ស្ត្រីនោះប្រញាប់ប្រញាល់ទៅចាប់កូនគោមួយយ៉ាងធាត់ ដែលនាងបានចិញ្ចឹមយកមកសម្លាប់ រួចនាងយកម្សៅមកច្របាច់ ហើយដុតធ្វើនំប៉័ងឥតមេ។
១ សាំយូអែល 28:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក នាងលើកម្ហូបអាហារមកថ្វាយព្រះបាទសូល និងរាជបម្រើ។ ក្រោយមក ស្ដេចក្រោកឡើង ចេញដំណើរជាមួយរាជបម្រើត្រឡប់ទៅវិញ នៅយប់ដដែលនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចលើកយកមកថ្វាយស្តេចសូល និងពួកអ្នកបម្រើរបស់ទ្រង់ គេក៏បរិភោគគ្រប់គ្នា រួចក្រោកឡើងចេញទៅទាំងយប់នោះវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចលើកយកមកដាក់នៅចំពោះសូល នឹងពួកបំរើរបស់ទ្រង់ គេក៏បរិភោគគ្រប់គ្នា រួចគេក្រោកឡើងចេញទៅ ទាំងយប់នោះវិញ។ អាល់គីតាប បន្ទាប់មក នាងលើកម្ហូបអាហារមកជូនស្តេចសូល និងអ្នកបម្រើ។ រួចហើយស្តេចក្រោកឡើង ចេញដំណើរជាមួយអ្នកបម្រើត្រឡប់ទៅវិញ នៅយប់ដដែលនោះ។ |
ស្ត្រីនោះប្រញាប់ប្រញាល់ទៅចាប់កូនគោមួយយ៉ាងធាត់ ដែលនាងបានចិញ្ចឹមយកមកសម្លាប់ រួចនាងយកម្សៅមកច្របាច់ ហើយដុតធ្វើនំប៉័ងឥតមេ។
ជនជាតិភីលីស្ទីនបានប្រមូលផ្ដុំទ័ពទាំងមូលរបស់ពួកគេ នៅអាផេក។ ចំណែកឯពួកអ៊ីស្រាអែលវិញ បោះទ័ពជិតប្រភពទឹក នៅយេសរាល។