តើព្រះអង្គលែងមានព្រះហឫទ័យ មេត្តាករុណាចំពោះយើងហើយឬ? តើព្រះអង្គនៅស្ងៀមលែងមានព្រះបន្ទូល មកយើងអស់កល្បជាអង្វែងតរៀងទៅឬ?
២ ពេត្រុស 3:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់នឹងយាងមក តាមព្រះបន្ទូលសន្យារបស់ព្រះអង្គ ឥតបង្អែបង្អង់ ដូចអ្នកខ្លះនឹកស្មាននោះឡើយ។ ព្រះអង្គសម្តែងព្រះហឫទ័យអត់ធ្មត់ចំពោះបងប្អូន ព្រោះព្រះអង្គមិនសព្វព្រះហឫទ័យឲ្យនរណាម្នាក់ត្រូវវិនាសទេ គឺព្រះអង្គសព្វព្រះហឫទ័យឲ្យមនុស្សលោកគ្រប់ៗរូបកែប្រែចិត្តគំនិតវិញ។ ព្រះគម្ពីរខ្មែរសាកល ព្រះអម្ចាស់មិនមែនយឺតនឹងបំពេញសេចក្ដីសន្យារបស់ព្រះអង្គ ដូចដែលអ្នកខ្លះគិតថាយឺតនោះទេ ផ្ទុយទៅវិញ ព្រះអង្គអត់ធ្មត់នឹងអ្នករាល់គ្នា ដោយមិនសព្វព្រះហឫទ័យឲ្យអ្នកណាម្នាក់ត្រូវវិនាសឡើយ គឺសព្វព្រះហឫទ័យឲ្យមនុស្សទាំងអស់មកដល់ការកែប្រែចិត្តវិញ។ Khmer Christian Bible ព្រះអម្ចាស់មិនយឺតនឹងធ្វើតាមសេចក្ដីសន្យារបស់ព្រះអង្គ ដូចជាអ្នកខ្លះគិតថាយឺតនោះទេ ផ្ទុយទៅវិញ ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ចំពោះអ្នករាល់គ្នា មិនចង់ឲ្យអ្នកណាម្នាក់ត្រូវវិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្ដវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអម្ចាស់មិនផ្អាកសេចក្ដីសន្យារបស់ព្រះអង្គ ដូចអ្នកខ្លះគិតស្មាននោះទេ គឺព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ចំពោះអ្នករាល់គ្នា ដោយមិនចង់ឲ្យអ្នកណាម្នាក់វិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះអម្ចាស់មិនផ្អាកសេចក្ដីសន្យារបស់ទ្រង់ ដូចជាមានអ្នកខ្លះគិតស្មាននោះទេ គឺទ្រង់មានព្រះហឫទ័យអត់ធ្មត់នឹងយើងរាល់គ្នាវិញ ដោយមិនចង់ឲ្យអ្នកណាមួយវិនាសឡើយ គឺចង់ឲ្យមនុស្សទាំងអស់បានប្រែចិត្តវិញ អាល់គីតាប អ៊ីសាជាអម្ចាស់នឹងមក តាមពាក្យសន្យារបស់គាត់ ឥតបង្អែរបង្អង់ ដូចអ្នកខ្លះនឹកស្មាននោះឡើយ។ គាត់សំដែងចិត្តអត់ធ្មត់ចំពោះបងប្អូន ព្រោះគាត់មិនពេញចិត្តឲ្យនរណាម្នាក់ត្រូវវិនាសទេ គឺគាត់ពេញចិត្តឲ្យមនុស្សលោកគ្រប់ៗគ្នាកែប្រែចិត្ដគំនិតវិញ។ |
តើព្រះអង្គលែងមានព្រះហឫទ័យ មេត្តាករុណាចំពោះយើងហើយឬ? តើព្រះអង្គនៅស្ងៀមលែងមានព្រះបន្ទូល មកយើងអស់កល្បជាអង្វែងតរៀងទៅឬ?
