Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 30:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ដូច្នេះ កាល​ដាវីឌនឹង​ពួក​លោក​បាន​មក​ដល់ នោះ​ក៏​ឃើញ​ទី​លំនៅ​បាន​ឆេះ​អស់​ហើយ ឯ​ប្រពន្ធ នឹង​កូន​ប្រុស​កូន​ស្រី ក៏​ត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​ទាំង​អស់​ផង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ពេល​ដាវីឌ និង​ពួក​លោក​បាន​មក​ដល់ ឃើញ​ទី​លំ‌នៅ​បាន​ឆេះ​អស់ ឯ​ប្រពន្ធ និង​កូន​ប្រុស​កូន​ស្រី ក៏​ត្រូវ​គេ​ចាប់​យក​ទៅ​ជា​ឈ្លើយ​ទាំង​អស់​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 កាល​លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក​មក​ដល់​ទីក្រុង​វិញ ឃើញ​ក្រុង​នោះ​ត្រូវ​គេ​ដុត​បំផ្លាញ ហើយ​ប្រពន្ធ កូន​ប្រុស កូន​ស្រី ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ជា​ឈ្លើយ​ដូច្នេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 កាល​ទត និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់​មក​ដល់​ទី‌ក្រុង​វិញ ឃើញ​ក្រុង​នោះ​ត្រូវ​គេ​ដុត​បំផ្លាញ ហើយ​ប្រពន្ធ កូន​ប្រុស កូន​ស្រី ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ជា​ឈ្លើយ​ដូច្នេះ

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 30:3
7 ការដាក់ឲ្យឆ្លើយតបគ្នា  

មនុស្ស​សុចរិត​តែង‌តែ​កើត​មាន​សេចក្ដី​លំបាក​ជា​ច្រើន តែ​ព្រះ‌យេហូវ៉ា​ទ្រង់​ជួយ​ឲ្យ​រួច​ពី​សេចក្ដី​ទាំង​នោះ


ដ្បិត​ព្រះ‌អម្ចាស់​ទ្រង់​ផ្ចាញ់‌ផ្ចាល​ចំពោះ​អស់​អ្នក​ណា​ដែល​ទ្រង់​ស្រឡាញ់ ហើយ​ទ្រង់​វាយ​ប្រដៅ​ដល់​អស់​ទាំង​កូន​ដែល​ទ្រង់​ទទួល»


មើល អញ​ប្រគល់​ពួក​ជំនុំ​របស់​អារក្ស​សាតាំង​ខ្លះ​ដល់​ឯង ដែល​ពួក​នោះ​អួត​ខ្លួន​ថា​ជា​សាសន៍​យូដា តែ​មិន​មែន​ទេ គឺ​គេ​កុហក​វិញ មើល អញ​នឹង​ឲ្យ​គេ​មក​ក្រាប​សំពះ នៅ​ទៀប​ជើង​ឯង ព្រម​ទាំង​ឲ្យ​គេ​ដឹង​ថា អញ​បាន​ស្រឡាញ់​ដល់​ឯង​ផង


ក៏​អាស្រ័យ​នៅ​ក្នុង​ក្រុង​កាថ ជា​ស្រុក​របស់​អ័គីស​នោះ ព្រម​ទាំង​ពួក​លោក​ទាំង​ប៉ុន្មាន ដែល​គ្រប់​គ្នា​មាន​ពួក​គ្រួ​របស់​ខ្លួន​នៅ​ជា​មួយ​ផង ឯ​ដាវីឌ លោក​បាន​នាំ​ប្រពន្ធ​ទាំង​២​មក​ដែរ គឺ​នាង​អ័ហ៊ី‌ណោម ជា​អ្នក​ស្រុក​យេស‌រាល នឹង​អ័ប៊ី‌កែល ជា​អ្នក​ស្រុក​កើមែល ដែល​ជា​ប្រពន្ធ​របស់​ខ្មោច​ណាបាល​ផង


ក៏​ចាប់​យក​ពួក​ស្រីៗ​ទាំង​តូច​ទាំង​ធំ ដែល​នៅ​ទី​នោះ នាំ​ទៅ​ជា​ឈ្លើយ ឥត​មាន​សំឡាប់​អ្នក​ណា​ឡើយ គ្រាន់​តែ​ដឹក‌នាំ​ទៅ​ប៉ុណ្ណោះ


នោះ​ដាវីឌនឹង​ពួក​មនុស្ស​ដែល​នៅ​ជា​មួយ​ក៏​ឡើង​សំឡេង​យំ​ជា​ខ្លាំង ដរាប​ដល់​គ្មាន​កំឡាំង​នឹង​យំ​ទៀត


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម