ពេលនោះ ព្រះបាទដាវីឌគង់នៅក្នុងជម្រកដ៏រឹងមាំមួយ។ ក្នុងពេលជាមួយគ្នានោះ កងទ័ពភីលីស្ទីនមួយក្រុមក៏ឈរជើងនៅភូមិបេថ្លេហិមដែរ។
១ សាំយូអែល 22:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថ្ងៃមួយ ព្យាការីកាដមកជម្រាបលោកដាវីឌថា៖ «សូមកុំលាក់ខ្លួននៅទីនេះឡើយ សូមវិលត្រឡប់ទៅស្រុកយូដាវិញទៅ»។ ដូច្នេះ លោកដាវីឌក៏ធ្វើដំណើរឆ្ពោះទៅព្រៃហារេក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯហោរាកាដក៏ជម្រាបលោកថា៖ «កុំនៅក្នុងជម្រកលាក់ខ្លួននេះឡើយ សូមទៅស្រុកយូដាវិញទៅ»។ ដូច្នេះ ដាវីឌក៏ចេញដំណើរទៅកាន់ព្រៃហោរេក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯហោរាកាឌ់ក៏ជំរាបលោកថា កុំឲ្យនៅក្នុងទីពំនួននេះឡើយ សូមទៅឯស្រុកយូដាវិញទៅ នោះដាវីឌក៏ចេញទៅអាស្រ័យនៅឯព្រៃហោរេក។ អាល់គីតាប ថ្ងៃមួយកាដមកជម្រាបទតថា៖ «សូមកុំលាក់ខ្លួននៅទីនេះឡើយ សូមវិលត្រឡប់ទៅស្រុកយូដាវិញទៅ»។ ដូច្នេះ ទតក៏ធ្វើដំណើរឆ្ពោះទៅព្រៃហារេក។ |
ពេលនោះ ព្រះបាទដាវីឌគង់នៅក្នុងជម្រកដ៏រឹងមាំមួយ។ ក្នុងពេលជាមួយគ្នានោះ កងទ័ពភីលីស្ទីនមួយក្រុមក៏ឈរជើងនៅភូមិបេថ្លេហិមដែរ។
នៅថ្ងៃបន្ទាប់ ពេលព្រះបាទដាវីឌតើនឡើង ព្រះអម្ចាស់មានព្រះបន្ទូលទៅកាន់ព្យាការីកាដ ជាគ្រូទាយរបស់ព្រះបាទដាវីឌ ដូចតទៅ៖
ពេលនោះ ព្រះបាទដាវីឌគង់នៅក្នុងជម្រកដ៏រឹងមាំមួយ។ កងទ័ពភីលីស្ទីនមួយក្រុមក៏ឈរជើងនៅភូមិបេថ្លេហិមដែរ។
រាជកិច្ចរបស់ព្រះបាទដាវីឌតាំងពីដើមរហូតដល់ចប់ សុទ្ធតែមានកត់ត្រាទុកក្នុងសៀវភៅកិច្ចការរបស់លោកសាំយូអែល ជាគ្រូទាយ សៀវភៅកិច្ចការរបស់លោកយ៉ូណាថាន ជាព្យាការី និងសៀវភៅកិច្ចការរបស់លោកកាដ ជាគ្រូទាយដែរ។
ព្រះរាជាចាត់ក្រុមលេវីឲ្យឈរនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ដោយកាន់ស្គរ ឃឹម និងពិណ ស្របតាមបទបញ្ជារបស់ព្រះបាទដាវីឌ និងលោកកាដ ជាគ្រូទាយរបស់ស្ដេច ព្រមទាំងព្យាការីណាថាន ដ្បិតព្រះអម្ចាស់បង្គាប់ដូច្នេះ តាមរយៈព្យាការីរបស់ព្រះអង្គ។
ឱព្រះជាម្ចាស់អើយ! ព្រះអង្គពិតជាព្រះនៃទូលបង្គំមែន ទូលបង្គំស្វែងរកព្រះអង្គ ទូលបង្គំចង់នៅក្បែរព្រះអង្គណាស់ ទូលបង្គំចង់នៅជាប់ជាមួយព្រះអង្គ ដូចដីដ៏ស្ងួតបែកក្រហែងត្រូវការទឹក ។
លោកដាវីឌបាននាំឪពុកម្ដាយចូលគាល់ស្ដេចម៉ូអាប់ ហើយគាត់ទាំងពីរក៏ស្នាក់នៅជាមួយស្ដេច ក្នុងអំឡុងពេលលោកដាវីឌលាក់ខ្លួន។