គឺលោកពោលថា: “ខ្ញុំជាមនុស្សគ្មានទោស គ្មានបាប ខ្ញុំជាមនុស្សស្អាតស្អំ ឥតមានកំហុសអ្វីទេ
១ សាំយូអែល 15:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសូលមានរាជឱង្ការតបទៅលោកសាំយូអែលថា៖ «ខ្ញុំបានគោរពតាមបញ្ជារបស់ព្រះអម្ចាស់ហើយ ខ្ញុំបានចេញទៅច្បាំងនៅស្រុកដែលព្រះអម្ចាស់ចាត់ឲ្យទៅ។ ខ្ញុំចាប់បានអកាក់ ជាស្ដេចរបស់ជនជាតិអាម៉ាឡេក មកជាឈ្លើយ ហើយខ្ញុំក៏ប្រហារជីវិតជនជាតិអាម៉ាឡេកទាំងអស់ថ្វាយព្រះអង្គដែរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែស្ដេចសូលមានរាជឱង្ការទៅលោកសាំយូអែលថា៖ «ខ្ញុំបានស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ាហើយ គឺបានដើរតាមផ្លូវដែលទ្រង់ចាត់ខ្ញុំនោះ មើល៍ ខ្ញុំបាននាំទាំងអ័កាក់ ជាស្តេចនៃសាសន៍អាម៉ាឡេកមកផង ឯពួកសាសន៍អាម៉ាឡេកទាំងប៉ុន្មាន នោះបានបំផ្លាញអស់រលីងហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែសូលទ្រង់ឆ្លើយប្រកែកថា ខ្ញុំបានស្តាប់តាមព្រះបន្ទូល នៃព្រះយេហូវ៉ាហើយ គឺបានដើរតាមផ្លូវដែលទ្រង់ចាត់ខ្ញុំនោះ មើល ខ្ញុំបាននាំទាំងអ័កាក់ ជាស្តេចនៃសាសន៍អាម៉ាលេកមកផង ឯពួកសាសន៍អាម៉ាលេកទាំងប៉ុន្មាន នោះបានបំផ្លាញអស់រលីងហើយ អាល់គីតាប ស្តេចសូលឆ្លើយតបទៅសាំយូអែលថា៖ «ខ្ញុំបានគោរពតាមបញ្ជារបស់អុលឡោះតាអាឡាហើយ ខ្ញុំបានចេញទៅច្បាំងនៅស្រុកដែលអុលឡោះតាអាឡាចាត់ឲ្យទៅ។ ខ្ញុំចាប់បានអកាក់ ជាស្តេចរបស់ជនជាតិអាម៉ាឡេកមកជាឈ្លើយ ហើយខ្ញុំក៏ប្រហារជីវិតជនជាតិអាម៉ាឡេកទាំងអស់ជូនអុលឡោះដែរ។ |
គឺលោកពោលថា: “ខ្ញុំជាមនុស្សគ្មានទោស គ្មានបាប ខ្ញុំជាមនុស្សស្អាតស្អំ ឥតមានកំហុសអ្វីទេ
លោកយ៉ូបមានប្រសាសន៍ថា៖ «ខ្ញុំជាមនុស្សសុចរិត តែព្រះជាម្ចាស់មិនព្រមរកយុត្តិធម៌ឲ្យខ្ញុំទេ។
«តើលោកស្មានថាលោកត្រូវទាំងស្រុងឬ? តើលោកអាចពោលថា លោកសុចរិត ជាងព្រះជាម្ចាស់ឬ?
តើអ្នកពិតជាចង់ចោទថា យើងមិនយុត្តិធម៌ ហើយអ្នកចង់ថ្កោលទោសយើង ដើម្បីបង្ហាញថាអ្នកជាមនុស្សសុចរិតឬ?
យុវបុរសនោះទូលព្រះអង្គថា៖ «ខ្ញុំបានប្រតិបត្តិតាមបទបញ្ជាទាំងនេះហើយ តើនៅខ្វះអ្វីទៀត?»។
ប៉ុន្តែ អាចារ្យនោះចង់បង្ហាញថា សំណួររបស់គាត់ជាសំណួរត្រឹមត្រូវ គាត់ក៏សួរព្រះយេស៊ូទៀតថា៖ «តើនរណាជាបងប្អូនរបស់ខ្ញុំ?»។
បុរសខាងគណៈផារីស៊ីឈរអធិស្ឋានក្នុងចិត្តថា “បពិត្រព្រះជាម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ ព្រោះទូលបង្គំមិនដូចជនឯទៀតៗទេ អ្នកទាំងនោះសុទ្ធតែជាចោរ ជាមនុស្សទុច្ចរិត ជាមនុស្សប្រព្រឹត្តអំពើផិតក្បត់ ហើយទូលបង្គំក៏មិនដូចអ្នកទារពន្ធនេះដែរ
ដោយពួកគេពុំស្គាល់របៀបដែលព្រះជាម្ចាស់ប្រោសមនុស្សលោកឲ្យសុចរិត ពួកគេខំប្រឹងធ្វើឲ្យខ្លួនសុចរិត ដោយខ្លួនគេផ្ទាល់ គឺពុំព្រមទទួលរបៀបដែលព្រះជាម្ចាស់ប្រោសមនុស្សឲ្យសុចរិតនេះទេ។
កាលលោកសាំយូអែលជួបព្រះបាទសូលហើយ ព្រះបាទសូលមានរាជឱង្ការថា៖ «សូមព្រះអម្ចាស់ប្រទានពរដល់លោក! ខ្ញុំបានប្រតិបត្តិតាមបទបញ្ជារបស់ព្រះអម្ចាស់ហើយ»។
ឥឡូវនេះ ចូរទៅវាយជនជាតិអាម៉ាឡេកចុះ។ ត្រូវបំផ្លាញអ្វីៗទាំងប៉ុន្មានរបស់ពួកគេថ្វាយផ្ដាច់ដល់ព្រះអម្ចាស់ ឥតត្រាប្រណីឡើយ គឺត្រូវសម្លាប់ចោលទាំងអស់ ទាំងប្រុស ទាំងស្រី ទាំងកូនក្មេង ទាំងទារក ទាំងគោ ទាំងចៀម ទាំងអូដ្ឋ និងលាផង”»។
ស្ដេចចាប់បានព្រះបាទអកាក់ ជាស្ដេចរបស់ពួកអាម៉ាឡេក ទាំងរស់ ហើយប្រហារជីវិតប្រជាជនទាំងអស់ដោយមុខដាវ ថ្វាយផ្ដាច់ដល់ព្រះអម្ចាស់
ដ្បិតព្រះករុណាពុំបានគោរពតាមព្រះបន្ទូលរបស់ព្រះអង្គទេ គឺព្រះករុណាពុំបានបំផ្លាញជនជាតិអាម៉ាឡេក តាមព្រះពិរោធរបស់ព្រះអម្ចាស់ឡើយ។ ហេតុនេះហើយបានជាព្រះអម្ចាស់ប្រព្រឹត្តដូច្នេះ ចំពោះព្រះករុណានៅថ្ងៃនេះ។