Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 10:1 - អាល់គីតាប

1 សម្តេច​រេហូ‌បោម​ទៅ​ស៊ី‌គែម ដ្បិត​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​បាន​ជួប‌ជុំ​គ្នា​នៅ​ទី​នោះ ដើម្បី​តែង‌តាំង​សម្តេច​ជា​ស្តេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 រេហូ‌បោម​បាន​យាង​ទៅ​ដល់​ក្រុង​ស៊ីគែម ដ្បិត​ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​បាន​មក​ក្រុង​ស៊ីគែម ដើម្បី​នឹង​អភិសេក​ទ្រង់​ឡើង​ជា​ស្តេច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 សម្ដេច​រេហូ‌បោម​យាង​ទៅ​ស៊ី‌គែម ដ្បិត​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​បាន​ជួប‌ជុំ​គ្នា​នៅ​ទី​នោះ ដើម្បី​អភិ‌សេក​សម្ដេច​ជា​ព្រះ‌មហា‌ក្សត្រ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ឯ​រេហូ‌បោម ទ្រង់​យាង​ទៅ​ដល់​ក្រុង​ស៊ីគែម ដ្បិត​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា បាន​មូល​មក​ឯ​ក្រុង​ស៊ីគែម ដើម្បី​នឹង​តាំង​ទ្រង់​ឡើង​ជា​ស្តេច

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 10:1
12 ការដាក់ឲ្យឆ្លើយតបគ្នា  

អ៊ីប្រាំ​ដើរ​កាត់​ស្រុក​កាណាន រហូត​ដល់​កន្លែង​មួយ ឈ្មោះ​ស៊ីគែម គឺ​ទៅ​ដល់​ដើម​ជ្រៃ​របស់​តា​ម៉ូរេ។ នៅ​សម័យ​នោះ ជន‌ជាតិ​កាណាន​ជា​ម្ចាស់​ស្រុក។


ស្តេច​ស៊ូឡៃ‌ម៉ាន​គ្រង​រាជ្យ លើ​ស្រុក​អ៊ីស្រ‌អែល​ទាំង​មូល។


អ្នក​ទាំង​នោះ​សុទ្ធ​សឹង​ជា​ទាហាន​ដែល​ថ្នឹក​ខាង​ចំបាំង។ ពួក​គេ​ធ្វើ​ដំណើរ​មក​ដល់​ក្រុង​ហេប្រូន ដោយ​ចិត្ត​ស្មោះ​សរ ដើម្បី​តែង‌តាំង​ទត​ជា​ស្តេច​លើ​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល។ ជន‌ជាតិ​អ៊ីស្រ‌អែល​ឯ​ទៀតៗ​ក៏​ព្រម​ព្រៀង​គ្នា ដើម្បី​តែង‌តាំង​ទត​ជា​ស្តេច​ដែរ។


ពូជ‌ពង្ស​របស់​ស្តេច​ស៊ូឡៃ‌ម៉ាន មាន​រាយ​នាម តាម​ដំណ​វង្ស ជា​បន្ត​បន្ទាប់​គ្នា​ដូច​ត​ទៅ: ស្តេច​រេហូ‌បោម ស្តេច​អប៊ី‌យ៉ា ស្តេច​អេសា ស្តេច​យ៉ូសា‌ផាត


កាល​លោក​យេរ៉ូ‌បោម ជា​កូន​របស់​លោក​នេបាត​ឮ​ដំណឹង​នេះ លោក​ស្ថិត​នៅ​ស្រុក​អេស៊ីប ព្រោះ​លោក​បាន​គេច​ខ្លួន​ពី​ស្តេច​ស៊ូឡៃ‌ម៉ាន។ គាត់​ក៏​វិល​ត្រឡប់​ពី​ស្រុក​អេស៊ីប​មក​វិញ។


កាល​ស្តេច​ស៊ូឡៃ‌ម៉ាន​ស្លាប់ គេ​យក​សព​ទៅ​បញ្ចុះ​នៅ​បុរី​ស្តេច​ទត ជា​ឪពុក។ ស្តេច​រេហូ‌បោម ជា​កូន​បាន​ឡើង​ស្នង​រាជ្យ។


ស៊ូឡៃ‌ម៉ាន​បង្កើត​ស្ដេច​រេហូបោម ស្ដេច​រេហូបោម​បង្កើត​ស្ដេច​អប៊ីយ៉ា ស្ដេច​អប៊ីយ៉ា​បង្កើត​ស្ដេច​អេសា


ជន‌ជាតិ​អ៊ីស្រ‌អែល​ក៏​បាន​ញែក​ក្រុង​កេដែស នៅ​ស្រុក​កាលីឡេ ក្នុង​តំបន់​ភ្នំ​ណែប‌ថា‌លី ក្រុង​ស៊ីគែម នៅ​ក្នុង​តំបន់​ភ្នំ​អេប្រា‌អ៊ីម និង​ក្រុង​គារយ៉ាត-អើបា គឺ​ក្រុង​ហេប្រូន​ក្នុង​តំបន់​ភ្នំ​យូដា។


យ៉ូស្វេ​បាន​ប្រមូល​កុល‌សម្ព័ន្ធ​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ឲ្យ​មក​ជួប​ជុំ​គ្នា​នៅ​ស៊ីគែម ហើយ​គាត់​ក៏​បាន​កោះ​ហៅ​ក្រុម​អះលី‌ជំអះ ក្រុម​អ្នក​ដឹក​នាំ ក្រុម​ចៅ‌ក្រម និង​នាយ​ក្រុម​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​ឲ្យ​អញ្ជើញ​មក​ផង​ដែរ។ ពួក​គេ​ជួប​ជុំ​នៅ​ចំពោះ​អុលឡោះ។


លោក​អប៊ី‌ម៉ា‌ឡេក ជា​កូន​របស់​លោក​យេរូ‌បាល បាន​ទៅ​ស៊ីគែម រក​បង‌ប្អូន​ខាង​ម្តាយ​របស់​គាត់ និង​ញាតិ​សន្តាន​ទាំង​ប៉ុន្មាន​ខាង​ម្តាយ ហើយ​ពោល​ថា៖


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម