១ សាំយូអែល 23:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកដាវីឌ និងអ្នកដែលនៅជាមួយលោកចេញដំណើរទៅក្រុងកៃឡា ហើយវាយពួកភីលីស្ទីន។ ពួកគេដណ្ដើមបានហ្វូងសត្វ ព្រមទាំងធ្វើឲ្យពួកភីលីស្ទីនបរាជ័យយ៉ាងធ្ងន់ធ្ងរ។ លោកដាវីឌរំដោះអ្នកក្រុងកៃឡា តាមរបៀបនេះឯង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះដាវីឌ និងពួកលោក ក៏ទៅកៃឡា ច្បាំងនឹងពួកភីលីស្ទីន ហើយចាប់យកបានហ្វូងសត្វរបស់គេ ព្រមទាំងប្រហារជីវិតគេយ៉ាងសម្បើម គឺយ៉ាងនោះហើយដែលដាវីឌបានជួយសង្គ្រោះដល់ពួកអ្នកនៅកៃឡា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះដាវីឌ នឹងពួកលោក ក៏ទៅឯកៃឡា ច្បាំងនឹងពួកភីលីស្ទីន ហើយចាប់យកបានហ្វូងសត្វរបស់គេ ព្រមទាំងប្រហារសំឡាប់គេយ៉ាងសំបើម គឺយ៉ាងនោះហើយដែលដាវីឌបានជួយសង្គ្រោះដល់ពួកអ្នកនៅកៃឡា អាល់គីតាប ទត និងអ្នកដែលនៅជាមួយគាត់ចេញដំណើរទៅក្រុងកៃឡា ហើយវាយពួកភីលីស្ទីន។ ពួកគេដណ្តើមបានហ្វូងសត្វ ព្រមទាំងធ្វើឲ្យពួកភីលីស្ទីនបរាជ័យយ៉ាងធ្ងន់ធ្ងរ។ ទតរំដោះអ្នកក្រុងកៃឡា តាមរបៀបនេះឯង។ |
ទូលបង្គំកាប់សម្លាប់ពួកគេ មិនឲ្យពួកគេក្រោកឡើងវិញបានឡើយ ពួកគេដួលស្លាប់នៅនឹងជើងរបស់ទូលបង្គំ។
ពួកអ្នកប្រព្រឹត្តអំពើអាក្រក់តបស្នងនឹងអំពើល្អ ដែលទូលបង្គំបានធ្វើចំពោះពួកគេ នាំគ្នាចោទប្រកាន់ ទូលបង្គំ ព្រោះតែទូលបង្គំខិតខំធ្វើអំពើល្អ។
សង្គ្រាមចេះតែកើតមានតទៅមុខទៀត។ លោកដាវីឌចេញទៅច្បាំងជាមួយពួកភីលីស្ទីន ធ្វើឲ្យពួកគេបរាជ័យយ៉ាងធ្ងន់ ហើយបាក់ទ័ពរត់ចំពោះមុខលោក។
លោកដាវីឌទូលសួរព្រះអម្ចាស់ជាថ្មី ព្រះអង្គមានព្រះបន្ទូលមកលោកវិញថា៖ «ចូរក្រោកឡើងចេញដំណើរទៅក្រុងកៃឡាចុះ យើងប្រគល់ពួកភីលីស្ទីនមកក្នុងកណ្ដាប់ដៃរបស់អ្នកហើយ»។
កាលលោកអបៀថើរជាកូនរបស់លោកអហ៊ីម៉ាឡេក ភៀសខ្លួនមកជ្រកជាមួយលោកដាវីឌនៅក្រុងកៃឡា លោកបាននាំអាវអេផូដ*មកជាមួយផង។