ថ្ងៃនេះ ខ្ញុំបានមកដល់អណ្ដូងទឹក ហើយទូលអង្វរថា បពិត្រព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំ ដែលជាចៅហ្វាយរបស់ទូលបង្គំ ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យឲ្យដំណើររបស់ទូលបង្គំបានសម្រេចដូចប្រាថ្នាមែន
១ សាំយូអែល 9:6 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកបម្រើឆ្លើយតបថា៖ «នៅភូមិខាងមុខនេះ មានអ្នកជំនិតរបស់ព្រះជាម្ចាស់មួយរូប ជាមនុស្សដែលគេគោរពរាប់អាន។ អ្វីៗដែលលោកមានប្រសាសន៍សុទ្ធតែសម្រេចទាំងអស់។ ដូច្នេះ យើងទៅរកលោកមើល៍ លោកប្រហែលជានឹងប្រាប់យើងពីផ្លូវដែលត្រូវទៅ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បាវនោះឆ្លើយថា៖ «មើល៍ មានអ្នកសំណព្វរបស់ព្រះម្នាក់នៅក្រុងនេះ ជាអ្នកដែលគេរាប់អានគ្រប់គ្នា ឯអស់ទាំងសេចក្ដីណាដែលលោកថា នោះរមែងកើតមកជាមិនខាន ដូច្នេះ សូមយើងទៅឯណោះចុះ ប្រហែលជាលោកនឹងប្រាប់យើងពីផ្លូវដែលត្រូវទៅបាន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បាវនោះឆ្លើយថា មើល មានអ្នកសំណប់របស់ព្រះម្នាក់នៅក្រុងនេះ ជាអ្នកដែលគេរាប់អានគ្រប់គ្នា ឯអស់ទាំងសេចក្ដីណាដែលលោកថា នោះរមែងកើតមកជាមិនខាន ដូច្នេះសូមយើងទៅឯណោះចុះ ប្រហែលជាលោកនឹងប្រាប់យើង ពីផ្លូវដែលត្រូវទៅបាន អាល់គីតាប អ្នកបម្រើឆ្លើយតបថា៖ «នៅភូមិខាងមុខនេះ មានអ្នកជំនិតម្នាក់របស់អុលឡោះជាមនុស្សដែលគេគោពរាប់អាន។ អ្វីៗដែលគាត់និយាយសុទ្ធតែសម្រេចទាំងអស់។ ដូច្នេះ យើងទៅរកគាត់មើល៍ ប្រហែលជាគាត់នឹងប្រាប់យើងពីផ្លូវដែលត្រូវទៅ»។ |
ថ្ងៃនេះ ខ្ញុំបានមកដល់អណ្ដូងទឹក ហើយទូលអង្វរថា បពិត្រព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំ ដែលជាចៅហ្វាយរបស់ទូលបង្គំ ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យឲ្យដំណើររបស់ទូលបង្គំបានសម្រេចដូចប្រាថ្នាមែន
ស្ដេចមានរាជឱង្ការទៅកាន់លោកបូជាចារ្យសាដុកទៀតថា៖ «ចូរត្រឡប់ទៅទីក្រុងវិញ ដោយសុខសាន្ត ជាមួយអហ៊ីម៉ាស ជាកូនរបស់លោក ព្រមទាំងយ៉ូណាថាន ជាកូនរបស់លោកអបៀថើរចុះ។
មានអ្នកជំនិតមួយរូបរបស់ព្រះជាម្ចាស់ បានធ្វើដំណើរពីស្រុកយូដា តាមបញ្ជារបស់ព្រះអម្ចាស់ លោកមកដល់បេតអែល នៅពេលព្រះបាទយេរ៉ូបោមកំពុងតែឈរដុតគ្រឿងក្រអូបនៅលើអាសនៈ។
