ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 10:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទាប់​មក លោក​យេហ៊ូវ​ក្រោក​ឡើង ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​សាម៉ារី។ ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​សាលា​សំណាក់​របស់​ពួក​គង្វាល

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្រោយ​មក ព្រះបាទ​យេហ៊ូវ​ក៏​ចេញ​ទៅ​ឯ​ក្រុង​សាម៉ារី។ កាល​បាន​ទៅ​ដល់​សាលា ដែល​នៅ​តាម​ផ្លូវ​នោះ ជា​ទី​ដែល​ពួក​គង្វាល​ចៀម​ធ្លាប់​ប្រជុំ​គ្នា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក្រោយ​មក យេហ៊ូវ​ក៏​ក្រោក​ឡើង​ចេញ​ទៅ​ឯ​ក្រុង​សាម៉ារី កាល​បាន​ទៅ​ដល់​សាលា ដែល​នៅ​តាម​ផ្លូវ​នោះ ជា​ទី​ដែល​ពួក​គង្វាល​ចៀម​ធ្លាប់​ប្រជុំ​គ្នា

សូមមើលជំពូក

អាល់គីតាប

បន្ទាប់​មក លោក​យេហ៊ូវ​ក្រោក​ឡើង ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​សាម៉ារី។ ពេល​ធ្វើ​ដំណើរ​ទៅ​ដល់​សាលា​សំណាក់​របស់​ពួក​គង្វាល

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 10:12
4 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យេហ៊ូវ​ប្រហារ​ជីវិត​ញាតិ‌វង្ស​របស់​ព្រះ‌បាទ​អហាប់ ដែល​នៅ​សេស‌សល់​ក្នុង​ក្រុង​យេស‌រាល ព្រម​ទាំង​ពួក​នាម៉ឺន​ធំៗ អស់​អ្នក​ដែល​ជិត​ស្និទ្ធ​នឹង​ស្ដេច ពួក​បូជា‌ចារ្យ​របស់​ស្ដេច ដោយ​ពុំ​ទុក​នរណា​ម្នាក់​ឲ្យ​រួច​ជីវិត​ឡើយ។


លោក​បាន​ជួប​នឹង​បងប្អូន​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ជា​ស្ដេច​ស្រុក​យូដា។ លោក​សួរ​ពួក​គេ​ថា៖ «តើ​អស់​លោក​ជា​នរណា​ដែរ?»។ ពួក​គេ​ឆ្លើយ​ថា៖ «ពួក​យើង​ជា​បងប្អូន​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ពួក​យើង​នាំ​គ្នា​ចុះ​មក​ធ្វើ​គារវ‌កិច្ច​ចំពោះ​បុត្រ​របស់​ព្រះ‌មហា‌ក្សត្រ និង​បុត្រ​របស់​ព្រះ‌មហា‌ក្សត្រិ‌យានី»។


លោក​យេហ៊ូវ​បញ្ជា​ថា៖ «ចូរ​ចាប់​ពួក​គេ​ទាំង​រស់!»។ គេ​ក៏​ចាប់​អ្នក​ទាំង​នោះ​ទាំង​រស់ នាំ​យក​ទៅ​សម្លាប់ ហើយ​បោះ​សាក‌សព​ទៅ​ក្នុង​អណ្ដូង​ទឹក​នៃ​សាលា​សំណាក់​នោះ។ អ្នក​ទាំង​នោះ​មាន​គ្នា​ចំនួន​សែ‌សិប​ពីរ​នាក់ លោក​យេហ៊ូវ​ឥត​ទុក​នរណា​ម្នាក់​ឲ្យ​រត់​រួច​ឡើយ។


លោក​យេ‌ហ៊ូវ​ធ្វើ​ទោស​រាជ‌វង្ស​ព្រះ‌បាទ​អហាប់ ថ្វាយ​ព្រះ‌ជាម្ចាស់ ហើយ​ពេល​លោក​ជួប​ពួក​មន្ត្រី​របស់​ជន‌ជាតិ​យូដា ព្រម​ទាំង​ក្មួយៗ​របស់​ព្រះ‌បាទ​អហា‌ស៊ីយ៉ា ដែល​ជា​រាជ​បម្រើ​របស់​ស្ដេច នោះ​លោក​ក៏​ប្រហារ​ជីវិត​ពួក​គេ​ទាំង​អស់​គ្នា។