ព្រះអម្ចាស់អើយ ព្រះអង្គប្រកបដោយព្រះហឫទ័យអាណិតអាសូរ ព្រះអង្គតែងតែប្រណីសន្ដោស ព្រះអង្គអត់ធ្មត់ ហើយពោរពេញទៅដោយ មេត្តាករុណាដ៏ស្មោះស្ម័គ្រ។
ប្រសិនបើកូនធ្វើបែបនេះ ហើយបើកូនធ្វើតាមបញ្ជារបស់ព្រះជាម្ចាស់ នោះកូននឹងមានកម្លាំងរឹងប៉ឹង រីឯប្រជាជនទាំងមូលក៏វិលត្រឡប់ទៅវិញ ដោយសុខសាន្តដែរ»។
សូមព្រះអង្គមេត្តាលើកលែងទោសឲ្យពួកគេរួចពីបាបផង។ បើមិនដូច្នោះទេ សូមព្រះអង្គលុបឈ្មោះទូលបង្គំ ចេញពីបញ្ជីឈ្មោះប្រជារាស្ត្ររបស់ព្រះអង្គទៅ»។
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេទល់មុខគ្នា ហាក់ដូចជាមនុស្សម្នាក់សន្ទនាជាមួយមិត្តសម្លាញ់របស់ខ្លួន។ បន្ទាប់មក លោកម៉ូសេវិលត្រឡប់មកជំរំវិញ។ រីឯយុវជនជាអ្នកបម្រើរបស់លោក គឺលោកយ៉ូស្វេ ជាកូនរបស់លោកនូន មិនចាកចេញពីពន្លាទេ។
បន្ទាប់មក ព្រះអម្ចាស់បានឆ្លងកាត់ពីមុខលោកម៉ូសេ ទាំងប្រកាសថា៖ «ព្រះអម្ចាស់ ព្រះអម្ចាស់ ជាព្រះប្រកបដោយព្រះហឫទ័យអាណិតអាសូរ និងប្រណីសន្ដោស ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់ ហើយពោរពេញទៅដោយព្រះហឫទ័យមេត្តាករុណា និងស្មោះស្ម័គ្រជានិច្ច។
មនុស្សប្រព្រឹត្តអំពើអាក្រក់ពុំបានទទួលទោសភ្លាមៗទេ ហេតុនេះហើយបានជាចិត្តរបស់មនុស្សចេះតែជំរុញគេឲ្យប្រព្រឹត្តអំពើអាក្រក់។
ប៉ុន្តែ ព្រះអម្ចាស់រង់ចាំពេលដែលព្រះអង្គ ត្រូវប្រណីសន្ដោសអ្នករាល់គ្នា ព្រះអង្គនឹងក្រោកឡើង ដើម្បីបង្ហាញ ព្រះហឫទ័យអាណិតមេត្តាដល់អ្នករាល់គ្នា ដ្បិតព្រះអម្ចាស់ជាព្រះដ៏សុចរិត។ អស់អ្នកដែលសង្ឃឹមលើព្រះអង្គ ប្រាកដជាមានសុភមង្គលពុំខាន។
យើងនឹងនាំសេចក្ដីសុចរិតរបស់យើងចូលមក សេចក្ដីសុចរិតនេះនៅជិតបង្កើយ ហើយយើងក៏នឹងនាំការសង្គ្រោះមកឆាប់ៗដែរ យើងនឹងសង្គ្រោះក្រុងស៊ីយ៉ូន យើងនឹងនាំស្រុកអ៊ីស្រាអែល ឲ្យស្គាល់ភាពថ្កុំថ្កើង។
ចូរឆ្លើយទៅពួកគេវិញថា: យើងជាព្រះដែលមានជីវិតគង់នៅ! យើងមិនសប្បាយចិត្តនឹងឲ្យមនុស្សអាក្រក់ស្លាប់ទេ តែយើងចង់ឃើញគេកែប្រែកិរិយាមារយាទ ដើម្បីឲ្យបានរស់រានមានជីវិត។ ពូជពង្សអ៊ីស្រាអែលអើយ ចូរនាំគ្នាវិលត្រឡប់មកវិញ ចូរលះបង់កិរិយាមារយាទអាក្រក់ទៅ អ្នករាល់គ្នាមិនគួរស្លាប់ឡើយ! - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
គឺដប់ពីរខែកន្លងមក ពេលស្ដេចកំពុងតែយាងក្រសាលក្នុងព្រះបរមរាជវាំងនៅក្រុងបាប៊ីឡូន
និមិត្តហេតុដ៏អស្ចារ្យនឹងសម្រេចជារូបរាង នៅគ្រាដែលបានកំណត់ទុក គឺនឹងមានព្រឹត្តិការណ៍កើតឡើង ស្របតាមនិមិត្តហេតុដ៏អស្ចារ្យនេះ ឥតខុសត្រង់ណាឡើយ។ ប្រសិនបើក្រមកដល់ ចូរទន្ទឹងរង់ចាំ ដ្បិតព្រឹត្តិការណ៍ពិតជាកើតមាន ជាក់ជាមិនខាន។
បងប្អូនជ្រាបហើយថា យើងកំពុងតែរស់នៅក្នុងគ្រាណា គឺដល់ពេលយើងត្រូវក្រោកពីដេក ដ្បិតឥឡូវនេះ ការសង្គ្រោះខិតមកជិតយើងជាងកាលយើងទើបនឹងជឿ។
យប់ជិតផុតហើយ ហើយថ្ងៃ ក៏ជិតដល់ដែរ ដូច្នេះ យើងត្រូវលះបង់អំពើនៃសេចក្ដីងងឹត ចោលទៅ ហើយប្រដាប់ខ្លួនដោយគ្រឿងសស្ត្រាវុធនៃពន្លឺវិញ។
ឬមួយអ្នកមើលងាយព្រះហឫទ័យសប្បុរស ព្រះហឫទ័យយោគយល់ និងព្រះហឫទ័យអត់ធ្មត់ដ៏ទូលំទូលាយរបស់ព្រះអង្គ! តើអ្នកមិនទទួលស្គាល់ថា ព្រះជាម្ចាស់មានព្រះហឫទ័យសប្បុរសដូច្នេះ ដើម្បីជំរុញអ្នកឲ្យកែប្រែចិត្តគំនិតទេឬ?
