២ កូរិនថូស 11:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលខ្ញុំប្រកាសដំណឹងល្អ*របស់ព្រះជាម្ចាស់ ប្រាប់បងប្អូនដោយឥតគិតថ្លៃនោះ ខ្ញុំបានបន្ទាបខ្លួន ដើម្បីឲ្យបងប្អូនបានថ្កើងឡើង។ តើខ្ញុំធ្វើដូច្នេះ បានសេចក្ដីថាខ្ញុំធ្វើខុសឬ? ព្រះគម្ពីរខ្មែរសាកល ឬមួយក៏ការដែលខ្ញុំបន្ទាបខ្លួនដើម្បីឲ្យអ្នករាល់គ្នាត្រូវបានលើកតម្កើង ដោយផ្សព្វផ្សាយដំណឹងល្អរបស់ព្រះដល់អ្នករាល់គ្នាឥតគិតថ្លៃ នោះខ្ញុំបានប្រព្រឹត្តបាបឬ? Khmer Christian Bible ឬមួយការដែលខ្ញុំបន្ទាបខ្លួន ដើម្បីឲ្យអ្នករាល់គ្នាត្រូវបានលើកតម្កើង ដោយការប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ដល់អ្នករាល់គ្នាដោយឥតគិតថ្លៃនោះ តើខ្ញុំប្រព្រឹត្ដបាបឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលខ្ញុំប្រកាសដំណឹងល្អរបស់ព្រះ ប្រាប់អ្នករាល់គ្នាដោយឥតគិតថ្លៃ ទាំងបន្ទាបខ្លួនខ្ញុំដើម្បីឲ្យអ្នករាល់គ្នាបានថ្កើងឡើង តើនោះឈ្មោះថាខ្ញុំបានធ្វើបាបឬ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលខ្ញុំបានផ្សាយដំណឹងល្អនៃព្រះមកអ្នករាល់គ្នាទទេ ទាំងបន្ទាបខ្លួនខ្ញុំឲ្យអ្នករាល់គ្នាបានថ្កើងឡើង នោះតើឈ្មោះថាខ្ញុំបានធ្វើបាបឬអី អាល់គីតាប ពេលខ្ញុំប្រកាសដំណឹងល្អ របស់អុលឡោះ ប្រាប់បងប្អូនដោយឥតគិតថ្លៃនោះ ខ្ញុំបានបន្ទាបខ្លួន ដើម្បីឲ្យបងប្អូនបានថ្កើងឡើង។ តើខ្ញុំធ្វើដូច្នេះ បានសេចក្ដីថាខ្ញុំធ្វើខុសឬ?។ |
បងប្អូនជ្រាបស្រាប់ហើយថា ខ្ញុំបានធ្វើការដោយផ្ទាល់ដៃ ដើម្បីផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ខ្ញុំ និងសេចក្ដីត្រូវការរបស់អស់អ្នកដែលនៅជាមួយខ្ញុំ។
ខ្ញុំ ប៉ូល ជាអ្នកបម្រើ របស់ព្រះគ្រិស្តយេស៊ូ ព្រះជាម្ចាស់*បានត្រាស់ហៅខ្ញុំឲ្យធ្វើជាសាវ័ក* និងជ្រើសរើសខ្ញុំឲ្យប្រកាសដំណឹងល្អរបស់ព្រះអង្គ។
ប្រសិនបើអ្នកផ្សេងមានសិទ្ធិទទួលផលពីបងប្អូនយ៉ាងនេះទៅហើយ តើយើងមិនរឹតតែមានសិទ្ធិលើសអ្នកទាំងនោះទៀតឬ? ក៏ប៉ុន្តែ យើងពុំបានប្រើសិទ្ធិនេះទេ ផ្ទុយទៅវិញ យើងសុខចិត្តស៊ូទ្រាំគ្រប់បែបយ៉ាង ដើម្បីកុំឲ្យមានឧបសគ្គចំពោះដំណឹងល្អ*របស់ព្រះគ្រិស្ត*។
ខ្ញុំ ប៉ូល ដែលគេតែងនិយាយថា ពេលនៅជាមួយបងប្អូន ខ្ញុំមានឫកពាសុភាព តែពេលនៅឆ្ងាយ ហ៊ានតឹងរ៉ឹងដាក់បងប្អូន ខ្ញុំសូមដាស់តឿនបងប្អូនដោយចិត្តស្លូតបូត និងដោយចិត្តល្អសប្បុរសមកពីព្រះគ្រិស្ត*
បន្ទាប់មក យើងនឹងផ្សព្វផ្សាយដំណឹងល្អនៅតាមតំបន់នានា នៅខាងនាយស្រុកបងប្អូន ដោយមិនអួតខ្លួនអំពីកិច្ចការ ដែលអ្នកដទៃបានធ្វើរួចស្រេចមកហើយក្នុងតំបន់របស់គេឡើយ។
បងប្អូនមិនបានទទួលអ្វីតិចជាងក្រុមជំនុំឯទៀតៗនោះឡើយ វៀរលែងតែខ្ញុំមិនដែលបានធ្វើជាបន្ទុកដល់បងប្អូនប៉ុណ្ណោះ សូមបងប្អូនអភ័យទោសឲ្យខ្ញុំចំពោះភាពអយុត្ដិធម៌នេះផង។
ពេលខ្ញុំបានទៅដល់ក្រុងត្រូអាស ដើម្បីផ្សព្វផ្សាយដំណឹងល្អ*របស់ព្រះគ្រិស្ត ទោះបីព្រះអម្ចាស់បានបើកឱកាស ឲ្យខ្ញុំក៏ដោយ ក៏ចិត្តខ្ញុំពុំបានស្ងប់ដែរ ព្រោះរកលោកទីតុសមិនឃើញ។
បងប្អូនអើយ បងប្អូនពិតជានឹកចាំកិច្ចការដែលយើងបានធ្វើ ទាំងនឿយហត់នោះមិនខាន គឺនៅពេលយើងប្រកាសដំណឹងល្អរបស់ព្រះជាម្ចាស់ដល់បងប្អូន យើងខំធ្វើការទាំងយប់ ទាំងថ្ងៃ ដើម្បីកុំឲ្យនរណាម្នាក់ក្នុងចំណោមបងប្អូនពិបាកនឹងផ្គត់ផ្គង់យើង។
យើងពុំបានទទួលទានម្ហូបអាហាររបស់នរណាម្នាក់ ដោយឥតបង់ប្រាក់ទេ។ យើងខំប្រឹងធ្វើការហត់នឿយ ទាំងយប់ ទាំងថ្ងៃ កុំឲ្យនរណាម្នាក់ពិបាកនឹងផ្គត់ផ្គង់យើង។