Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ សាំ‌យូ‌អែល 25:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

9 រីឯ​កាល​ពួក​កំឡោះ​របស់​ដាវីឌ​បាន​ទៅ​និយាយ​នឹង​ណាបាល តាម​ពាក្យ​ទាំង​នេះ ដោយ​នូវ​ឈ្មោះ​ដាវីឌ​រួច​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

9 ពេល​ពួក​យុវជន​របស់​ដាវីឌ​បាន​ទៅ​និយាយ​ជា‌មួយ​ណា‌បាល តាម​ពាក្យ​ទាំង​នេះ ដោយ​នូវ​ឈ្មោះ​ដាវីឌ​រួច​ហើយ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

9 ពេល​ពួក​យុវជន​ទៅ​ដល់ ពួក​គេ​ក៏​រៀប​រាប់​ពាក្យ​ទាំង​នេះ​ជម្រាប​លោក​ណាបាល ក្នុង​នាម​លោក​ដាវីឌ រួច​ពួក​គេ​រង់‌ចាំ​ចម្លើយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

9 ពេល​ពួក​យុវជន​ទៅ​ដល់ ពួក​គេ​ក៏​រៀប​រាប់​ពាក្យ​ទាំង​នេះ​ជម្រាប​លោក​ណាបាល ក្នុង​នាម​ទត រួច​ពួក​គេ​រង់​ចាំ​ចម្លើយ។

សូមមើលជំពូក ចម្លង




១ សាំ‌យូ‌អែល 25:9
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ដល់​ថ្ងៃ​១៧ ខែ​ទី​៧ នោះ​ទូក​ធំ​បាន​កឿង​នៅ​លើ​ភ្នំ​អារ៉ារ៉ាត


លុះ​កាល​ពួក​សិស្ស​របស់​ពួក​ហោរា ពី​ក្រុង​យេរីខូរ ដែល​ឈរ​មើល​ពី​ត្រើយ​ម្ខាង បាន​ឃើញ​ហើយ នោះ​ក៏​ថា វិញ្ញាណ​របស់​អេលីយ៉ា បាន​សណ្ឋិត​លើ​អេលី‌សេ​ហើយ រួច​គេ​មក​ទទួល​លោក ក៏​ក្រាប​ចុះ​ដល់​ដី​នៅ​ចំពោះ​លោក


ដូច្នេះ ទ្រង់​មាន​បន្ទូល​នឹង​ពួក​យូដា​ថា ចូរ​យើង​សង់​ទី​ក្រុង​ទាំង​នេះ​ឡើង ហើយ​ធ្វើ​កំផែង​ព័ទ្ធ​ជុំវិញ ព្រម​ទាំង​ប៉ម ទ្វារ នឹង​រនុក​ផង ក្នុង​ពេល​ដែល​គ្មាន​អ្វី​ឃាត់‌ឃាំង​នៅ​មុខ​យើង​ក្នុង​ស្រុក​ឡើយ ដ្បិត​យើង​រាល់​គ្នា​បាន​ស្វែង​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង អើ យើង​រាល់​គ្នា​បាន​ស្វែង​រក​ទ្រង់ ហើយ​ទ្រង់​បាន​ប្រទាន​ឲ្យ​យើង​មាន​សេចក្ដី​ស្រាក‌ស្រាន្ត​នៅ​ព័ទ្ធ​ជុំវិញ ដូច្នេះ គេ​ក៏​សង់​ឡើង ហើយ​បាន​ចំរើន​ផង


នោះ​ណាបាល​ឆ្លើយ​តប​ទៅ​ថា ដាវីឌ​ជា​អ្វី តើ​កូន​អ៊ីសាយ​នេះ​ជា​អ្វី សព្វ​ថ្ងៃ​នេះ មាន​បាវ​ជា​ច្រើន ដែល​រត់​ចោល​ពី​ចៅហ្វាយ​របស់​ខ្លួន​ទៅ


សូម​ឲ្យ​លោក​សួរ​ពួក​លោក​ចុះ គេ​នឹង​ជំរាប​លោក​តាម​ពិត ដូច្នេះសូម​លោក​អាណិត​មេត្តា​ដល់​ពួក​កំឡោះ​របស់​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​បាន​មក​ឯ​លោក​ត្រូវ​ពេល​ដ៏​ស្រួល​ហើយ សូម​លោក​មេត្តា​ចែក​រំលែក​របស់​ខ្លះ ដែល​នៅ​ដៃ​លោក ឲ្យ​ដល់​ពួក​ខ្ញុំ ជា​អ្នក​បំរើ​របស់​លោក នឹង​ដាវីឌ ជា​កូន​លោក​ផង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម