មនុស្សសុចរិតរមែងជួបនឹងទុក្ខលំបាកជាច្រើន ប៉ុន្តែ ព្រះអម្ចាស់តែងតែរំដោះគេ ឲ្យរួចផុតពីទុក្ខលំបាកទាំងនោះជានិច្ច។
១ សាំយូអែល 30:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលលោកដាវីឌ និងអស់អ្នកដែលនៅជាមួយលោកមកដល់ទីក្រុងវិញ ឃើញក្រុងនោះត្រូវគេដុតបំផ្លាញ ហើយប្រពន្ធ កូនប្រុស កូនស្រី ត្រូវខ្មាំងកៀរយកទៅជាឈ្លើយដូច្នេះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលដាវីឌ និងពួកលោកបានមកដល់ ឃើញទីលំនៅបានឆេះអស់ ឯប្រពន្ធ និងកូនប្រុសកូនស្រី ក៏ត្រូវគេចាប់យកទៅជាឈ្លើយទាំងអស់ដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ កាលដាវីឌនឹងពួកលោកបានមកដល់ នោះក៏ឃើញទីលំនៅបានឆេះអស់ហើយ ឯប្រពន្ធ នឹងកូនប្រុសកូនស្រី ក៏ត្រូវគេចាប់យកទៅជាឈ្លើយទាំងអស់ផង អាល់គីតាប កាលទត និងអស់អ្នកដែលនៅជាមួយគាត់មកដល់ទីក្រុងវិញ ឃើញក្រុងនោះត្រូវគេដុតបំផ្លាញ ហើយប្រពន្ធ កូនប្រុស កូនស្រី ត្រូវខ្មាំងកៀរយកទៅជាឈ្លើយដូច្នេះ |
មនុស្សសុចរិតរមែងជួបនឹងទុក្ខលំបាកជាច្រើន ប៉ុន្តែ ព្រះអម្ចាស់តែងតែរំដោះគេ ឲ្យរួចផុតពីទុក្ខលំបាកទាំងនោះជានិច្ច។
ដ្បិតព្រះអម្ចាស់ប្រដៅ អ្នកដែលព្រះអង្គស្រឡាញ់ ហើយវាយអ្នកដែលព្រះអង្គទទួលជាកូន»។
យើងនឹងប្រគល់អ្នកខ្លះពីសាលាប្រជុំរបស់មារ*សាតាំងមកឲ្យអ្នក។ ពួកគេថាខ្លួនជាសាសន៍យូដា តាមពិត គេមិនមែនជាសាសន៍យូដាទេ គឺគេនិយាយកុហក។ យើងនឹងឲ្យអ្នកទាំងនោះមកក្រាបនៅទៀបជើងអ្នក ព្រមទាំងទទួលស្គាល់ថា យើងពិតជាបានស្រឡាញ់អ្នកមែន។
លោកដាវីឌ និងអស់អ្នកដែលនៅជាមួយលោក ព្រមទាំងក្រុមគ្រួសាររបស់គេ ក៏ស្នាក់នៅក្រុងកាថជាមួយព្រះបាទអគីស។ លោកដាវីឌបាននាំយកភរិយាទាំងពីរទៅជាមួយដែរ គឺនាងអហ៊ីណោម ជាអ្នកស្រុកយេសរាល និងនាងអប៊ីកែល ជាអ្នកភូមិកើមែល ដែលជាភរិយារបស់សពលោកណាបាល។
ហើយកៀរពួកស្រីៗ និងអស់អ្នកដែលរស់នៅក្រុងនោះ ទាំងក្មេង ទាំងចាស់ នាំយកទៅជាឈ្លើយ។ ពួកគេមិនបានសម្លាប់នរណាម្នាក់ឡើយ គឺគ្រាន់តែកៀរយកទៅជាមួយ រួចបន្តដំណើរទៅមុខទៀត។
លោកដាវីឌ និងអស់អ្នកដែលនៅជាមួយនាំគ្នាស្រែកទ្រហោយំ រហូតទាល់តែលែងមានកម្លាំងយំទៀត។