រីឯព្រះជាម្ចាស់វិញ ព្រះអង្គសព្វព្រះហឫទ័យបង្ហាញព្រះពិរោធ និងសម្តែងឫទ្ធានុភាពរបស់ព្រះអង្គ។ ដូច្នេះ ព្រះអង្គមានព្រះហឫទ័យអត់ធ្មត់យ៉ាងខ្លាំង ព្រះអង្គស៊ូទ្រាំនឹងអស់អ្នកដែលត្រូវរងព្រះពិរោធ ហើយត្រូវវិនាសអន្តរាយ។
ព្រះជាម្ចាស់ទ្រង់មានព្រះហឫទ័យមេត្តាករុណាចំពោះខ្ញុំដូច្នេះ ដើម្បីឲ្យព្រះគ្រិស្តយេស៊ូសម្តែងព្រះហឫទ័យអត់ធ្មត់គ្រប់ចំពូកដល់ខ្ញុំមុនគេ និងឲ្យខ្ញុំធ្វើជាគំរូដល់អស់អ្នកដែលនឹងជឿលើព្រះអង្គ ហើយទទួលជីវិតអស់កល្បជានិច្ច។
ដែលព្រះអង្គសព្វព្រះហឫទ័យឲ្យមនុស្សទាំងអស់បានទទួលការសង្គ្រោះ និងបានស្គាល់សេចក្ដីពិតយ៉ាងច្បាស់
ដ្បិតនៅតែបន្តិចទៀត គឺក្នុងពេលឆាប់ៗខាងមុខ ព្រះអង្គដែលត្រូវយាងមក ទ្រង់នឹងយាងមកដល់ជាមិនខាន ព្រះអង្គមិនបង្អង់ឡើយ។
ជាវិញ្ញាណក្ខ័ន្ធរបស់អ្នកបះបោរប្រឆាំងនឹងព្រះជាម្ចាស់កាលពីសម័យដើម ក្នុងពេលដែលព្រះអង្គអត់ធ្មត់នៅសម័យលោកណូអេសង់ទូកធំ។ មានមនុស្សមួយចំនួនតូច ដែលបានចូលទៅក្នុងទូក និងបានរួចជីវិតដោយសារទឹក គឺមានតែប្រាំបីនាក់ប៉ុណ្ណោះ។
ដោយសារសិរីរុងរឿង និងព្រះបារមីនេះ ព្រះអង្គបានប្រទានព្រះអំណោយទានដ៏មានតម្លៃវិសេសបំផុតមកយើង តាមព្រះបន្ទូលសន្យា ដើម្បីឲ្យបងប្អូនមានលក្ខណៈជាព្រះជាម្ចាស់ រួមជាមួយព្រះអង្គ ដោយបោះបង់ចោលសេចក្ដីរលួយដែលមកពីការលោភលន់ក្នុងលោកីយ៍។
តោងយល់ថា ព្រះអម្ចាស់នៃយើងមានព្រះហឫទ័យអត់ធ្មត់ មកពីព្រះអង្គចង់សង្គ្រោះបងប្អូន ដូចលោកប៉ូលជាបងប្អូនដ៏ជាទីស្រឡាញ់របស់យើង បានសរសេរមកជូនបងប្អូន តាមប្រាជ្ញាដែលព្រះជាម្ចាស់ប្រទានឲ្យលោកស្រាប់ហើយ។
យើងបានទុកពេលឲ្យស្ត្រីនោះកែប្រែចិត្តគំនិត តែនាងពុំព្រមកែប្រែចិត្តគំនិតឡើយ នាងនៅតែប្រព្រឹត្តអំពើប្រាសចាកសីលធម៌ដដែល។