លោកអប៊ីនើរ ជាកូនរបស់លោកនើរ ដែលជាមេទ័ពរបស់ព្រះបាទសូល បាននាំសម្ដេចអ៊ីសបូសែត ជាបុត្ររបស់ព្រះបាទសូល ឆ្លងទៅក្រុងម៉ាហាណែម។
១ សាំយូអែល 26:14 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកស្រែកហៅកងទ័ព រួចហៅលោកអប៊ីនើរ ជាកូនរបស់លោកនើរថា៖ «លោកអប៊ីនើរអើយ ម្ដេចក៏មិនឆ្លើយ!»។ លោកអប៊ីនើរស្រែកសួរវិញថា៖ «តើអ្នកជានរណា បានជាហ៊ានស្រែកហៅព្រះករុណាដូច្នេះ?»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដាវីឌបានស្រែកហៅពួកបណ្ដាទ័ព និងអ័ប៊ីនើរ ជាកូននើរថា៖ «តើអ័ប៊ីនើរមិនឆ្លើយទេឬ?» អ័ប៊ីនើរឆ្លើយតបថា៖ «តើអ្នកណាដែលស្រែកហៅស្តេចដូច្នេះ?» ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចស្រែកដាស់ពួកបណ្តាទ័ព នឹងអ័ប៊ីនើរ ជាកូននើរថា នែ អ័ប៊ីនើរមិនឆ្លើយទេឬ នោះអ័ប៊ីនើរឆ្លើយឡើងថា តើអ្នកណាដែលស្រែកហៅស្តេចនោះ អាល់គីតាប លោកស្រែកហៅកងទ័ព រួចហៅលោកអប៊ីនើរ ជាកូនរបស់លោកនើរថា៖ «លោកអប៊ីនើរអើយ ម្តេចក៏មិនឆ្លើយ!»។ លោកអប៊ីនើរស្រែកសួរវិញថា៖ «តើអ្នកជានរណា បានជាហ៊ានស្រែកហៅស្តេចដូច្នេះ?»។ |
លោកអប៊ីនើរ ជាកូនរបស់លោកនើរ ដែលជាមេទ័ពរបស់ព្រះបាទសូល បាននាំសម្ដេចអ៊ីសបូសែត ជាបុត្ររបស់ព្រះបាទសូល ឆ្លងទៅក្រុងម៉ាហាណែម។
ព្រះជាយារបស់ព្រះបាទសូលព្រះនាមអហ៊ីណោម ត្រូវជាកូនស្រីរបស់លោកអហ៊ីម៉ាស់។ មេទ័ពរបស់ស្ដេចឈ្មោះលោកអប៊ីនើរ ជាកូនរបស់លោកនើរ ដែលត្រូវជាឪពុកមារបស់ព្រះបាទសូល។
លោកដាវីឌមានប្រសាសន៍ទៅកាន់លោកអប៊ីនើរថា៖ «តើលោកជាមនុស្សដើមទ្រូងប្រាំហត្ថមែន ឬមិនមែន! នៅស្រុកអ៊ីស្រាអែល មានតែលោកទេដែលប្រសើរជាងគេ ចុះហេតុអ្វីបានជាលោកមិនយាមព្រះករុណា ជាម្ចាស់របស់លោក? ដ្បិតមានប្រជាជនមួយរូបបានលបចូលទៅធ្វើគុតព្រះករុណា ជាម្ចាស់របស់លោក។