គាត់ទូលស្ដេចថា៖ «ព្រះអម្ចាស់ មានព្រះបន្ទូលដូចតទៅ: ដោយអ្នកលែងមនុស្សដែលយើងបានកាត់ទោសប្រហារជីវិត អ្នកត្រូវស្លាប់ជំនួសគេ ហើយប្រជារាស្ត្ររបស់អ្នកក៏ត្រូវស្លាប់ជំនួសប្រជារាស្ត្ររបស់គេដែរ»។
២ ពង្សាវតារក្សត្រ 10:30 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ព្រះបាទយេហ៊ូវថា៖ «ដោយអ្នកបានបំពេញតាមបញ្ជារបស់យើងយ៉ាងល្អត្រឹមត្រូវ ហើយអ្នកបានប្រព្រឹត្តចំពោះកូនចៅរបស់អហាប់ ស្របតាមបំណងរបស់យើងទាំងស្រុងដូច្នេះ កូនចៅរបស់អ្នកនឹងគ្រងរាជ្យលើស្រុកអ៊ីស្រាអែល រហូតដល់បួនតំណ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់ព្រះបាទយេហ៊ូវថា៖ «ដោយព្រោះឯងបានប្រព្រឹត្តល្អ ដោយសម្រេចសេចក្ដីដែលត្រឹមត្រូវនៅភ្នែកយើង ហើយបានធ្វើដល់ជំនួរវង្សរបស់ព្រះបាទអ័ហាប់ តាមគ្រប់ទាំងគំនិតដែលនៅក្នុងចិត្តយើង នោះពួកកូនចៅឯងនឹងបានសោយរាជ្យលើសាសន៍អ៊ីស្រាអែល រហូតដល់អស់បួនតំណ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចព្រះយេហូវ៉ាទ្រង់មានបន្ទូលមកយេហ៊ូវថា ដោយព្រោះឯងបានប្រព្រឹត្តល្អ ដោយសំរេចសេចក្ដីដែលត្រឹមត្រូវនៅភ្នែកអញ ហើយបានធ្វើដល់ជំនួរវង្សរបស់អ័ហាប់ តាមគ្រប់ទាំងគំនិតដែលនៅក្នុងចិត្តអញ នោះពួកកូនចៅឯងនឹងបានសោយរាជ្យលើសាសន៍អ៊ីស្រាអែល រហូតដល់អស់៤ដំណ អាល់គីតាប អុលឡោះតាអាឡាមានបន្ទូលមកកាន់ស្តេចយេហ៊ូវថា៖ «ដោយអ្នកបានបំពេញតាមបញ្ជារបស់យើងយ៉ាងល្អត្រឹមត្រូវ ហើយអ្នកបានប្រព្រឹត្តចំពោះកូនចៅរបស់អហាប់ ស្របតាមបំណងរបស់យើងទាំងស្រុងដូច្នេះ កូនចៅរបស់អ្នកនឹងគ្រងរាជ្យលើស្រុកអ៊ីស្រអែល រហូតដល់បួនតំណ»។ |
គាត់ទូលស្ដេចថា៖ «ព្រះអម្ចាស់ មានព្រះបន្ទូលដូចតទៅ: ដោយអ្នកលែងមនុស្សដែលយើងបានកាត់ទោសប្រហារជីវិត អ្នកត្រូវស្លាប់ជំនួសគេ ហើយប្រជារាស្ត្ររបស់អ្នកក៏ត្រូវស្លាប់ជំនួសប្រជារាស្ត្ររបស់គេដែរ»។
យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកបានដូចពូជពង្សរបស់យេរ៉ូបោម ជាកូនរបស់នេបាត និងដូចពូជពង្សរបស់បាសា ជាកូនរបស់អហ៊ីយ៉ាដែរ ព្រោះអ្នកធ្វើឲ្យយើងខឹង ព្រមទាំងនាំប្រជាជនអ៊ីស្រាអែលប្រព្រឹត្តអំពើបាបទៀតផង”។
«អ្នកឃើញទេ អហាប់បន្ទាបខ្លួននៅចំពោះមុខយើងហើយ។ ដោយអហាប់បន្ទាបខ្លួនដូច្នេះ យើងនឹងមិនធ្វើឲ្យគ្រោះកាច កើតមានដល់គេក្នុងពេលដែលគេនៅមានជីវិតទេ តែយើងនឹងធ្វើឲ្យគ្រោះកាចកើតមានចំពោះពូជពង្សរបស់គេ នៅជំនាន់ក្រោយ»។
ព្រះបាទយេហ៊ូវសោយទិវង្គត គេបានយកសពទៅបញ្ចុះនៅក្រុងសាម៉ារី ហើយព្រះបាទយ៉ូអាហាស ជាបុត្រ ឡើងស្នងរាជ្យ។
នៅឆ្នាំទីម្ភៃបីនៃរជ្ជកាលព្រះបាទយ៉ូអាស ជាបុត្ររបស់ព្រះបាទអហាស៊ីយ៉ា ស្ដេចស្រុកយូដា ព្រះបាទយ៉ូអាហាស ជាបុត្ររបស់ព្រះបាទយេហ៊ូវ បានឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ទ្រង់សោយរាជ្យបានដប់ប្រាំពីរឆ្នាំ។
នៅឆ្នាំទីសាមសិបប្រាំពីរនៃរជ្ជកាលព្រះបាទយ៉ូអាស ជាស្ដេចស្រុកយូដា ព្រះបាទយ៉ូអាស ជាបុត្ររបស់ព្រះបាទយ៉ូអាហាស បានឡើងសោយរាជ្យលើស្រុកអ៊ីស្រាអែល នៅក្រុងសាម៉ារី ទ្រង់សោយរាជ្យបានដប់ប្រាំមួយឆ្នាំ។
នៅឆ្នាំទីដប់ប្រាំនៃរជ្ជកាលព្រះបាទអម៉ាស៊ីយ៉ា ជាបុត្ររបស់ព្រះបាទយ៉ូអាស ស្ដេចស្រុកយូដា ព្រះបាទយេរ៉ូបោម ជាបុត្ររបស់ព្រះបាទយ៉ូអាស ជាស្ដេចស្រុកអ៊ីស្រាអែល ឡើងសោយរាជ្យ នៅក្រុងសាម៉ារី ទ្រង់សោយរាជ្យបានសែសិបមួយឆ្នាំ។
ព្រះបាទយេរ៉ូបោមសោយទិវង្គត ហើយគេបញ្ចុះសពនៅក្នុងផ្នូររបស់ស្ដេចស្រុកអ៊ីស្រាអែល។ ព្រះបាទសាការី ជាបុត្រ ឡើងស្នងរាជ្យ។
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកហូសេថា៖ «ចូរដាក់ឈ្មោះកូននេះថា “យេសរាល” ដ្បិតបន្តិចទៀត យើងនឹងវិនិច្ឆ័យទោសរាជវង្សរបស់ស្ដេចយេហ៊ូវ ព្រោះតែស្ដេចនេះបានបង្ហូរឈាមគេនៅយេសរាល។ យើងនឹងលែងឲ្យមានស្ដេចសោយរាជ្យលើពូជពង្សអ៊ីស្រាអែល។
យើងនឹងធ្វើឲ្យសង្គ្រាមកើតឡើងនៅក្នុងស្រុករបស់អ្នករាល់គ្នា ព្រោះអ្នករាល់គ្នាបានផ្ដាច់សម្ពន្ធមេត្រី។ ពេលអ្នករាល់គ្នាជួបជុំគ្នានៅតាមទីក្រុង យើងនឹងធ្វើឲ្យជំងឺរាតត្បាតកើតមានក្នុងចំណោមអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ។