លោកសេរ៉ាយ៉ាជាលេខាធិការរបស់ស្ដេច។ លោកបេណាយ៉ាជាកូនរបស់លោកយេហូយ៉ាដា ជាមេបញ្ជាការលើក្រុមកេរេធីម និងក្រុមពេរេធីម។ រីឯបុត្រាទាំងប៉ុន្មានរបស់ព្រះបាទដាវីឌមានមុខងារជាបូជាចារ្យ។
១ សាំយូអែល 30:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលពីមុន ពួកយើងបានទៅរាតត្បាតនៅប៉ែកខាងត្បូងស្រុករបស់ជនជាតិកេរេធីម ទឹកដីជនជាតិយូដា និងខាងត្បូងស្រុកកាលែប ហើយដុតក្រុងស៊ីគឡាក់ចោលផង»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងខ្ញុំបានលុកចូលតំបន់ណេកិបរបស់ពួកកេរេធីម ស្រុករបស់ពួកយូដា និងតំបន់ណេកិប ជាស្រុករបស់កាលែប ហើយដុតក្រុងស៊ីកឡាក់ចោលផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងខ្ញុំបានលុកចូលស្រុកត្បូងរបស់ពួកកេរេធីម នឹងស្រុករបស់ពួកយូដា ហើយនឹងស្រុកត្បូង ជាស្រុករបស់កាលែប ក៏ដុតក្រុងស៊ីកឡាក់ដោយភ្លើង អាល់គីតាប កាលពីមុន ពួកយើងបានទៅរាតត្បាតនៅប៉ែកខាងត្បូងស្រុករបស់ជនជាតិកេរេធីម ទឹកដីជនជាតិយូដា និងខាងត្បូងស្រុកកាលែប ហើយដុតក្រុងស៊ីគឡាក់ចោលផង»។ |
លោកសេរ៉ាយ៉ាជាលេខាធិការរបស់ស្ដេច។ លោកបេណាយ៉ាជាកូនរបស់លោកយេហូយ៉ាដា ជាមេបញ្ជាការលើក្រុមកេរេធីម និងក្រុមពេរេធីម។ រីឯបុត្រាទាំងប៉ុន្មានរបស់ព្រះបាទដាវីឌមានមុខងារជាបូជាចារ្យ។
លោកបូជាចារ្យសាដុក ព្យាការីណាថាន និងលោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដា ព្រមទាំងពួកកេរេធីម និងពួកពេលេធីម នាំគ្នាលើកសម្ដេចសាឡូម៉ូន ឲ្យឡើងគង់លើខ្នងលារបស់ព្រះបាទដាវីឌ ហើយដង្ហែទៅកាន់ប្រភពទឹកគីហុន។
ព្រះរាជាចាត់លោកបូជាចារ្យសាដុក ព្យាការីណាថាន និងលោកបេណាយ៉ាជាកូនរបស់លោកយេហូយ៉ាដា ព្រមទាំងពួកកេរេធីម និងពេលេធីមឲ្យលើកសម្ដេចសាឡូម៉ូនឡើងគង់លើខ្នងលារបស់ស្ដេច ហើយដង្ហែចេញទៅ។
លោកបេណាយ៉ាកូនរបស់លោកយេហូយ៉ាដា ជាមេបញ្ជាការលើពួកកេរេធីម និងពួកពេលេធីម។ រីឯបុត្រទាំងប៉ុន្មានរបស់ព្រះបាទដាវីឌ មាននាទីជាជំនួយការពិសេសរបស់ស្ដេច។
«យើងនឹងប្រហារស្រុកភីលីស្ទីន យើងនឹងដកជីវិតពួកកេរេធីម យើងនឹងលុបបំបាត់ប្រជាជនដែលរស់នៅតាមឆ្នេរសមុទ្រ។
ប្រជាជាតិកេរេធីមដែលរស់នៅតាមឆ្នេរសមុទ្រ មុខជាត្រូវវេទនាពុំខាន ព្រះអម្ចាស់មានព្រះបន្ទូលប្រឆាំងនឹង អ្នករាល់គ្នាថា៖ «ទឹកដីកាណាន ស្រុកភីលីស្ទីនអើយ យើងនឹងបំផ្លាញអ្នក លែងឲ្យមានប្រជាជនរស់នៅទៀតហើយ។
លោកយ៉ូស្វេក៏ជូនពរលោកកាលែប ជាកូនរបស់លោកយេភូនេ រួចប្រគល់ក្រុងហេប្រូនជូនលោក ទុកជាមត៌ក។
រីឯលោកកាលែបជាកូនរបស់លោកយេភូនេវិញ គេបានចែកទឹកដីមួយចំណែកក្នុងចំណោមជនជាតិយូដាជូនលោក ស្របតាមបទបញ្ជាដែលព្រះអម្ចាស់បានបង្គាប់មកលោកយ៉ូស្វេ។ ទឹកដីនោះគឺក្រុងហេប្រូន ដែលពីដើមមានឈ្មោះថា គារយ៉ាត-អើបា -លោកអើបាត្រូវជាឪពុករបស់លោកអណាក់។
រីឯដីចម្ការ និងភូមិនានាដែលនៅជាប់ក្រុងនោះវិញ គេបានប្រគល់ជូនលោកកាលែប ជាកូនរបស់លោកយេភូនេ ទុកជាកម្មសិទ្ធិ។
បុរសនោះឈ្មោះណាបាល ភរិយាគាត់ឈ្មោះនាងអប៊ីកែល ដែលជាស្ត្រីម្នាក់មានប្រាជ្ញាវាងវៃ រូបសម្ផស្សស្រស់ល្អ រីឯប្ដីនាងជាមនុស្សកំរោល និងមានចិត្តឃោរឃៅ។ គាត់ជាមនុស្សក្នុងអំបូរកាលែប។
នៅថ្ងៃទីបី លោកដាវីឌ និងអស់អ្នកដែលនៅជាមួយលោកបានទៅដល់ក្រុងស៊ីគឡាក់។ ប៉ុន្តែ មុននោះ ជនជាតិអាម៉ាឡេកបានរាតត្បាតតំបន់ណេកិប និងក្រុងស៊ីគឡាក់។ ពួកគេដុតកម្ទេចក្រុងស៊ីគឡាក់ចោល
លោកដាវីឌសួរគាត់ថា៖ «តើអ្នកជាកូនចៅនរណា? ហើយមកពីណាដែរ?»។ គាត់ឆ្លើយថា៖ «ខ្ញុំបាទជាយុវជនជាតិអេស៊ីប និងជាបាវបម្រើរបស់ជនជាតិអាម៉ាឡេកម្នាក់។ ម្ចាស់របស់ខ្ញុំបាទបោះបង់ខ្ញុំបាទចោលចំនួនបីថ្ងៃមកហើយ ព្រោះខ្ញុំបាទមានជំងឺ។
លោកដាវីឌសួរទៀតថា៖ «តើអ្នកអាចនាំខ្ញុំទៅរកពួកចោរនោះបានឬទេ?»។ បុរសនោះឆ្លើយថា៖ «ខ្ញុំបាទអាចនាំលោកទៅរកពួកគេបាន តែសូមលោកមេត្តាស្បថក្នុងនាមព្រះជាម្ចាស់ថា លោកមិនសម្លាប់ខ្ញុំបាទចោលទេ ហើយក៏មិនប្រគល់ខ្ញុំបាទទៅឲ្យម្ចាស់របស់ខ្ញុំបាទវិញដែរ»។
បុរសនោះនាំលោកដាវីឌទៅដល់ពួកអាម៉ាឡេក ដែលស្នាក់នៅពាសពេញក្នុងតំបន់នោះ ហើយកំពុងតែស៊ីផឹកសប្បាយ ដោយសារគេរឹបយកបានជយភណ្ឌដ៏សន្ធឹកសន្ធាប់ ពីស្រុកភីលីស្ទីន និងស្រុកយូដា។