កាលព្យាការីអេលីសេជាអ្នកជំនិតរបស់ព្រះជាម្ចាស់ជ្រាបថា ស្ដេចស្រុកអ៊ីស្រាអែលហែកព្រះភូសា លោកក៏ចាត់គេឲ្យទៅទូលសួរស្ដេចថា៖ «ហេតុអ្វីបានជាព្រះករុណាហែកព្រះភូសាដូច្នេះ? សូមប្រាប់ឲ្យលោកណាម៉ាន់មកជួបនឹងទូលបង្គំចុះ នោះគាត់នឹងដឹងថា នៅស្រុកអ៊ីស្រាអែលមានព្យាការីម្នាក់មែន!»។
អ្នកជំនិតរបស់ព្រះជាម្ចាស់សួរថា៖ «តើផ្លែពូថៅនោះធ្លាក់នៅកន្លែងណា?»។ គាត់ចង្អុលបង្ហាញកន្លែងដែលផ្លែពូថៅធ្លាក់។ លោកអេលីសេកាត់ឈើមួយកង់បោះទៅក្នុងទឹក ផ្លែពូថៅក៏ផុសពីទឹកអណ្ដែតឡើង។
អ្នកណាគោរពកោតខ្លាចព្រះអម្ចាស់ ព្រះអង្គនឹងបង្ហាញឲ្យអ្នកនោះ ស្គាល់មាគ៌ាដែលគាត់ត្រូវជ្រើសរើស។
យើងបំពេញតាមពាក្យសម្ដីអ្នកបម្រើរបស់យើង ហើយធ្វើឲ្យគម្រោងការរបស់អស់អ្នកដែល យើងចាត់ឲ្យមកនោះ បានសម្រេច។ យើងថ្លែងអំពីក្រុងយេរូសាឡឹមថា ចូរឲ្យមានប្រជាជនរស់នៅក្នុងក្រុងនេះវិញ យើងថ្លែងអំពីក្រុងនានាក្នុងស្រុកយូដាថា ចូរសង់ក្រុងទាំងនោះឡើងវិញ យើងនឹងធ្វើឲ្យអ្វីៗដែលបាក់បែក មានរូបរាងឡើងវិញ។
មុនពេលទទួលមរណភាព លោកម៉ូសេ ជាអ្នកជំនិតរបស់ព្រះជាម្ចាស់ ឲ្យពរជនជាតិអ៊ីស្រាអែលដូចតទៅ៖
យើងបានរស់នៅជាមួយបងប្អូនជាអ្នកជឿ ដោយឥរិយាបថដ៏ល្អវិសុទ្ធ* សុចរិត* ឥតកំហុស យើងមានទាំងបងប្អូន ទាំងព្រះជាម្ចាស់ជាសាក្សីស្រាប់។
ត្រូវលើកតម្លៃបងប្អូនទាំងនោះឲ្យបានខ្ពស់បំផុត ទាំងមានចិត្តស្រឡាញ់ ដោយយល់ដល់កិច្ចការដែលគេបំពេញនោះផង។ ត្រូវរស់នៅឲ្យបានសុខជាមួយគ្នា។
ចំពោះអ្នកវិញ អ្នកបម្រើរបស់ព្រះជាម្ចាស់អើយ ត្រូវគេចចេញឲ្យឆ្ងាយពីការទាំងនេះ។ ចូរស្វែងរកសេចក្ដីសុចរិត ការគោរពប្រណិប័តន៍ព្រះជាម្ចាស់ ជំនឿ សេចក្ដីស្រឡាញ់ ចិត្តអត់ធ្មត់ ចិត្តស្លូតបូត។
មានអ្នកជំនិតមួយរូបរបស់ព្រះជាម្ចាស់បានមកជួបលោកអេលី ពោលថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: “កាលបុព្វបុរសរបស់អ្នកស្ថិតនៅស្រុកអេស៊ីប ជាទាសកររបស់ស្ដេចផារ៉ោន យើងបានសម្តែងឲ្យគេស្គាល់យើង។
អ្នកបម្រើពោលជម្រាបលោកសូលវិញថា៖ «ខ្ញុំប្របាទមានប្រាក់មួយកាក់ជាប់នឹងខ្លួនដែរ ខ្ញុំប្របាទនឹងជូនប្រាក់នេះទៅអ្នកជំនិតរបស់ព្រះជាម្ចាស់ ដើម្បីឲ្យលោកបង្ហាញផ្លូវយើង»។