ស្ដេចមានរាជឱង្ការថា៖ «ទោះបីពួកគេចេញមកសុំចុះចូលក្ដី ឬចេញមកច្បាំងក្ដី ត្រូវចាប់ពួកគេទាំងរស់»។
១ សាំយូអែល 17:42 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលជនភីលីស្ទីនក្រឡេកមើលមកដាវីឌ វាមើលងាយ ព្រោះឃើញដាវីឌនៅក្មេង មានថ្ពាល់ក្រហម និងមានទឹកមុខស្រស់ល្អ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលសាសន៍ភីលីស្ទីននោះក្រឡេកឃើញដាវីឌ ក៏តាំងមើលងាយ ដោយព្រោះដាវីឌនៅក្មេង មានថ្ពាល់ក្រហម ហើយមានរូបឆោមស្រស់ល្អ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលវាក្រឡេកឃើញដាវីឌ នោះក៏តាំងចិត្តមើលងាយ ដោយព្រោះដាវីឌនៅក្មេង មានថ្ពាល់ក្រហម ហើយមានរូបឆោមស្រស់ល្អ អាល់គីតាប ពេលជនភីលីស្ទីនក្រឡេកមើលមកទតវាមើលងាយ ព្រោះឃើញគាត់នៅក្មេង មានថ្ពាល់ក្រហម និងមានទឹកមុខស្រស់ល្អ។ |
ស្ដេចមានរាជឱង្ការថា៖ «ទោះបីពួកគេចេញមកសុំចុះចូលក្ដី ឬចេញមកច្បាំងក្ដី ត្រូវចាប់ពួកគេទាំងរស់»។
លោកអ៊ីសាយចាត់គេឲ្យទៅហៅកូននោះមក។ កូននោះមានថ្ពាល់ក្រហម មានភ្នែកភ្លឺថ្លា និងមានទឹកមុខស្រស់ល្អគួរជាទីពេញចិត្ត។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «គឺម្នាក់នេះហើយ! ចូរចាក់ប្រេងអភិសេកគេចុះ!»។
ស្ដេចសូលមានរាជឱង្ការទៅកាន់ដាវីឌថា៖ «អ្នកមិនអាចវាយឈ្នះជនភីលីស្ទីននេះទេ អ្នកនៅក្មេងណាស់ ហើយវាជាអ្នកចម្បាំងតាំងពីក្មេងម៉្លេះ»។