ខ្ញុំនឹងអរព្រះគុណព្រះអម្ចាស់ គ្រប់ពេលវេលា ខ្ញុំនឹងសរសើរតម្កើងព្រះអង្គឥតឈប់សោះឡើយ។
១ សាំយូអែល 21:11 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពួករាជបម្រើរបស់ព្រះបាទអគីសទូលស្ដេចថា៖ «អ្នកនេះគឺដាវីឌ ជាស្ដេចស្រុកអ៊ីស្រាអែលទេតើ! អ្នកនេះហើយដែលពួកស្ត្រីៗនាំគ្នារាំ និងច្រៀងសរសើរថា: ព្រះបាទសូលប្រហារសត្រូវបានរាប់ពាន់នាក់ រីឯលោកដាវីឌប្រហារបានរាប់ម៉ឺននាក់»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកមហាតលិករបស់ព្រះបាទអ័គីសទូលថា៖ «តើអ្នកនេះមិនមែនជាដាវីឌ ជាស្តេចនៃស្រុកនោះទេឬ? តើគេមិនបានច្រៀងឆ្លើយឆ្លងគ្នាពីដំណើរអ្នកនេះ ទាំងលោតកញ្ឆេងផងថា "សូលបានសម្លាប់ទាំងពាន់ ហើយដាវីឌទាំងម៉ឺនទេឬ"?» ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះពួកមហាតលិករបស់អ័គីសទូលថា អ្នកនេះតើមិនមែនជាដាវីឌ ជាស្តេចនៃស្រុកនោះទេឬអី តើគេមិនបានច្រៀងឆ្លើយឆ្លងគ្នាពីដំណើរអ្នកនេះ ទាំងលោតកញ្ឆេងផងថា សូលបានសំឡាប់ទាំងពាន់ ហើយដាវីឌទាំងម៉ឺនទេឬអី អាល់គីតាប ពួកអ្នកបម្រើរបស់ស្តេចអគីសជម្រាបស្តេចថា៖ «អ្នកនេះគឺទតជាស្តេចស្រុកអ៊ីស្រអែលទេតើ! អ្នកនេះហើយដែលពួកស្ត្រីៗនាំគ្នារាំ និងច្រៀងសរសើរថា: ស្តេចសូលប្រហារសត្រូវបានរាប់ពាន់នាក់ រីឯទតប្រហារបានរាប់ម៉ឺននាក់»។ |
ខ្ញុំនឹងអរព្រះគុណព្រះអម្ចាស់ គ្រប់ពេលវេលា ខ្ញុំនឹងសរសើរតម្កើងព្រះអង្គឥតឈប់សោះឡើយ។
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកសាំយូអែលថា៖ «តើអ្នកនៅតែយំសោកស្ដាយសូលដល់ណាទៀត? យើងបោះបង់គេចោល លែងឲ្យធ្វើជាស្ដេចលើជនជាតិអ៊ីស្រាអែលទៀតហើយ។ ចូរយកស្នែងមកចាក់ប្រេងឲ្យពេញ រួចធ្វើដំណើរទៅ។ យើងចាត់អ្នកឲ្យទៅផ្ទះលោកអ៊ីសាយ នៅភូមិបេថ្លេហិម ដ្បិតក្នុងចំណោមកូនប្រុសរបស់គាត់ យើងជ្រើសរើសយកម្នាក់ឲ្យធ្វើជាស្ដេច ដែលត្រូវចិត្តយើង»។
ពេលនោះ លោកដាវីឌរត់គេចខ្លួន ទៅជ្រកជាមួយលោកសាំយូអែលនៅភូមិរ៉ាម៉ា ហើយរៀបរាប់អំពីហេតុការណ៍ទាំងប៉ុន្មាន ដែលព្រះបាទសូលបានប្រព្រឹត្តចំពោះរូបលោក។ បន្ទាប់មក លោកទាំងពីរនាំគ្នាទៅនៅកន្លែងមួយ ឈ្មោះណាយ៉ូត ។
លោកដាវីឌរិះគិតថា៖ «ថ្ងៃណាមួយ ព្រះបាទសូលមុខជាសម្លាប់ខ្ញុំមិនខាន។ គ្មានផ្លូវណាល្អជាងរត់ភៀសខ្លួនទៅនៅស្រុកភីលីស្ទីនទេ ធ្វើដូច្នេះ ព្រះបាទសូលនឹងបោះបង់ចោលគំនិតដេញតាមចាប់ខ្ញុំ នៅក្នុងទឹកដីអ៊ីស្រាអែលទៀត ហើយខ្ញុំនឹងរួចផុតពីកណ្ដាប់ដៃរបស់ស្ដេច»។
លោកដាវីឌនាំអស់អ្នកដែលនៅជាមួយទាំងប្រាំមួយរយនាក់ ចេញដំណើរទៅដល់ស្រុករបស់ព្រះបាទអគីស ជាបុត្ររបស់ព្រះបាទម៉ាអុក និងជាស្ដេចក្រុងកាថ។
គឺលោកដាវីឌនេះហើយ ដែលគេច្រៀងឆ្លើយឆ្លងគ្នាថា: “ព្រះបាទសូលប្រហារបានរាប់ពាន់នាក់ រីឯលោកដាវីឌប្រហារបានរាប់ម៉ឺននាក់”»។