ចូរយកនំបុ័ងដប់ដុំ និងនំខ្លះ ព្រមទាំងទឹកឃ្មុំមួយដបទៅជាមួយផង។ ត្រូវទៅជួបលោក លោកមុខជាប្រាប់ឲ្យនាងដឹងថា កូនយើងនឹងទៅជាយ៉ាងណា»។
២ ពង្សាវតារក្សត្រ 4:42 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានបុរសម្នាក់មកពីស្រុកបាលសាលីសា ដោយយកនំបុ័ងធ្វើពីម្សៅថ្មីចំនួនម្ភៃដុំ ព្រមទាំងស្រូវថ្មីដាក់នៅក្នុងថង់ មកជូនអ្នកជំនិតរបស់ព្រះជាម្ចាស់។ លោកមានប្រសាសន៍ថា៖ «ចូរយកទៅចែកឲ្យអ្នកទាំងនោះបរិភោគចុះ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅគ្រានោះ មានមនុស្សម្នាក់មកពីស្រុកបាល-សាលីសា គាត់យកនំបុ័ងម្សៅឱកម្ភៃដុំធ្វើពីផលដំបូង និងគួរស្រូវស្រស់ មកជូនដល់អ្នកសំណព្វរបស់ព្រះ នោះលោកប្រាប់ថា៖ «ចូរចែកឲ្យបណ្ដាជនបរិភោគទៅ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅគ្រានោះ មានមនុស្សម្នាក់ មកពីស្រុកបាល-សាលីសា គាត់យកនំបុ័ងម្សៅឱក២០ដុំធ្វើពីផលដំបូង នឹងគួរស្រូវស្រស់ មកជូនដល់អ្នកសំណប់របស់ព្រះ នោះលោកប្រាប់ថា ចូរចែកឲ្យបណ្តាជនបរិភោគទៅ អាល់គីតាប មានបុរសម្នាក់មកពីស្រុកបាលសាលីសា ដោយយកនំបុ័ងធ្វើពីម្សៅថ្មីចំនួនម្ភៃដុំ ព្រមទាំងស្រូវថ្មីដាក់នៅក្នុងថង់ មកជូនអ្នកជំនិតរបស់អុលឡោះ។ គាត់មានប្រសាសន៍ថា៖ «ចូរយកទៅចែកឲ្យអ្នកទាំងនោះបរិភោគចុះ»។ |
ចូរយកនំបុ័ងដប់ដុំ និងនំខ្លះ ព្រមទាំងទឹកឃ្មុំមួយដបទៅជាមួយផង។ ត្រូវទៅជួបលោក លោកមុខជាប្រាប់ឲ្យនាងដឹងថា កូនយើងនឹងទៅជាយ៉ាងណា»។
លោកអេលីសេវិលត្រឡប់ទៅគីលកាល់វិញ ហើយពេលនោះ មានកើតទុរ្ភិក្សនៅក្នុងស្រុក។ ក្រុមព្យាការីអង្គុយនៅមុខលោកអេលីសេ លោកមានប្រសាសន៍ប្រាប់អ្នកបម្រើថា៖ «ចូរដាំបបរមួយថ្លាងទទួលក្រុមព្យាការី»។
ស្ដេចមានរាជឱង្ការថា៖ «សូមលោកអញ្ជើញទៅក្រុងសាម៉ារីចុះ! យើងនឹងសរសេរសំបុត្រមួយផ្ញើទៅថ្វាយស្ដេចស្រុកអ៊ីស្រាអែល»។ លោកណាម៉ាន់ចេញដំណើរទៅ ដោយនាំយកប្រាក់ដប់ហាប មាសប្រាំមួយពាន់ស្លឹង និងសម្លៀកបំពាក់ដប់បន្លាស់ទៅជាមួយផង។
លោកអេលីសេមានប្រសាសន៍ថា៖ «ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: ស្អែកពេលថ្មើរនេះ នៅមាត់ទ្វារក្រុងសាម៉ារី អង្ករមួយតៅថ្លៃតែមួយកាក់ ហើយពោតមួយថាំងក៏ថ្លៃតែមួយកាក់ដែរ»។
