លោកអាប់រ៉ាមដើរកាត់ស្រុកកាណានរហូតដល់កន្លែងមួយ ឈ្មោះស៊ីគែម គឺទៅដល់ដើមជ្រៃរបស់លោកតាម៉ូរេ។ នៅសម័យនោះ ជនជាតិកាណានជាម្ចាស់ស្រុក។
២ របាក្សត្រ 10:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សម្ដេចរេហូបោមយាងទៅស៊ីគែម ដ្បិតប្រជាជនអ៊ីស្រាអែលទាំងមូលបានជួបជុំគ្នានៅទីនោះ ដើម្បីអភិសេកសម្ដេចជាព្រះមហាក្សត្រ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រេហូបោមបានយាងទៅដល់ក្រុងស៊ីគែម ដ្បិតពួកអ៊ីស្រាអែលទាំងអស់គ្នាបានមកក្រុងស៊ីគែម ដើម្បីនឹងអភិសេកទ្រង់ឡើងជាស្តេច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯរេហូបោម ទ្រង់យាងទៅដល់ក្រុងស៊ីគែម ដ្បិតពួកអ៊ីស្រាអែលទាំងអស់គ្នា បានមូលមកឯក្រុងស៊ីគែម ដើម្បីនឹងតាំងទ្រង់ឡើងជាស្តេច អាល់គីតាប សម្តេចរេហូបោមទៅស៊ីគែម ដ្បិតប្រជាជនអ៊ីស្រអែលទាំងមូលបានជួបជុំគ្នានៅទីនោះ ដើម្បីតែងតាំងសម្តេចជាស្តេច។ |
លោកអាប់រ៉ាមដើរកាត់ស្រុកកាណានរហូតដល់កន្លែងមួយ ឈ្មោះស៊ីគែម គឺទៅដល់ដើមជ្រៃរបស់លោកតាម៉ូរេ។ នៅសម័យនោះ ជនជាតិកាណានជាម្ចាស់ស្រុក។
អ្នកទាំងនោះសុទ្ធសឹងជាទាហានដែលថ្នឹកខាងចម្បាំង។ ពួកគេធ្វើដំណើរមកដល់ក្រុងហេប្រូន ដោយចិត្តស្មោះសរ ដើម្បីអភិសេកព្រះបាទដាវីឌ ជាព្រះមហាក្សត្រលើជនជាតិអ៊ីស្រាអែលទាំងមូល។ ជនជាតិអ៊ីស្រាអែលឯទៀតៗក៏ព្រមព្រៀងគ្នា ដើម្បីតែងតាំងព្រះបាទដាវីឌជាព្រះមហាក្សត្រដែរ។
ព្រះរាជវង្សរបស់ព្រះបាទសាឡូម៉ូនមានរាយនាម តាមដំណវង្ស ជាបន្តបន្ទាប់គ្នាដូចតទៅ: ព្រះបាទរេហូបោម ព្រះបាទអប៊ីយ៉ា ព្រះបាទអេសា ព្រះបាទយ៉ូសាផាត
កាលលោកយេរ៉ូបោម ជាកូនរបស់លោកនេបាត ឮដំណឹងនេះ លោកស្ថិតនៅស្រុកអេស៊ីប ព្រោះលោកបានគេចខ្លួនពីព្រះបាទសាឡូម៉ូន។ លោកក៏វិលត្រឡប់ពីស្រុកអេស៊ីបមកវិញ។
កាលព្រះបាទសាឡូម៉ូនសោយទិវង្គត គេយកសពទៅបញ្ចុះនៅបុរីព្រះបាទដាវីឌ ជាបិតា។ ព្រះបាទរេហូបោម ជាបុត្រ បានឡើងស្នងរាជ្យ។
ស្ដេចសាឡូម៉ូនបង្កើតស្ដេចរេហូបោម ស្ដេចរេហូបោមបង្កើតស្ដេចអប៊ីយ៉ា ស្ដេចអប៊ីយ៉ាបង្កើតស្ដេចអេសា
ជនជាតិអ៊ីស្រាអែលក៏បានញែកក្រុងកេដែស នៅស្រុកកាលីឡេ ក្នុងតំបន់ភ្នំណែបថាលី ក្រុងស៊ីគែមនៅក្នុងតំបន់ភ្នំអេប្រាអ៊ីម និងក្រុងគារយ៉ាត-អើបា គឺក្រុងហេប្រូនក្នុងតំបន់ភ្នំយូដា។
លោកយ៉ូស្វេបានប្រមូលកុលសម្ព័ន្ធទាំងអស់របស់ជនជាតិអ៊ីស្រាអែលឲ្យមកជួបជុំគ្នានៅស៊ីគែម ហើយលោកក៏បានកោះហៅក្រុមព្រឹទ្ធាចារ្យ ក្រុមអ្នកដឹកនាំ ក្រុមចៅក្រម និងនាយក្រុមរបស់ជនជាតិអ៊ីស្រាអែលឲ្យអញ្ជើញមកផងដែរ។ ពួកគេជួបជុំនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់។
លោកអប៊ីម៉ាឡេក ជាកូនរបស់លោកយេរូបាល បានទៅស៊ីគែម រកបងប្អូនខាងម្ដាយរបស់គាត់ និងញាតិសន្ដានទាំងប៉ុន្មានខាងម្ដាយ ហើយពោលថា៖