លោកអបៀថើរជម្រាបលោកដាវីឌថា ព្រះបាទសូលបានសម្លាប់រង្គាលពួកបូជាចារ្យរបស់ព្រះអម្ចាស់។
ជម្រាបពីដំណើរដែលសូលបានសម្លាប់ពួកសង្ឃរបស់ព្រះយេហូវ៉ាអស់ហើយ។
ជំរាបពីដំណើរ ដែលសូលបានសំឡាប់ពួកសង្ឃនៃព្រះយេហូវ៉ាអស់ហើយ
លោកអបៀថើរជម្រាបទតថា ស្តេចសូលបានសម្លាប់រង្គាលពួកអ៊ីមុាំជាអ្នកបម្រើរបស់អុលឡោះតាអាឡា។
ទោះជាយ៉ាងណាក្ដី យើងនឹងទុកឲ្យមានមនុស្សម្នាក់ក្នុងពូជពង្សរបស់អ្នក បំពេញមុខងារនៅជិតអាសនៈរបស់យើង ដើម្បីឲ្យអ្នកឈឺចិត្ត និងបាត់បង់សេចក្ដីសង្ឃឹម។ រីឯកូនចៅឯទៀតៗរបស់អ្នកដែលកើតមកតាមក្រោយ នឹងត្រូវស្លាប់ ក្នុងពេលកំពុងតែពេញវ័យ។
ប៉ុន្តែ លោកអបៀថើរ ជាកូនរបស់លោកអហ៊ីម៉ាឡេក និងជាចៅរបស់លោកអហ៊ីទូប បានភៀសខ្លួនទៅជ្រកកោនជាមួយលោកដាវីឌ។
លោកដាវីឌមានប្រសាសន៍ទៅកាន់លោកអបៀថើរថា៖ «ពីថ្ងៃមុន ពេលឃើញដូអេក ជាជនជាតិអេដុម នៅភូមិណូប ខ្ញុំដឹងថាគាត់ប្រាកដជាទៅរាយការណ៍ថ្វាយស្ដេចមិនខាន។ ដូច្នេះ រូបខ្ញុំនេះហើយដែលបានធ្វើឲ្យក្រុមគ្រួសាររបស់លោកស្លាប់ទាំងអស់គ្នា។