បន្ទាប់មក អ្នកត្រូវធ្វើពិធីបុណ្យចម្រូត នៅពេលអ្នកចាប់ផ្ដើមច្រូតកាត់ផលដំបូងពីស្រែចម្ការ ដែលអ្នកបានសាបព្រោះ។ ចុងឆ្នាំ ត្រូវធ្វើពិធីបុណ្យប្រមូលភោគផល នៅពេលអ្នកបានប្រមូលផលដំណាំរបស់អ្នករួចរាល់អស់ហើយ។
យើងក៏ប្រគល់ផលដំបូងនៃអ្វីៗទាំងអស់ដែលប្រជាជនយកមកថ្វាយយើងឲ្យអ្នកដែរ គឺប្រេងដ៏ល្អបំផុត ស្រាទំពាំងបាយជូរថ្មីដ៏ល្អបំផុត និងស្រូវថ្មី។
ផលដំបូងនៃភោគផលដុះចេញពីដី ដែលប្រជាជនយកមកថ្វាយយើង ក៏នឹងបានទៅអ្នកដែរ។ អស់អ្នកដែលរក្សាខ្លួនឲ្យបរិសុទ្ធ នៅក្នុងក្រុមគ្រួសាររបស់អ្នក មានសិទ្ធិបរិភោគបានទាំងអស់។
ពួកសិស្សនាំគ្នារើសសំណល់នំប៉័ងទាំងប្រាំដុំ ដែលបណ្ដាជនបរិភោគសល់ ប្រមូលដាក់បានពេញដប់ពីរល្អី។
«នៅទីនេះ ក្មេងប្រុសម្នាក់មាននំប៉័ងប្រាំដុំ និងត្រីតូចៗពីរកន្ទុយ។ ប៉ុន្តែ បើមានតែប៉ុណ្ណឹង ធ្វើម្ដេចនឹងឲ្យគ្រាន់សម្រាប់មនុស្សដ៏ច្រើនយ៉ាងនេះ?»។
យើងបានសាបព្រោះព្រះបន្ទូល ដែលជាពូជខាងវិញ្ញាណនៅក្នុងបងប្អូន ហើយយើងច្រូតយកផល ជាសម្បត្តិលោកីយ៍ពីបងប្អូន តើមានអ្វីគួរឲ្យអស្ចារ្យ!
ចំពោះអ្នកដែលទទួលការអប់រំខាងព្រះបន្ទូល ត្រូវយកអ្វីៗទាំងប៉ុន្មានដែលខ្លួនមានមួយចំណែក មកចែកដល់អ្នកដែលអប់រំខ្លួននោះផង។
ត្រូវយកតង្វាយដុតទាំងមូល* យញ្ញបូជា តង្វាយមួយភាគដប់ តង្វាយពិសេស តង្វាយលាបំណន់ ឬតង្វាយស្ម័គ្រចិត្ត ព្រមទាំងកូនដំបូងនៃហ្វូងគោ និងហ្វូងចៀមរបស់អ្នករាល់គ្នា ទៅថ្វាយព្រះអង្គនៅកន្លែងនោះ។
គោញី និងពពែញីផ្ដល់ទឹកដោះឲ្យពួកគេ ពួកគេមានសាច់សត្វដ៏ធាត់ៗបរិភោគ គឺកូនចៀម និងចៀមឈ្មោលនៅស្រុកបាសាន ព្រមទាំងពពែឈ្មោល ពួកគេបរិភោគនំប៉័ងធ្វើពីម្សៅដ៏ល្អៗ ហើយផឹកស្រាទំពាំងបាយជូរដ៏ឆ្ងាញ់ពិសា។
ស្រុកនោះក៏សម្បូណ៌ស្រូវ ពោត ទំពាំងបាយជូរ ឧទុម្ពរ និងទទឹម ព្រមទាំងដើមអូលីវ និងទឹកឃ្មុំ។
លោកសូលដើរកាត់តំបន់ភ្នំអេប្រាអ៊ីម និងស្រុកសាលីសា តែរកលាពុំឃើញទេ។ គាត់ក៏ទៅរកនៅស្រុកសាលីម នៅតែរកពុំឃើញ ហើយទៅស្រុកបេនយ៉ាមីន ក៏នៅតែរកពុំឃើញដដែល។
លោកសូលឆ្លើយតបថា៖ «បើយើងទៅជួបអ្នកជំនិតរបស់ព្រះជាម្ចាស់ តើបានអ្វីយកទៅជូនលោក? ក្នុងសំពាយយើងគ្មានសល់នំប៉័ងទេ ហើយយើងក៏គ្មានជំនូនអ្វីសម្រាប់ជូនអ្នកជំនិតរបស់ព្រះជាម្ចាស់ដែរ តើយើងមានអ្វី?»។