១ សាំយូអែល 25:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលពួកយុវជនទៅដល់ ពួកគេក៏រៀបរាប់ពាក្យទាំងនេះជម្រាបលោកណាបាល ក្នុងនាមលោកដាវីឌ រួចពួកគេរង់ចាំចម្លើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលពួកយុវជនរបស់ដាវីឌបានទៅនិយាយជាមួយណាបាល តាមពាក្យទាំងនេះ ដោយនូវឈ្មោះដាវីឌរួចហើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯកាលពួកកំឡោះរបស់ដាវីឌបានទៅនិយាយនឹងណាបាល តាមពាក្យទាំងនេះ ដោយនូវឈ្មោះដាវីឌរួចហើយ អាល់គីតាប ពេលពួកយុវជនទៅដល់ ពួកគេក៏រៀបរាប់ពាក្យទាំងនេះជម្រាបលោកណាបាល ក្នុងនាមទត រួចពួកគេរង់ចាំចម្លើយ។ |
ក្រុមព្យាការីដែលឈរមើលពីត្រើយម្ខាងក្បែរក្រុងយេរីខូ ពោលឡើងថា៖ «វិញ្ញាណរបស់លោកអេលីយ៉ា មកសណ្ឋិតលើលោកអេលីសេហើយ!»។ ពួកគេទៅជួបលោកអេលីសេ រួចនាំគ្នាក្រាបចុះនៅចំពោះមុខលោក
ស្ដេចមានរាជឱង្ការទៅកាន់ប្រជាជនយូដាថា៖ «ចូរនាំគ្នាសង់ក្រុងទាំងនេះ ហើយធ្វើកំពែងព័ទ្ធជុំវិញ ព្រមទាំងប៉ម ទ្វារ និងរនុក ក្នុងពេលដែលស្រុកនៅសុខសាន្តត្រាណ។ យើងរាល់គ្នាបានស្វែងរកព្រះអម្ចាស់ ជាព្រះនៃយើង ព្រោះតែយើងស្វែងរកហើយ ទើបព្រះអម្ចាស់ប្រោសប្រទានឲ្យយើងបានសុខសាន្ត គ្រប់ទិសទី»។ ដូច្នេះ ពួកគេសង់ក្រុងនានាបានសម្រេចជាស្ថាពរ។
លោកណាបាលឆ្លើយតបថា៖ «តើដាវីឌនោះជានរណា? តើកូនលោកអ៊ីសាយនោះជាស្អី? សព្វថ្ងៃនេះ សម្បូណ៌ខ្ញុំកញ្ជះរត់ចេញពីម្ចាស់របស់ខ្លួនណាស់!
លោកអាចសាកសួរកូនចៅរបស់លោកក៏បាន ពួកគេនឹងជម្រាបការពិតជូនលោក។ ដូច្នេះ សូមលោកអាណិតមេត្តាពួកយុវជនរបស់ខ្ញុំ ដែលមកជួបលោកនៅថ្ងៃបុណ្យនេះផង។ សូមលោកមេត្តាចែករំលែកអ្វីៗដែលលោកមានឲ្យពួកខ្ញុំប្របាទ និងឲ្យខ្ញុំ ដាវីឌ ដែលជាកូនចៅរបស់លោកផង”»។