើង យេស៊ូ យើង​បាន​ចាត់​ទេវតា*​របស់​យើង​ឲ្យ​មក​បញ្ជាក់​សេចក្ដី​ទាំង​នេះ ប្រាប់​អ្នក​រាល់​គ្នា​អំពី​ ក្រុម‌ជំនុំ​នានា។ យើង​ជា​ពន្លក​ដែល​ដុះ​ចេញ​ពី​ពូជ‌ពង្ស​របស់​ព្រះ‌បាទ​ដាវីឌ យើង​ជា​ផ្កាយ​ព្រឹក​ដ៏​ភ្លឺ​ចិញ្ចែង”»។


ពួក​គេ​ពុំ​ដឹង​គុណ​គ្រួសារ​លោក​គេឌាន ហៅ​យេរូ‌បាល នូវ​ការ​ល្អ​ទាំង​ប៉ុន្មាន​ដែល​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឡើយ។


នៅ​ថ្ងៃ​បន្ទាប់ ជា​ថ្ងៃ​ទី​ពីរ​នៃ​ពិធី​បុណ្យ​ដើម​ខែ កន្លែង​របស់​លោក​ដាវីឌ​នៅ​ទំនេរ​ដដែល។ ព្រះ‌បាទ​សូល​សួរ​សម្ដេច​យ៉ូណា‌ថាន ជា​បុត្រ​ថា៖ «ហេតុ​អ្វី​បាន​ជា​កូន​លោក​អ៊ីសាយ​មិន​មក​ជប់‌លៀង ទាំង​ម្សិល‌មិញ ទាំង​ថ្ងៃ​នេះ​ដូច្នេះ?»។


ស្ដេច​មាន​រាជ‌ឱង្ការ​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ឃុប‌ឃិត​ជា​មួយ​កូន​របស់​លោក​អ៊ីសាយ ប្រឆាំង​នឹង​យើង​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​លោក​ផ្ដល់​ស្បៀង​អាហារ និង​ដាវ ហើយ​ថែម​ទាំង​ទូល​សួរ​ព្រះ‌ជាម្ចាស់ តាម​សំណូម​ពរ​របស់​វា ដើម្បី​ជួយ​វា​ឲ្យ​បះ‌បោរ ដាក់​អន្ទាក់​ប្រឆាំង​នឹង​យើង ដូច​វា​បាន​ធ្វើ​នៅ​ថ្ងៃ​នេះ?»។


ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​រាជ​បម្រើ​ដែល​ឈរ​នៅ​ក្បែរ​នោះ​ថា៖ «កូន​ចៅ​បេន‌យ៉ាមីន​អើយ! ចូរ​ស្ដាប់​យើង! តើ​កូន​លោក​អ៊ីសាយ​មាន​ផ្ដល់​ដី​ស្រែ និង​ចម្ការ​ទំពាំង‌បាយជូរ​ដល់​អ្នក​ទាំង​អស់​គ្នា ដូច​យើង​ដែរ​ឬ​ទេ? តើ​វា​បាន​តែង‌តាំង​អ្នក​រាល់​គ្នា ឲ្យ​ធ្វើ​ជា​មេ​បញ្ជា​ការ​កង‌ពល​ធំ និង​មេ​បញ្ជា​ការ​កង‌ពល​តូច​ឬ​ទេ?


លោក​ដូអេក ជន‌ជាតិ​អេដុម ដែល​ឈរ​នៅ​ជា​មួយ​រាជ​បម្រើ​របស់​ព្រះ‌បាទ​សូល ទូល​ស្ដេច​ថា៖ «ទូលបង្គំ​បាន​ឃើញ​កូន​របស់​លោក​អ៊ីសាយ​ទៅ​ភូមិ​ណូប ជួប​នឹង​លោក​អហ៊ី‌ម៉ាឡេក ជា​កូន​របស់​លោក​អហ៊ី‌ទូប។