គេលើកម្ហូបអាហារមកជូនលោកដោយឡែក បងប្អូនលោកដោយឡែក និងជនជាតិអេស៊ីបដែលបរិភោគជាមួយលោក ដោយឡែក ដ្បិតជនជាតិអេស៊ីបគ្មានសិទ្ធិបរិភោគជាមួយនឹងជនជាតិហេប្រឺទេ ពីព្រោះជនជាតិអេស៊ីបប្រកាន់ណាស់។
១ សាំយូអែល 9:22 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសាំយូអែលនាំលោកសូល និងអ្នកបម្រើចូលក្នុងបន្ទប់ ហើយជូនកន្លែងកិត្តិយសបំផុតដល់លោក នៅចំពោះមុខភ្ញៀវទាំងអស់ ដែលមានចំនួនប្រមាណសាមសិបនាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកសាំយូអែលក៏នាំយកលោកសូល និងអ្នកបម្រើចូលទៅក្នុងរោងជំនុំ ឲ្យអង្គុយនៅទីលេខមួយក្នុងពួកភ្ញៀវ ដែលមានចំនួនប្រហែលជាសាមសិបនាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សាំយូអែលក៏នាំយកសូល នឹងអ្នកបំរើ ចូលទៅក្នុងរោងជំនុំ ឲ្យអង្គុយនៅទីលេខ១ក្នុងពួកភ្ញៀវ ដែលមានចំនួនប្រហែលជា៣០នាក់ អាល់គីតាប សាំយូអែលនាំលោកសូល និងអ្នកបម្រើចូលក្នុងបន្ទប់ ហើយឲ្យកន្លែងកិត្តិយសបំផុតដល់គាត់ នៅចំពោះមុខភ្ញៀវទាំងអស់ ដែលមានចំនួនប្រមាណសាមសិបនាក់។ |
គេលើកម្ហូបអាហារមកជូនលោកដោយឡែក បងប្អូនលោកដោយឡែក និងជនជាតិអេស៊ីបដែលបរិភោគជាមួយលោក ដោយឡែក ដ្បិតជនជាតិអេស៊ីបគ្មានសិទ្ធិបរិភោគជាមួយនឹងជនជាតិហេប្រឺទេ ពីព្រោះជនជាតិអេស៊ីបប្រកាន់ណាស់។
ដូច្នេះ បើមានគេអញ្ជើញអ្នក ចូរទៅអង្គុយកន្លែងអន់ជាងគេសិន លុះដល់ម្ចាស់ផ្ទះពោលមកកាន់អ្នកថា “សម្លាញ់អើយ! សូមអ្នកមកអង្គុយនៅកន្លែងខាងមុខនេះវិញ” ពេលនោះ អ្នកនឹងមានកិត្តិយសនៅចំពោះមុខភ្ញៀវទាំងអស់ ដែលអង្គុយរួមតុជាមួយអ្នកជាមិនខាន។
លោកសូលតបវិញថា៖ «ហេតុអ្វីបានជាលោកមានប្រសាសន៍មកខ្ញុំដូច្នេះ? ខ្ញុំបាទគ្រាន់តែជាមនុស្សម្នាក់ក្នុងកុលសម្ព័ន្ធបេនយ៉ាមីន ដែលជាកុលសម្ព័ន្ធមួយដ៏តូចបំផុតរបស់ជនជាតិអ៊ីស្រាអែល ហើយអំបូររបស់ខ្ញុំបាទក៏តូចជាងគេ ក្នុងកុលសម្ព័ន្ធបេនយ៉ាមីនដែរ»។
លោកសាំយូអែលមានប្រសាសន៍ទៅអ្នកដាំបាយថា៖ «ចូរយកសាច់មួយចំណែក ដែលខ្ញុំបានប្រគល់ឲ្យអ្នកទុកដោយឡែកនោះមក»។