១ សាំយូអែល 17:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូលីយ៉ាតជាជនជាតិភីលីស្ទីននោះ បានចេញមកសម្លុតពលទ័ពអ៊ីស្រាអែល ទាំងព្រឹក ទាំងល្ងាច អស់រយៈពេលសែសិបថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រីឯសាសន៍ភីលីស្ទីនម្នាក់នោះ ចេះតែចូលមកជិត ទាំងព្រឹកទាំងល្ងាច អស់រយៈសែសិបថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯសាសន៍ភីលីស្ទីនម្នាក់នោះ វាចេះតែចូលមកជិត ទាំងព្រឹកទាំងល្ងាច ក៏ប្រកាសខ្លួនដូច្នោះ អស់រវាង៤០ថ្ងៃ។ អាល់គីតាប កូលីយ៉ាតជាជនជាតិភីលីស្ទីននោះ បានចេញមកសំឡុតពលទ័ពអ៊ីស្រអែល ទាំងព្រឹកទាំងល្ងាច អស់រយៈពេលសែសិបថ្ងៃ។ |
នៅទីនោះ ព្រះអង្គត្រូវមារ*សាតាំងល្បួងអស់រយៈពេលសែសិបថ្ងៃ។ ក្នុងអំឡុងពេលនោះ ព្រះអង្គពុំសោយអ្វីឡើយ។ លុះផុតពីពេលនោះទៅ ទើបព្រះអង្គឃ្លាន។
ថ្ងៃមួយ លោកអ៊ីសាយមានប្រសាសន៍ទៅកាន់យុវជនដាវីឌ ជាកូនថា៖ «ចូរយកលាជមួយថង់ និងនំប៉័ងដប់ដុំនេះ ទៅឲ្យបងៗនៅកន្លែងបោះទ័ពយ៉ាងលឿន។