កាលលោកយេរេមាថ្លែងប្រាប់ប្រជាជនទាំងមូលនូវព្រះបន្ទូលទាំងប៉ុន្មានរបស់ព្រះអម្ចាស់ ជាព្រះរបស់ពួកគេ គឺព្រះបន្ទូលដែលព្រះអង្គប្រគល់ឲ្យលោកនាំមកប្រាប់ពួកគេ ចប់សព្វគ្រប់ហើយ
១ សាំយូអែល 8:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសាំយូអែលបាននាំយកព្រះបន្ទូលទាំងប៉ុន្មានរបស់ព្រះអម្ចាស់ មកថ្លែងប្រាប់ប្រជាជន ដែលទាមទារសុំឲ្យមានស្ដេចនោះថា៖ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកសាំយូអែលក៏ប្រាប់គ្រប់ទាំងព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដល់ប្រជាជនដែលបានសូមឲ្យលោកតាំងស្តេចឡើងឲ្យគេនោះ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សាំយូអែលក៏ប្រាប់គ្រប់ទាំងព្រះបន្ទូល នៃព្រះយេហូវ៉ា ដល់ពួកបណ្តាជន ដែលបានសូមឲ្យលោកតាំងស្តេចឡើងឲ្យគេនោះ អាល់គីតាប សាំយូអែលបាននាំយកបន្ទូលទាំងប៉ុន្មានរបស់អុលឡោះតាអាឡា មកថ្លែងប្រាប់ប្រជាជនដែលទាមទារសុំឲ្យមានស្តេចនោះថា៖ |
កាលលោកយេរេមាថ្លែងប្រាប់ប្រជាជនទាំងមូលនូវព្រះបន្ទូលទាំងប៉ុន្មានរបស់ព្រះអម្ចាស់ ជាព្រះរបស់ពួកគេ គឺព្រះបន្ទូលដែលព្រះអង្គប្រគល់ឲ្យលោកនាំមកប្រាប់ពួកគេ ចប់សព្វគ្រប់ហើយ
«ស្ដេចដែលនឹងសោយរាជ្យលើអ្នករាល់គ្នាមានសិទ្ធិដូចតទៅ គឺស្ដេចនឹងយកកូនប្រុសរបស់អ្នករាល់គ្នាធ្វើជាទាហាន ខ្លះនៅខាងកងរទេះចម្បាំងរបស់ស្ដេច ខ្លះនៅខាងទ័ពសេះរបស់ស្ដេច ខ្លះទៀតរត់នៅមុខរាជរថ។
ហេតុនេះ ព្រឹទ្ធាចារ្យទាំងអស់របស់ជនជាតិអ៊ីស្រាអែលបានប្រជុំគ្នា ហើយទៅជួបលោកសាំយូអែលនៅរ៉ាម៉ា។