ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 13:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អេលីសេ​ទូល​ព្រះ‌រាជា​ទៀត​ថា៖ «សូម​យក​ព្រួញ​ទាំង​នោះ​មក!»។ ស្ដេច​ក៏​យក​ព្រួញ​ទាំង​នោះ​មក​កាន់។ ព្យាការី​ទូល​ថា៖ «សូម​វាយ​លើ​ដី!» ស្ដេច​វាយ​លើ​ដី​បី​ដង ហើយ​ឈប់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

រួច​លោក​ទូល​ទៀត​ថា៖ «សូម​ចាប់​យក​ព្រួញ​ទាំង​នោះ​ទៅ» ទ្រង់​ក៏​ចាប់​យក លោក​ក៏​ទូល​ទៀត​ថា៖ «សូម​បាញ់​ទៅ​ដី​ទៅ» ទ្រង់​ក៏​បាញ់​បី​ដង​ទើប​ឈប់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​លោក​ទូល​ថា សូម​ចាប់​យក​ព្រួញ​ទាំង​នោះ​ទៅ ទ្រង់​ក៏​ចាប់​យក លោក​ក៏​ទូល​ទៀត​ថា សូម​បាញ់​ទៅ​ដី​ទៅ ទ្រង់​ក៏​បាញ់​អស់​គំរប់​៣​ដង រួច​ឈប់

សូមមើលជំពូក

អាល់គីតាប

អេលី‌យ៉ាសាក់​ជម្រាប​ស្តេច​ទៀត​ថា៖ «សូម​យក​ព្រួញ​ទាំង​នោះ​មក!»។ ស្តេច​ក៏​យក​ព្រួញ​ទាំង​នោះ​មក​កាន់។ ណាពី​ជម្រាប​ថា៖ «សូម​វាយ​លើ​ដី!» ស្តេច​វាយ​លើ​ដី​បី​ដង ហើយ​ឈប់។

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 13:18
9 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ទូល​ថា៖ «សូម​ព្រះ‌ករុណា​បើក​បង្អួច​ដែល​បែរ​ទៅ​ទិស​ខាង​កើត!»។ ព្រះ‌បាទ​យ៉ូអាស​ក៏​បើក​បង្អួច​នោះ។ លោក​អេលីសេ​ទូល​ថា៖ «សូម​បាញ់​ទៅ!» ស្ដេច​ក៏​បាញ់។ លោក​អេលីសេ​ទូល​ថា៖ «នេះ​ជា​ព្រួញ​ជ័យ‌ជម្នះ​មក​ពី​ព្រះ‌អម្ចាស់ គឺ​ព្រួញ​ជ័យ‌ជម្នះ​លើ​ជន‌ជាតិ​ស៊ីរី។ ព្រះ‌ករុណា​នឹង​ប្រហារ​កង‌ទ័ព​ស៊ីរី​នៅ​ក្រុង​អាផែក រហូត​ដល់​ពួក​គេ​វិនាស​សូន្យ»។


អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់​ក្រេវ‌ក្រោធ​នឹង​ព្រះ‌រាជា ហើយ​ទូល​ថា៖ «គួរ​តែ​វាយ​ឲ្យ​បាន​ប្រាំ ឬ​ប្រាំ​មួយ​ដង នោះ​ព្រះ‌ករុណា​ពិត​ជា​ច្បាំង​ឈ្នះ​ជន‌ជាតិ​ស៊ីរី រហូត​ដល់​បំផ្លាញ​ពួក​គេ​ឲ្យ​វិនាស​សូន្យ។ ប៉ុន្តែ ឥឡូវ​នេះ ព្រះ‌ករុណា​វាយ​ពួក​គេ​ឈ្នះ​បាន​ត្រឹម​តែ​បី​ដង​ប៉ុណ្ណោះ»។


ព្រះ‌បាទ​យ៉ូអាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូអា‌ហាស បាន​ដណ្ដើម​ក្រុង​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រា‌អែល​ពី​ព្រះ‌បាទ​បេនហា‌ដាដ ជា​បុត្រ​របស់​ព្រះ‌បាទ​ហាសែល យក​មក​វិញ គឺ​ក្រុង​ទាំង​ប៉ុន្មាន ដែល​ព្រះ‌បាទ​ហាសែល​បាន​វាយ​ដណ្ដើម​យក​ពី​ព្រះ‌បាទ​យ៉ូអា‌ហាស ជា​បិតា​ក្នុង​ពេល​ធ្វើ​សង្គ្រាម។ ព្រះ‌បាទ​យ៉ូអាស​វាយ​ព្រះ‌បាទ​បេនហា‌ដាដ​បី​លើក រួច​ដណ្ដើម​យក​ទីក្រុង​ទាំង​ប៉ុន្មាន​របស់​អ៊ីស្រា‌អែល​មក​វិញ។


លុះ​ដប​ទាំង​អស់​ពេញ​ហើយ នាង​ប្រាប់​កូន​ថា៖ «ហុច​ដប​មួយ​ទៀត​មក!»។ កូន​ឆ្លើយ​ថា៖ «អស់​ដប​ហើយ​ម៉ែ!»។ ពេល​នោះ ប្រេង​ក៏​ឈប់​ហូរ។


កាល​ណា​លោក​ម៉ូសេ​លើក​ដៃ​ឡើង​លើ ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ប្រៀប​ជាង ប៉ុន្តែ កាល​ណា​លោក​ទម្លាក់​ដៃ​ចុះ ជន‌ជាតិ​អាម៉ា‌ឡេក​មាន​ប្រៀប​ជាង។