លោកមេភីបូសែតក្រាបថ្វាយបង្គំ ហើយទូលថា៖ «បពិត្រព្រះករុណា! តើទូលបង្គំមានឋានៈអ្វីបានជាទ្រង់យកចិត្តទុកដាក់នឹងទូលបង្គំម៉្លេះ ទូលបង្គំប្រៀបបាននឹងឆ្កែងាប់ប៉ុណ្ណោះ?»។
២ ពង្សាវតារក្សត្រ 8:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកហាសែលតបថា៖ «ខ្ញុំប្របាទនេះប្រៀបដូចជាឆ្កែ តើខ្ញុំប្របាទអាចធ្វើកិច្ចការដ៏សម្បើមបែបនេះកើតឬ?»។ លោកអេលីសេឆ្លើយថា៖ «ព្រះអម្ចាស់បានសម្តែងឲ្យខ្ញុំដឹងថា លោកនឹងឡើងធ្វើជាស្ដេចលើស្រុកស៊ីរី»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហាសែលឆ្លើយតបថា៖ «ខ្ញុំប្របាទនេះចាត់ទុកដូចជាឆ្កែមួយក្បាល តើអាចនឹងធ្វើការយ៉ាងធំនេះម្ដេចបាន?» តែអេលីសេឆ្លើយថា៖ «ព្រះយេហូវ៉ាបានសម្ដែងឲ្យខ្ញុំដឹងថា អ្នកនឹងបានធ្វើជាស្តេចលើស្រុកស៊ីរី»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះហាសែលឆ្លើយតបថា ខ្ញុំប្របាទ ដែលទុកដូចជាឆ្កែ តើជាអ្វីដែលនឹងធ្វើការយ៉ាងធំនេះបាន តែអេលីសេឆ្លើយថា ព្រះយេហូវ៉ាទ្រង់បានសំដែងឲ្យខ្ញុំដឹងថា អ្នកនឹងបានធ្វើជាស្តេចលើស្រុកស៊ីរី អាល់គីតាប លោកហាសែលតបថា៖ «ខ្ញុំនេះប្រៀបដូចជាឆ្កែ តើខ្ញុំអាចធ្វើកិច្ចការដ៏សម្បើមបែបនេះកើតឬ?»។ អេលីយ៉ាសាក់ឆ្លើយថា៖ «អុលឡោះតាអាឡាបានសំដែងឲ្យខ្ញុំដឹងថា លោកនឹងឡើងធ្វើជាស្តេចលើស្រុកស៊ីរី»។ |
លោកមេភីបូសែតក្រាបថ្វាយបង្គំ ហើយទូលថា៖ «បពិត្រព្រះករុណា! តើទូលបង្គំមានឋានៈអ្វីបានជាទ្រង់យកចិត្តទុកដាក់នឹងទូលបង្គំម៉្លេះ ទូលបង្គំប្រៀបបាននឹងឆ្កែងាប់ប៉ុណ្ណោះ?»។
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «ចូរធ្វើដំណើរកាត់វាលរហោស្ថាន ឆ្ពោះទៅកាន់ក្រុងដាម៉ាសចុះ! កាលទៅដល់ហើយ ត្រូវចាក់ប្រេងអភិសេកហាសែលឲ្យធ្វើជាស្ដេចលើស្រុកស៊ីរី។
ក្នុងរជ្ជកាលព្រះបាទយ៉ូអាហាស ព្រះបាទហាសែល ជាស្ដេចស្រុកស៊ីរី តែងតែជិះជាន់សង្កត់សង្កិនជនជាតិអ៊ីស្រាអែលជានិច្ច។
លោកអេលីសេឆ្លើយថា៖ «ចូរទៅទូលព្រះករុណាវិញថា ស្ដេចនឹងបានជាសះស្បើយពិតមែន! ប៉ុន្តែ ព្រះអម្ចាស់សម្តែងឲ្យខ្ញុំដឹងថា ព្រះករុណាមុខជាសោយទិវង្គតជាក់ជាមិនខាន»។
មានពួកឆ្កែឡោមព័ទ្ធទូលបង្គំ ជនទុយ៌សមួយហ្វូងនាំគ្នាក្រវែលជុំវិញទូលបង្គំ ពួកគេចាក់ទម្លុះដៃជើងទូលបង្គំ។
សូមដោះលែងទូលបង្គំឲ្យរួចផុតពីមុខដាវ សូមដោះលែងទូលបង្គំឲ្យ រួចផុតពីចង្កូមរបស់ឆ្កែទាំងនេះ!
ចិត្តរបស់មនុស្សតែងតែវៀចវេរ មិនអាចកែតម្រង់បានឡើយ ហើយក៏គ្មាននរណាអាចមើលចិត្តធ្លុះដែរ។
អស់អ្នកដែលគិតគូរគម្រោងការទុច្ចរិត ព្រមទាំងដេកសញ្ជឹងគិតរកឧបាយកល លុះព្រឹកឡើងប្រើអំណាចរបស់ខ្លួន សម្រេចតាមគម្រោងការនេះ មុខជាត្រូវវេទនាពុំខាន!
កុំយកអ្វីៗដែលជារបស់វិសុទ្ធ* ទៅឲ្យឆ្កែឡើយ ហើយក៏កុំបោះត្បូងពេជ្ររបស់អ្នករាល់គ្នានៅមុខជ្រូកដែរ ក្រែងលោវាជាន់ឈ្លី រួចបែរមកត្របាក់ខាំអ្នករាល់គ្នាវិញ»។
ចូរប្រយ័ត្ននឹងពួកឆ្កែ ចូរប្រយ័ត្ននឹងពួកអ្នកដែលធ្វើការមិនត្រឹមត្រូវ ចូរប្រយ័ត្ននឹងពួកអ្នកកាត់ស្បែកក្លែងក្លាយ
រីឯពួកឆ្កែ ពួកគ្រូធ្មប់ ពួកប្រាសចាកសីលធម៌ ពួកសម្លាប់គេ ពួកថ្វាយបង្គំព្រះក្លែងក្លាយ និងអស់អ្នកដែលចូលចិត្តកុហក និងអនុវត្តតាមពាក្យកុហកនោះវិញ ត្រូវចេញទៅក្រៅទៅ!
ជនភីលីស្ទីននោះជេរដាវីឌថា៖ «តើអញជាឆ្កែឬ បានជាឯងកាន់ដំបងមកវាយអញដូច្នេះ?»។ វាក៏យកនាមព្រះរបស់វាមកដាក់បណ្ដាសាដាវីឌ។