បន្ទាប់មក ស្ដេចទាំងនោះក៏វិលត្រឡប់មកវិញ លុះមកដល់ក្រុងអេន-មីសផាត គឺក្រុងកាដេស គេវាយជនជាតិអាម៉ាឡេកនៅក្នុងស្រុកនោះទាំងមូល ព្រមទាំងជនជាតិអាម៉ូរី ដែលរស់នៅស្រុកហាសាសូន-តាម៉ារ។
១ សាំយូអែល 23:29 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកដាវីឌចាកចេញពីតំបន់នោះ ទៅនៅអេន-គេឌី ជាកន្លែងមួយដែលពិបាកទៅដល់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដាវីឌក៏ចាកចេញពីទីនោះ ទៅអាស្រ័យនៅក្នុងជម្រកលាក់ខ្លួនទាំងប៉ុន្មាននៅស្រុកអេន-កេឌីវិញ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចដាវីឌក៏ចាកចេញពីទីនោះ ទៅអាស្រ័យនៅក្នុងទីពំនួនទាំងប៉ុន្មានដែលនៅស្រុកអេន-កេឌីវិញ។ អាល់គីតាប ទតចាកចេញពីតំបន់នោះ ទៅនៅអេន-គេឌី ជាកន្លែងមួយដែលពិបាកទៅដល់។។ |
បន្ទាប់មក ស្ដេចទាំងនោះក៏វិលត្រឡប់មកវិញ លុះមកដល់ក្រុងអេន-មីសផាត គឺក្រុងកាដេស គេវាយជនជាតិអាម៉ាឡេកនៅក្នុងស្រុកនោះទាំងមូល ព្រមទាំងជនជាតិអាម៉ូរី ដែលរស់នៅស្រុកហាសាសូន-តាម៉ារ។
មានគេមកទូលព្រះបាទយ៉ូសាផាតថា៖ «កងទ័ពមួយយ៉ាងធំលើកគ្នាពីខាងនាយសមុទ្រ គឺពីស្រុកអេដុម មកវាយព្រះករុណា។ ឥឡូវនេះ ពួកគេមកដល់ហាសាសូន-តាម៉ារ គឺនៅអេនគេឌី»។
ពេលនោះ មានអ្នកនេសាទរាយអួនរបស់ខ្លួនចាប់ពីអេន-កេឌី រហូតដល់អេន-អេកលែម។ ត្រីនៅក្នុងនោះ មានពូជច្រើនប្រភេទ ដូចពូជត្រីនៅក្នុងមហាសាគរ។
នីបសាន អៀហា មេឡាក់ និងអេន-គេឌី គឺមានទាំងអស់ដប់ប្រាំមួយក្រុង ព្រមទាំងភូមិឯទៀតៗដែលនៅជិតខាងផង។
ព្រះបាទសូលក៏ឈប់ដេញតាមលោកដាវីឌ ហើយទៅច្បាំងនឹងពួកភីលីស្ទីនវិញ។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា «ថ្មនៃការបែកគ្នា» ។
កាលព្រះបាទសូលវិលមកពីច្បាំងជាមួយពួកភីលីស្ទីនវិញ គេទូលស្ដេចថា៖ «លោកដាវីឌរស់នៅក្នុងតំបន់វាលរហោស្ថានអេន-គេឌី»។
លោកដាវីឌក៏ស្បថថ្វាយស្ដេច។ បន្ទាប់មក ព្រះបាទសូលវិលទៅកាន់ដំណាក់វិញ ចំណែកឯលោកដាវីឌ និងអស់អ្នកដែលនៅជាមួយលោក ក៏វិលទៅកន្លែងលាក់ខ្លួនវិញដែរ។