«អស់លោកមានបុត្រារបស់ស្ដេច ព្រមទាំងរទេះចម្បាំងទ័ពសេះ ទីក្រុងដ៏រឹងមាំ និងគ្រឿងសស្ត្រាវុធស្រាប់ហើយ។ ដូច្នេះ ពេលណាអស់លោកបានទទួលសារនេះ
២ ពង្សាវតារក្សត្រ 5:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយកសំបុត្ររបស់ស្ដេចស្រុកស៊ីរីថ្វាយស្ដេចអ៊ីស្រាអែល សំបុត្រនោះមានសេចក្ដីដូចតទៅ៖ «សូមព្រះករុណាជ្រាបថា អ្នកដែលនាំសំបុត្រនេះមកថ្វាយ គឺលោកណាម៉ាន់ ជាមន្ត្រីរបស់ទូលបង្គំ សូមព្រះករុណាមេត្តាជួយព្យាបាលលោក ឲ្យជាសះស្បើយពីរោគឃ្លង់ផង»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកយកសំបុត្រនោះទៅថ្វាយស្តេចអ៊ីស្រាអែល មានសេចក្ដីថា៖ «កាលណាទ្រង់ទទួលសំបុត្រនេះ សូមជ្រាបថា ទូលបង្គំបានចាត់ណាម៉ាន់ ជាអ្នកជំនិតរបស់ទូលបង្គំមកហើយ ដើម្បីឲ្យទ្រង់បានប្រោសឲ្យគាត់ជាពីរោគឃ្លង់ផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកក៏នាំយកសំបុត្រនោះទៅថ្វាយស្តេចអ៊ីស្រាអែល មានសេចក្ដីថា កាលណាទ្រង់ទទួលសំបុត្រនេះ នោះមើលទូលបង្គំបានចាត់ណាម៉ាន់ ជាអ្នកជំនិតរបស់ទូលបង្គំមកហើយ ដើម្បីឲ្យទ្រង់បានប្រោសឲ្យគាត់រួចពីរោគឃ្លង់ អាល់គីតាប លោកយកសំបុត្ររបស់ស្តេចស្រុកស៊ីរីជូនស្តេចអ៊ីស្រអែល សំបុត្រនោះមានសេចក្តីដូចតទៅ៖ «សូមស្តេចជ្រាបថា អ្នកដែលនាំសំបុត្រនេះមកជូន គឺលោកណាម៉ាន់ ជាមន្ត្រីរបស់ខ្ញុំ សូមស្តេចមេត្តាជួយព្យាបាលគាត់ ឲ្យជាសះស្បើយពីរោគឃ្លង់ផង»។ |
«អស់លោកមានបុត្រារបស់ស្ដេច ព្រមទាំងរទេះចម្បាំងទ័ពសេះ ទីក្រុងដ៏រឹងមាំ និងគ្រឿងសស្ត្រាវុធស្រាប់ហើយ។ ដូច្នេះ ពេលណាអស់លោកបានទទួលសារនេះ
ស្ដេចមានរាជឱង្ការថា៖ «សូមលោកអញ្ជើញទៅក្រុងសាម៉ារីចុះ! យើងនឹងសរសេរសំបុត្រមួយផ្ញើទៅថ្វាយស្ដេចស្រុកអ៊ីស្រាអែល»។ លោកណាម៉ាន់ចេញដំណើរទៅ ដោយនាំយកប្រាក់ដប់ហាប មាសប្រាំមួយពាន់ស្លឹង និងសម្លៀកបំពាក់ដប់បន្លាស់ទៅជាមួយផង។
កាលស្ដេចស្រុកអ៊ីស្រាអែលអានសំបុត្រនេះចប់ ទ្រង់ហែកព្រះភូសាហើយមានរាជឱង្ការថា៖ «តើយើងនេះជាព្រះដែលអាចធ្វើឲ្យមនុស្សស្លាប់ និងរស់កើតឬ បានជាស្ដេចបញ្ជូនមនុស្សឃ្លង់មកឲ្យយើងព្យាបាលដូច្នេះ? សូមជួយពិចារណាមើលចុះ! ស្ដេចស្រុកស៊ីរីពិតជារកលេស បង្កជម្លោះជាមួយយើងហើយ!»។