លោកបានប្រគល់សត្វទាំងនោះឲ្យពួកអ្នកបម្រើ តាមហ្វូងរបស់វា ទីទៃៗពីគ្នា រួចលោកប្រាប់អ្នកបម្រើទាំងនោះថា៖ «ចូរនាំគ្នាចេញទៅមុនខ្ញុំ ហើយឲ្យហ្វូងសត្វនៅដាច់ពីគ្នា ដោយពួកៗ»។
១ សាំយូអែល 25:19 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រួចបញ្ជាពួកអ្នកបម្រើថា៖ «ចូរចេញទៅមុនចុះ ខ្ញុំនឹងទៅតាមក្រោយ»។ នាងអប៊ីកែលពុំបានប្រាប់លោកណាបាលជាប្ដីឲ្យដឹងទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងក៏ប្រាប់ដល់ពួកបម្រើរបស់នាងថា៖ «ចូរចេញទៅមុនខ្ញុំចុះ ខ្ញុំនឹងទៅតាមក្រោយ» តែនាងមិនបានប្រាប់ដល់ណាបាលជាប្តីនាងឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងក៏ប្រាប់ដល់ពួកបំរើរបស់នាងថា ចូរចេញទៅមុនអញចុះ អញនឹងទៅតាមក្រោយ តែនាងមិនបានប្រាប់ដល់ណាបាល ជាប្ដីនាងឡើយ អាល់គីតាប រួចបញ្ជាពួកអ្នកបម្រើថា៖ «ចូរចេញទៅមុនចុះ ខ្ញុំនឹងទៅតាមក្រោយ»។ នាងអប៊ីកែលពុំបានប្រាប់លោកណាបាល ជាប្ដីឲ្យដឹងទេ។ |
លោកបានប្រគល់សត្វទាំងនោះឲ្យពួកអ្នកបម្រើ តាមហ្វូងរបស់វា ទីទៃៗពីគ្នា រួចលោកប្រាប់អ្នកបម្រើទាំងនោះថា៖ «ចូរនាំគ្នាចេញទៅមុនខ្ញុំ ហើយឲ្យហ្វូងសត្វនៅដាច់ពីគ្នា ដោយពួកៗ»។
លោកយ៉ាកុបបានបង្គាប់អ្នកដែលនៅបន្ទាប់ពីអ្នកដើរខាងមុខ និងអ្នកទីបី ព្រមទាំងអ្នកឯទៀតៗ ដែលដើរតាមហ្វូងសត្វដូចៗគ្នាទាំងអស់។ លោកបង្គាប់គេថា៖ «បើអ្នករាល់គ្នាជួបលោកអេសាវ ជាម្ចាស់ ត្រូវជម្រាបលោកដូច្នេះ
គឺជម្រាបលោកថា “យ៉ាកុបជាអ្នកបម្រើរបស់លោក កំពុងតែមកតាមក្រោយយើងខ្ញុំដែរ”»។ លោកយ៉ាកុបធ្វើដូច្នេះ ព្រោះលោកគិតថា «ជំនូនដែលខ្ញុំចាត់ឲ្យគេនាំទៅមុននេះ មុខជាធ្វើឲ្យគាត់បានស្ងប់ចិត្តមិនខាន។ បន្ទាប់មក ពេលខ្ញុំបានជួបមុខគាត់ផ្ទាល់ ប្រហែលជាគាត់ទទួលខ្ញុំដោយរាក់ទាក់ផងមើលទៅ»។
គេក៏នាំសត្វទាំងឡាយដែលលោកផ្ញើជាជំនូននោះទៅមុន តែយប់នោះ លោកយ៉ាកុបស្នាក់នៅក្នុងជំរំ។
ថ្ងៃមួយ សម្ដេចយ៉ូណាថាន ជាបុត្រារបស់ព្រះបាទសូល បានប្រាប់ទៅសេនាក្មេងម្នាក់ ដែលកាន់គ្រឿងសស្ត្រាវុធរបស់សម្ដេចថា៖ «ចូរយើងឆ្លងចូលទៅខ្សែត្រៀមរបស់ពួកភីលីស្ទីនដែលនៅទល់មុខនោះ»។ សម្ដេចមិនបានទូលបិតាឲ្យជ្រាបទេ។
នាងបានជិះលាសសៀរចុះតាមភ្នំ។ លោកដាវីឌ និងអស់អ្នកដែលនៅជាមួយ ក៏ចុះតម្រង់មករកនាងដែរ នាងជួបប្រទះពួកគេ។
ពេលនាងអប៊ីកែលទៅដល់ផ្ទះវិញ នាងឃើញលោកណាបាលកំពុងធ្វើពិធីជប់លៀងយ៉ាងធំមួយ ដូចពិធីជប់លៀងរបស់ស្ដេច។ លោកណាបាលសប្បាយចិត្តក្រៃលែង ហើយស្រវឹងយ៉ាងខ្លាំងទៀត ហេតុនេះ នាងពុំបាននិយាយអ្វីមួយម៉ាត់ប្រាប់លោក រហូតដល់ថ្ងៃរះ។